ភាគ ៥៨

271 11 0
                                    

« ត្រាំអ្វីខ្លះ? »
« german chamomile, catnip និង ginger...យកបីមុខនេះទៅបុកបញ្ចូលគ្នា បន្ទាប់មកដាំវាដើម្បីច្រោះទឹកមកត្រាំ តាមធម្មតាកុលាបត្រាំតែបីថ្ងៃគឺល្មមអាចយកទៅហាលបានហើយ »
« ហេតុអីខាំបាច់ក្បាច់ក្បូរយ៉ាងនេះ បើយកទាំងបួនមុខទៅហាលហើយដាំជាមួយគ្នាតែម្តងមិនស្រួលជាងទេ? » ជីមីន មិនដែលឮរបៀបឆុងតែចម្លែកបែបនេះទេ រញ៉េរញ៉ៃហើយក៏ខាតពេលវេលាខ្លាំងណាស់
« តំបូងខ្ញុំក៏ឆ្ងល់ តែពេលសួរម៉ាក់ គាត់ក៏ប្រាប់ថានេះជាវិធីតែមួយដែលអាចអោយអ្នកមីងផឹកតែបាន » ម៉ូរីសា និយាយធម្មតាៗ ហើយក៏លើកពែងតែមកក្រេប លើកលែងតែជីមីន ដែលជ្រួញចិញ្ចើមណែនសម្លឹងមករក
« អ្នកមីង? » តាមដែលគេចាំហ្គាឡេនមានតែប្អូនប្រុសម្នាក់ប៉ុណ្ណោះ ហើយម៉ាក់ម៉ូរីសា ក៏គ្មានសាច់ញាតិណាដែរ
« គាត់ជាប្អូនស្រីរបស់ម៉ាក់ » ម៉ូរីសា មិនចម្លែកដែលជីមីន មិនដឹង ព្រោះការពិតទៅមានតែមនុស្សក្នុងគ្រួសារប៉ុណ្ណោះដែលដឹងថាម៉ាក់ធ្លាប់មានប្អូនស្រីពីមុនមក
« មនុស្សមិនច្រើនទេដែលដឹងពីរឿងនេះ »
« ចុះពេលនេះអ្នកមីងរបស់នាងគាត់នៅឯណា? »
« គាត់ស្លាប់យូរហើយ មុនពេលខ្ញុំកើតទៅទៀត »
« ហេតុអីបានជាគាត់ស្លាប់? » ជីមីន សួរដេញដោយដល់ថ្នាក់ម៉ូរីសា ចាប់ផ្តើមឆ្ងល់
« ខ្ញុំក៏មិនដឹង ព្រោះម៉ាក់មិនធ្លាប់និយាយដល់ »
« ហើយហេតុផលអីទើបធ្វើអោយគាត់ផឹកតែធម្មតាមិនបាន? » កែវភ្នែកចង់ដឹងចង់ឮរបស់ជីមីន ធ្វើអោយម៉ូរីសាជ្រឹមភ្នែកមើកមុននិងទម្លាក់ពែងតែពីដៃទៅដាក់លើតុ
« ធម្មតាលោកមិនដែលចង់ដឹងរឿងអ្នកណាបែបនេះទេ ហេតុអីលើកនេះសួរច្រើនយ៉ាងនេះ? » សំណួររបស់សង្ស័យនាងធ្វើអោយអ្នកកម្លោះរឹងខ្លួនបន្តិច តែក៏ប្តូរមកជាញាក់ស្មាបន្តិច មុននិងផហអែកខ្នងទៅក្រោយដោយរឹកពារងាយៗ
