ក្រាក!
« ចូលទៅ! » ជីមីន បើកទ្វារបន្ទប់ហើយងាកមកសម្លឹង ម៉ូរីសា គ្មានជម្រើសក្រៅពីដើរចូលទៅតាមបញ្ជា។
មុននេះពេលនិយាយថានាំមកញាំអាហារក្នុងបន្ទប់នាងគិតថាគេមិនធ្វើមែននោះទេ តែអ្នកណាទៅដឹងប្រុសផ្តាច់ការនេះអូសនាងមកបន្ទប់គេពិតមែន។
« បាត់មកបែបនេះមិនខ្លាច ដន រកទេឬ? » នាងអត់មិននិងសួរ តែជីមីន បែរជាធ្វើខ្លួនព្រងើយ នាយយកថាស់អាហារទៅដាក់លើតុក្បែជញ្ជាំងកញ្ចក់ មុននិងទាញវាំងននបើកបង្ហាញសួនច្បារធំដែលកំពុងគ្របដណ្តប់ដោយកំទេចព្រិលតូចៗ
« បើគាត់រក អេវែលប្រាកដជាខលប្រាប់....អង្គុយចុះមក » ចុងប្រយោគ គេទាញកៅអីនៅចុងតុម្ខាងចេញបន្តិចរងចាំអោយនាងចូលអង្គុយ ហើយឫកពារសុភាពបុរសដែលស្រាប់តែមានភ្លាមៗនេះអត់មិនបាននិងធ្វើអោយម៉ូរីសា មានអារម្មណ៍ថាចម្លែកៗយ៉ាងម៉េចមិនដឹង
« គួរតែញាំនៅខាងក្រោមអោយហើយ យកមកក្នុងបន្ទប់ប្រាកដជាធ្វើអោយមានក្លិនមិនល្អ » មាត់តូចបន្តរអ៊ូមិនឈប់ ជីមីន បានតែញញឹមចុងមាត់ហើយបន្តដើរទៅអុចទាននៅលើតុមុននិងចុចបិតភ្លើងអំពូលធំបន្សល់តែកូនចង្កៀងពណ៌ទឹកតែក្បែគ្រែគេង គ្រប់យ៉ាងមិនងងឹតពេកតែធ្វើអោយមានអារម្មណ៍ថារ៉ូមែនទិកខ្លាំងណាស់
« លើកមុនយើងនាំនាងទៅដេតនៅហាងធម្មតា លើកនេះចាត់ទុកថាប៉ះប៉ូវចុះ » សម្តីរបស់គេធ្វើអោយនាងផ្អៀងមុខបន្តិច ភ្នែកសម្លឹងមើលជុំវិញខ្លួនមួយសន្ទុះមុននិងសួរ
« ប៉ះប៉ូវយ៉ាងម៉េច? »
« គេថាមនុស្សស្រីចូលចិត្តអ្វីដែលហ្វេនស៊ី និងរ៉ូម៉ែនទិក យើងយល់ថាមុនរៀបការគួរតែធ្វើអោយនាងបានម្តង » គេនិយាយងាយៗ ខ្លួនទម្លាក់អង្គុយលើកៅអីទល់មុខនោះទាំងកែវភ្នែកសម្លឹងមើលមកដោយភាពប្រាកដប្រជារហូតអ្នកស្តាប់អារម្មណ៍ថាអស់សំណើច
« ហើយបែបនេះមែនទេជាហ្វេនស៊ី ដេតរបស់លោក?? » មុខតូចប្រឹងទប់ញញឹមសឹងមិនជាប់ តុដែលកំពុងអង្គុយគ្រាន់តែមើលក៏ដឹងថាជាតុធ្វើការ ដែលសំខាន់គេគ្មានបំណងសូម្បីតែរកកម្រាលមកគ្រប គ្រប់យ៉ាងសាមញ្ញមិនលើកលែងសូម្បីតែថាស់អាហារ វ៉ាញក៏គ្មាន នៅលើតុមានតែទានមួយគូរប៉ុណ្ណោះ គិតហើយក៏ចង់សើចពិតមែន
« យ៉ាងម៉េច ធម្មតាពេកឬ? »
« យល់ដល់ពន្លឺព្រះចន្ទ និងព្រិលដែលកំពុងធ្លាក់ ខ្ញុំអោយពិន្ទុះលោកប្រាំទៅចុះ »
« គ្មានពិន្ទុះអោយទឹកចិត្តដែលខំធ្វើទេ? »
« បើលោកធ្វើអោយខ្ញុំពេញចិត្ត ខ្ញុំនិងអោយពិន្ទុះថែម » និយាយចប់ក៏លើកសមចាក់សាច់មួយដុំហើយទំពារខ្ញាច់ៗទាំងក្រសែរភ្នែកផ្ចាញ់ផ្ចាល់
« ហ្ហឹស! » ជីមីន មិនតបទៀតតែបែរសើចដើម-កបន្តិច
គេចូលចិត្តការផ្ញាញ់ផ្ចាល់បំផុតហើយ!!
« ខាស់-ក សុំវ៉ាញមួយកែវមក » ម៉ូរីសា ស្រាប់តែធ្វើជាជ្រួញចិញ្ចើមគ្រហឹមដូចជាមនុស្សឈឺ-ក ពិតៗ ចំណែកជីមីន ពេលនេះក៏ទើបតែនឹកឃើញថាមិនបានលើកវ៉ាញមកដាក់លើតុ
យ៉ាប់មែន! ធម្មតាធ្លាប់តែទៅហាងមានអ្នករៀបចំស្រាប់ៗ ពេលមកធ្វើខ្លួនឯងក៏យ៉ាប់សមនិងពិន្ទុះប្រាំពិតមែន
« ចាំបន្តិច » នាយគ្រហឹមដើម-ក ហើយងើបដើរទៅយកភ្លាម ក្នុងចិត្តក៏រៀងអាម៉ាស់តិចតួចតែប្រាកដណាស់គេមិនបង្ហាញអោយនាងដឹងជាដាច់ខាត
« ចាក់ភ្លេងកំដរអារម្មណ៍ផង » ម៉ូរីសា ឆ្លៀតបន្ទរមកពីក្រោយដោយសម្លេងអស់សំណើច នាងគិតថាគេធ្លាប់មានមនុស្សស្រីច្រើនពីមុនមកហើយដឹងពីរឿងអស់នេះច្បាស់ តែធាតុពិតបែរជាភ្លេចមុខភ្លេចក្រោយដូចជាកូនក្មេងអញ្ចឹង
គួរអោយស្រឡាញ់ពិតមែន
បន្តិចក្រោយមកភ្លេងរ៉ូម៉េនទិកដ៏អន្លង់អន្លោចក៏ត្រូវបានចាក់ វ៉ាញមួយដប និងកែវថ្មពីរកែវក៏ត្រូវលើកមកដាក់លើតុ ជីមីន នៅតែរក្សាទឹកមុខងាប់របស់គេមិនផ្លាស់ប្តូរ ចំណែកម៉ូរីសា ក៏អង្គុយញាំទាំងអារម្មណ៍ល្អ
គ្រប់យ៉ាងយល់ថាល្អខ្លាំងណាស់!!
« លោកមិនញាំទេឬ? »
« អត់ទេ » មិនមែនមិនឃ្លាន គេគ្រាន់តែមិនបានចាប់អាហារឡើងមកប៉ុណ្ណោះ តែខ្ចិលប្រាប់ព្រោះគ្រាន់តែឃើញនាងអង្គុតញាំញាប់មាត់បែបនោះគេក៏សឹងតែឆ្អែតទៅហើយ
« លោកញាំអីរួចហើយមែនទេ? តែម៉េចនិងអាចទៅ តាំងពីខ្ញុំមកដល់ខ្ញុំឃើញលោកដើរនិយាយជាមួយគេឯងរហូត មានពេលឯណាទៅអង្គុយញាំអាហារ?! » ម៉ូរីសា និយាយវែងអន្លាយ ភ្នែកបើកភ្លឹះៗសម្លឹងមើលមក ជីមីនយល់ថាកាន់តែចូលជិត កាន់តែបានចិត្ត នាងកាន់តែនិយាយច្រើនដូចកាលពីក្មេងមិនខុសទេ
« យើងមិន- »
ហ្វឹប!!