« យើងគ្រាន់តែឆ្ងល់ ឬក៏វាជារឿងអាថ៌កំបាំងដល់ថ្នាក់សួរមិនបាន? » នាយវៃចិញ្ចើមម្ខាងសួរទៅវិញ កែវភ្នែកមានពន្លឺចម្លែកដល់ថ្នាក់ម៉ូរីសាស្រាប់តែយល់ថាធ្វើខ្លួនលែងត្រូវ
« មិនមែនទេ ខ្ញុំគ្រាន់តែយល់ថាចម្លែកប៉ុណ្ណោះ »
« គ្មានអ្វីចម្លែកទេ យើងគ្រាន់តែព្យាយាមយល់ដឹងពីគ្រួសាររបស់អនាគតភរិយាយើងប៉ុណ្ណោះ » គេពោលទាំងទឹកមុខមាំ
ហេតុអីសុខៗគេស្រាប់តែចម្លែកទាំងដែលមុននេះនៅនិយាយលេងសើចធម្មតាតើ ជាពិសេសកែវភ្នែកប្រាក់ចាស់មួយគូរ...នាងយល់ថាគេកំពុងតែគិតអ្វីម្យ៉ាង វាផ្តល់អារម្មណ៍មិនល្អសោះ
« អញ្ចឹងឬ? »
« ឥឡូវសាកប្រាប់បន្តិចមកមើលថាមានរឿងអី ហេតុអីមីងរបស់នាងផឹកតែឆុងធម្មតាមិនបាន? » ប្រយោគរបស់គេស្តាប់ទៅធម្មតា តែនាងបែរជាមានអារម្មណ៍ថាគេទាមទារអោយនាងឆ្លើយជាដាច់ខាត
« ម៉ាក់ធ្លាប់និយាយថាអ្នកមីងមានសុខភាពខ្សោយ ពេទ្យចិនបុរាណណែនាំអោយផឹកតែដែលដាំចេញពី german chamomile, catnip និង ginger តែព្រោះគាត់មិនផឹកអ្វីក្រៅពីតែកុលាប ទើបម៉ាក់ជ្រើសរើសវិធីនេះមកប្រើ....យកកុលាបទៅត្រាំវាមិនត្រឹមតែមិនអាចអោយអ្នកមីងដឹងថាមានរុក្ខជាតិបីប្រភេទនៅក្នុងតែ តែវាថែមទាំងផ្តល់ក្លិនឈ្ងុយអោយគាត់ចូលចិត្តទៀតផង » 
« ស្តាប់មើលទៅម៉ាក់របស់នាងឆ្លាតណាស់ » ជីមីន ពោលឡើងជាមួយស្នាមញញឹមចុងមាត់បន្តិច
« ចុះពេលនេះគាត់មិននៅផ្ទះទេឬ? » សុខៗគេស្រាប់តែនឹកឃើញសួររក ហើយវាកាន់តែបន្ថែមភាពចម្លែកអោយស្រីតូចមួយតង់ទៀតហើយ
« អត់ទេ ម៉ាកទៅក្រៅជាមួយប៉ាតាំងពីព្រលឹមម្លេះ »
« ចុះអ្នកមីងរបស់នាង គាត់មានមុខមាត់យ៉ាងម៉េច? មានរូបថតទេ? »
« ហេតុអីក៏លោកចង់ឃើញមុខរបស់គាត់? ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាលោកចម្លែកខ្លាំងណាស់ដឹងខ្លួនដែរទេ? » ម៉ូរីសា មិនអាចទ្រាំនិងអារម្មណ៍ចម្លែកបានទើបដាច់ចិត្តសួរទាំងចិញ្ចើមចងចូលគ្នាសឹងតែជាបូរ តែអ្វីដែលជីមីនតបមកវិញគឺមានតែស្នាមញញឹមនិងបបូរមាត់ដែលអោនមកថើបនាងប៉ុណ្ណោះ
ជូប!
« កុំគិតច្រើនពេកបានទេ យើងគ្រាន់តែសួរនាំធម្មតាប៉ុណ្ណោះ ស្ត្រេសនាំតែហត់ខួរក្បាលទេ » គេនិយាយចប់នៅឆ្លៀតលើកដៃមកអង្អែលសក់ខ្មៅរលោងថ្នមៗ មុននិងបន្ត
« យើងមិនធ្លាប់ដឹងថាម៉ាក់របស់នាងមានប្អូនស្រី សុខៗក៏ឮកូនស្រីគាត់មកនិយាយរឿងអ្នកមីងអីបែបនេះ យើងកើតឆ្ងល់ចង់ដឹងចង់ឃើញជារឿងធម្មតាតើ មិនមែនឬ? » កែវភ្នែកទាំងគូរប្រសព្វគ្នា ស្នាមញញឹមនៅលើបបូរមាត់ក្រាស់មានមន្តស្នេហ៍ដូចជាមន្តសណ្តំរហូតធ្វើអោយនាងសម្លឹងភ្លឹក ដឹងខ្លួនម្តងទៀតគឺពេលដែលនាយលូកដៃមកច្បិចចង្កាតូចអោយងើបមុខមកទទួលស្នាមថើបម្តងទៀត ម្តងនេះបបូរមាត់សម្បូរល្បិចថើបពង្វក់យក់ការសង្ស័យអោយរលាយអស់ចេញពីខួរក្បាល ជីមីន ថើបបបោសអង្អែលយឺតៗតែក៏ពុះកញ្ជ្រោលពោរពេញដោយអារម្មណ៍ជាច្រើនរហូតបេះដូងមួយដួងតូចចាប់ផ្តើមញាប់ញ័រ
ម៉ូរីសា លើកដៃម្ខាងក្រសោបកញ្ចឹង-ករឹងមាំជាប់ ដៃម្ខាងទៀតទម្លាក់អូសតាមដើមទ្រូងរឹងមាំរហូតចុះមកដល់ក្បាលពោះទឹករលក
« អ្អឺម... » សម្លេងថ្ងូរតាមបំពង់-កស្របពេលដែលរាងកាយត្រូវបានផ្តួលអោយដួលទៅលើសាឡុង ម្រាមដៃក្រាស់តាមស្រវាមកក្តោបក្តាប់ដើមទ្រូងណែងក្បំពេញៗដៃ ប្របាច់ម្តងតិចម្តងខ្លាំង ធ្វើអោយអ្នកនៅខាងក្រោមស្រៀវស្រើបពេញមួយតួខ្លួន
« ជីមីន.... » ម៉ូរីសា និយាយសម្លេងខ្សាវពេលបបូរមាត់មានសេរីភាព តែម្ចាស់ឈ្មោះដែលនាងហៅពេលនេះបែរជាកំពុងរវល់ថើបជញ្ជក់តាមថ្ពាល់ចុះមករកថ្កៀមហើយក៏បន្តមកបំពង់-ក-សខ្ចី គេប្រើធ្មេញខាំញេញតិចៗមុននិងបឺតជញ្ជក់កន្លែងដដែលៗរហូតវាឡើងជាស្នាមក្រហមជាំអស់
« ហ្ហឺម... »
ជូប!! 
នាយបង្អូសថើបចុះមកដល់គល់ទ្រូងមួយខ្សឺតហើយមួយខ្សឺតទៀតនៅលើសាច់កំណាត់ដែលបិតបាំងស្បែកទន់ល្មើយ
ក្នុងចិត្តដឹងច្បាស់ណាស់ថាមិនគួរធ្វើបែបនេះ រឹតតែនៅបន្ទប់ទទួលភ្ញៀវដែលអ្នកណាៗក៏អាចដើរចូលមកឃើញបានគ្រប់ពេលបែបនេះគឺរឹតតែមិនសម តែគេបែរជាឃាត់ខ្លួនឯងមិនបាន ដៃចេះតែរវាមលូកចូលទៅតាមជើងសំពត់របស់នាង ហើយក៏អង្អែលតាមគល់ភ្លៅឡើងទៅរកខោងក្នុងតូចដែលចាប់ផ្តើមមានសំណើមអោយនាយប៉ះដឹង
« ជីមីន! » អារម្មណ៍ស្រៀវស្រើបពីម្រាមដៃកំណាចធ្វើអោយម៉ូរីសាប្រញាប់ត្បៀតជើងចូលគ្នាមួយរំពេច បេះដូងពេលនេះលោតញាប់សឹងតែធ្លាយពីទ្រូងទៅហើយ