គ្រាន់តែនាយហើបមាត់ប្រុងប្រកែកដៃតូចក៏រហ័សចាក់សាច់ហើយងើបឈោងកាត់តុញុកក្នុងមាត់គេភ្លែត អ្នកកម្លោះដែលមិនបានត្រៀមខ្លួនទៅជាភាំងសម្លឹងភ្លឹកចង្ហរមាត់សឹងជ្រុះសាច់ចេញមកវិញ
នាងហ៊ានពិតមែន!!
« ទំពារទៅ ឬចង់អោយខ្ញុំទំពារបញ្ចុកទៀត? »
« ហ្ហឹស! » សម្តីឌឺតែបែរជាអោយកម្លោះមានហ្វៀអត់មិនបាននិងអស់សំណើចចេញមកបន្តិច ធម្មតាជុំវិញខ្លួនមានតែអ្នកគោរពតាមចាប់ទម្លាប់គួរអោយធុញទ្រាន់ ចំណែកនាង ពេលដែលនៅក្បែរក៏ធ្វើអ្វីមិនចេះគិតគ្រប់ពេល
មានមកពីណាឈោងយកសមចាក់សាច់ញុកមាត់គេនេះ?!! ថ្មីពិតមែនហើយ
« ញាំជាមួយគ្នាទៅ ខ្ញុំចាប់មកច្រើន ញាំម្នាក់ឯងមិនអស់ទេ » ម៉ូរីសា មិននិយាយតែមាត់ តែក៏ងើបអូសចាន អូសកៅអីទៅអង្គុយក្បែរដៃរបស់គេដូចគ្នា នាងញាំខ្លួនឯងមួយមាត់ហើយក៏បញ្ចុងគេមួយមាត់
« ហាមាត់ »
« ក្រែងថាទំពារបញ្ចុកនោះអី? » ស្នាមញញឹមចុងមាត់បង្ហាញឡើងភ្លាមលើមុខសង្ហា គេមានចេតនាប្រើសម្តីនាងមកផ្ញាញ់វិញ ចង់ដឹងខ្លាំងណាស់ថានិងតបបែបណា
« បើលោកព្រមញាំខ្ញុំនិងទំពារអោយ » នាងមិនជឿថាគេព្រមនោះទេ តែការពិតបែរជាផ្ទុយពីការគិត ប្រុសម្នាក់នេះមិនត្រឹមតែមិនប្រកែក គេថែមទាំងញញឹមហើយអោនមុខមករកជិតខ្លាំងរហូតនាងយល់ថាថ្ពាល់ខ្លួនឯងចាប់ផ្តើមភាញកម្តៅទៅហើយ
« អ្នកណាថាយើងមិនព្រម » កែវភ្នែកមុតថ្លាសម្លឹងចុះមកមិនព្រិច ម៉ូរីសាដែលធ្វើខ្លួនខ្លាំងមិនខ្លាចភ្លើងមុននេះទៅជាចាប់ផ្តើមញាប់ញ័រហើយប្រញាប់ងាកមុខគេចចុះមករកចានអាហារខ្លួនឯងវិញភ្លាម
« និយាយច្រើន....បើមិនញាំក៏អត់ទៅ » មុខតូចក្រហមងាំងព្រោះខ្មាស់ ខ្លួនងើបប្រូសប្រុងរត់ទៅកន្លែងដើមវិញតែក៏ដៃមាំចាប់ជាប់ជាមុន
« តែយើងឃ្លាន »
និយាយចប់ ជីមីន ទាញដៃតូចដែលកំពុងកាន់សម ចាប់សាច់ដាក់ក្នុងមាត់ខ្លួនឯងហើយទំពារយឺតៗទាំងមិនព្រមងាកមុខចេញពីមុខនាងសូម្បីតែបន្តិច
ផឹប!!
« មិនបាច់ងើបទៅណាទេអង្គុយត្រង់នេះ...ហើយបញ្ចុកយើង »____________________________
អរគុណសម្រាប់ការអាន 🤍
៚leefaye

YOU ARE READING
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...