« ហ្ហឺម?! » គេនៅមានមុខមកសម្លឹងភ្លឹះៗបែបមិនដឹងអីទៀត ទាំងដែលធាតុពិតម្រាមដៃកំពុងតែឈ្លានពាននាងហើយ
« យើង...មិនគួរ... »
« មិនគួរអី? » ជីមីន ពោលសួរជាមួយទឹកមុខពោរពេញដោយល្បិចខុសដាច់ពីម៉ូរីសាដែលកំពុងវេទនាសឹងស្លាប់
« ឈប់ទៅមនុស្សឆ្គួត បើមានមនុស្សមកឃើញគិតយ៉ាងម៉េច?! » នាយភ័យខ្លាចសេនដ្រូ ឬក៏ណេរ៉ូ ដើរមកឃើញខ្លាំងណាស់ ជាពិសេសបើសិនប៉ាឬក៏ខូឡេន មកវិញនោះគឺរឹតតែវីវរហើយ
« បើឃើញក៏ឃើញទៅ ហេតុអីត្រូវខ្វល់ »  
« ខ្ញុំមិនបានមុខក្រាស់ដូចលោក-អ្អាស! » គ្រាន់តែនាងថាអោយមិនទាន់រួចពីមាត់ផង គេក៏សង្កត់ម្រាមដៃត្រង់ចំណុចទន់ជ្រាយអោយនាងថ្ងូរមួយរំពេច
« អ្នកណាមុខក្រាស់?! » មនុស្សសមចិត្តញញឹមចុងមាត់គួរអោយចង់ទះខ្លាំងណាស់ ម៉ូរីសាក្តាប់មាត់ណែនខ្ញាំដៃអ្នកកម្លោះខ្លាំងៗតាមចិត្តខ្នាញ់នៅពេលនេះ
« ជីមីន!! »
« ខ្លាចភ្លេចឈ្មោះប្តីមែនទេទើបឧស្សាហ៍ហៅបែបនេះ? »
« មនុស្សអា-អ្អាស៎!អ៊ុប!! » មិនចាំអោយនាងបានបញ្ចេញសម្លេងអ្វីទៀត ជីមីនក៏អោនមកបិតមាត់ជាមុន គេថើបទាំងដៃកម្រើកអង្អែលម្តងតិចម្តងខ្លាំងលើខោក្នុងតូចរបស់នាងដោយមិនប៉ះពាល់ផ្ទាល់។ គេចង់ញោះអោយនាងវេទនា ធ្វើអោយក្នុងវេលានេះមិនមែនមានតែគេនោះទេដែលសឹងតែស្ទះខ្យល់សូម្បីតែម៉ូរីសាក៏ប្រឹងពើងក្រកៀកដង្ហើយរកការប៉ះពាល់ពិតប្រាកដមួយដូចគ្នា
« មនុស្សអាក្រក់...ហ្ហឹក... »
« វេទនាឬ? ត្រូវការអីសាកនិយាយប្រាប់យើងមកមើល »
« ខ្ញ...ខ្ញុំ... »
« យ៉ាងម៉េច? »
« ខ្ញុំ- »
ង៉ក់!!!
សម្លេងឡានចាប់ហ្វ្រាំងដែលស្រាប់តែបន្លឺឡើងធ្វើអោយសកម្មភាពទាំងប៉ុន្មានគាំងស្កុបដូចជាមានតេឡេបញ្ឈប់ ម៉ូរីសា បើកភ្នែកធំៗបេះដូងឈប់លោតមួយខណៈ ចំណែកជីមីន ក៏គិតតែសម្លឹងមុខនាងជាមួយស្នាមញញឹមដែលធ្វើអោយនាងក្រមុំត្រជាក់ឆ្អឹងខ្នងមួយរំពេច
« ងើប!! » ម៉ូរីសា ចាប់ផ្តើមឆ្លេឆ្លា តែមេបញ្ហាបែរជានៅស្ងៀមមិនព្រមងើបតាមសម្តីនាងសោះ
« ជីមីន មានអ្នកមកហើយ បើគេចូលមកឃើញមិនបានទេ ងើប!! » មុខនាងស្លេចសឹងតែគ្មានឈាម តែជីមីន បែរជាមិនញាប់ញ័រផ្ទុយទៅវិញគេបែរជាអោនមកថើបនាងទាំងកម្រោលទៀតផង
« អ្អឺម!!! »

___________________

អរគុណសម្រាប់ការអាន 🤍
រាត្រីសួស្តីណាអ្នកទាំងអស់គ្នា 🥰❤️
៚leefaye

ក្រសោបស្នេហ៍ថែបេះដូង [Pause] Where stories live. Discover now