« រ៉ៃឃឺ ត្រឡប់ទៅវិញហើយឬ? » ពេលឃើញជីមីន គិតតែឈរសម្លឹងមកមិននិយាយអ្វី ម៉ូរីសា ក៏បង្ហើបសំណួរទម្លុះភាពស្ងៀមស្ងាត់
« វាត្រឡប់ទៅវិញហើយ » គេដើរមករករួចក៏ហួសទៅអង្គុយលើពូក នាងតូចក្រឡេកទៅតាមមើល
« ចុះរបួសរបស់លោក? »
« ស្នាមបែកមិនធំប៉ុន្មាន ដេរតែបីថ្នេរប៉ុណ្ណោះ »
« សុំមើលបន្តិចណា៎ » ជីមីន មិនតប នាយបណ្តោយអោយ ម៉ូរីសា ដើរមកឈរនៅចន្លោះជើង ហើយក្លិនឈ្ងុយសាប៊ូដែលភាយចេញពីកាយតូចធ្វើអោយអ្នកកម្លោះអត់មិនបាននិងចាប់ចង្កេះអង្ក្រងអោយខិតមកកាន់តែជិត
« យប់នេះទៅគេងនៅបន្ទប់របស់យើងទៅ »
« គេងបន្ទប់លោក? » ចិញ្ចើមតូចជ្រួញចូលគ្នា នាងសម្លឹងមុខសង្ហាដោយការប៉ាន់ប្រមាណ
« អ្អឺម »
« ខ្ញុំទុកចិត្តលោកបានឬអត់? »
«......» ជីមីន មិនតបតែកែវភ្នែកទាំងគូរសម្លឹងមើលមកជាមួយន័យដែលនាងអានមិនដាច់
« សម្លឹងមកបែបនេះមានន័យថាម៉េច? »
« យើងមិនធ្វើអីនាងនោះទេ....បើនាងមិនពេញចិត្ត » ជីមីន ញញឹមចុងមាត់ ម៉ូរីសា ដឹងភ្លាមថាគេមានចេតនាប្រើន័យបែបណា
បើនាងយល់ព្រមតាមសំណើរវាដូចជាការប្រថុយយកសាច់ទៅដាក់ដល់មាត់ខ្លា តែថាបើមិនព្រមទេឱកាសដែលបានចូលជិតទៅបំបែកជញ្ជាំងទឹកកករបស់គេប្រាកដជាត្រូវបាត់បង់ដូចគ្នា
« សន្យា? » ដៃស្រឡូនទម្លាក់ពីមុខសង្ហាមកលើស្មាមាំ ទឹកមុខ ម៉ូរីសា ពោរពេញដោយភាពប្រាកដប្រជារហូត ជីមីន សើចចេញមកបន្តិច
« យើងមិនចូលចិត្តសន្យា »
« លោកចង់លេងខ្សែលើខ្ញុំមែនទេ? »
« ហ្ហឹស! » សម្លេងសើចដើម-ក ស្របពេលដៃមាំ ប្តូរពីចង្កេះទៅក្រសោបកញ្ចឹង-ក របស់នាងហើយទាញអោយមុខតូចអោនចុះមករហូតបបូតមាត់ទាំងពីរប៉ះគ្នា
ជូប!
« យើងធ្លាប់ប្រាប់ឬអត់ថាយើងមិនចូលចិត្តពេលនាងយំ? » ម៉ូរីសា មិនតបតែនាងជ្រើសរើសងក់ក្បាលជាចម្លើយ
កាលពីក្មេងគេឧស្សាហ៍និយាយខ្លាំងណាស់ថាមិនចូលចិត្តឃើញទឹកភ្នែករបស់នាង
« បើដឹងហើយហេតុអីនៅគិតច្រើន? »
« ព្រោះលោកផ្លាស់ប្តូរនោះអី »
« យើងមិនធ្វើអីនាងនោះទេ រីសា....បើនាងមិនទាន់ត្រៀមខ្លួនចង់បាត់បងភាពបរិសុទ្ធមុនពេលរៀបការ យើងនិងគោរពការសម្រេចចិត្តមួយនេះ » សម្តីនេះធ្វើអោយថ្ពាល់អ្នកស្តាប់ចាប់ផ្តើមឡើងក្រហមភ្លាម
« ទៅបន្ទប់យើងទៅ »
ម៉ូរីសា មិនមាត់នាងបណ្តោយអោយកាយមាំអូសខ្លួនចូលទៅក្នុងបន្ទប់មួយទៀត
វិនាទីដែលនាងដើរចូលទៅក្នុង ខ្យល់ម៉ាស៊ីនស្រជាក់-ត្រជាក់ខ្លាំងរហូតធ្វើអោយរោមលើដងខ្លួនបះជ្រោង នៅក្នុងបន្ទប់នេះងងឹត មានតែពន្លឺភ្លើងរាត្រីក្នុងក្រុងដែលជះតាមជញ្ជាំងកញ្ចក់មកប៉ុណ្ណោះដែលមិនធ្វើអោយគ្រប់យ៉ាងស្លុបរហូតមើលអ្វីមិនឃើញ
ក្រឹប!!
សម្លេងបិតទ្វារ ម៉ូរីសាងាកទៅតាមមើលហើយក៏ត្រូវបុកពោះមួយខណៈពេលឃើញអ្នកម្ខាងទៀតកំពុងដោះអាវ
« ក្នុងបន្ទប់ត្រជាក់យ៉ាងនេះ លោកមិនគួរដោះអាវ » នាងឈរធ្មឹង ភ្នែកសម្លឹងក្បាលពោះកង់ៗរបស់គេមិនព្រឹចភ្នែក
រាងកាយរបស់ជីមីន រឹងមាំហើយក៏ហាប់ណែនបើទោះជាក្នុងចិត្តខ្លាចតែក្នុងពេលតែមួយនាងបែរជាចង់ដើរទៅប៉ះ
« ធម្មតាយើងចូលចិត្តសីតុណ្ហភាពបែបនេះ »
« ប្រាកដណាស់ លោកដូចជាដុំថ្ម ត្រជាក់ប៉ុណ្ណឹងម៉េចនិងជាបញ្ហាទៅ » ក្រមុំតូចទប់ចិត្តមិនបាននិងលួចដៀមដាម
« ហើយនាងគួរតែសប្បាយចិត្តដែលបានប្តីរឹងមាំបែបនេះ » ស្នាមញញឹមអំនួតបង្ហាញឡើងភ្លាមលើមុខសង្ហា ម៉ូរីសា ឃើញហើយក៏ជ្រេញ ធម្មតាក៏ស្ងប់ស្ងាត់តែពេលបាននិយាយក៏ជឿជាក់គួរអោយជ្រេញ
« ឬថាមិនពិត? » ឃើញទឹកមុខរបស់នាងហើយជីមីន អត់មិនបាននិងដើរទៅរក
« មតិខ្ញុំមិនសំខាន់ យ៉ាងណាក៏គ្រប់គ្នាដឹងទៅហើយថាលោកជាមនុស្សបែបណា »
« យើងមិនខ្វល់ពីយោបល់មនុស្សអស់នោះ លើកលែងតែនាងម្នាក់ » និយាយចប់ដៃធំក៏លើកមកក្រសោបមុខរបស់នាង ហើយទាញមករករហូតច្រមុះទាំងពីរសឹងតែជល់គ្នា
« ប្រាប់យើងមកមើលថានាងគិតយ៉ាងណាមកលើយើង? » សំណួរនេះធ្វើអោយបបូរមាត់ក្រពុំរីកចេញជាស្នាមញញឹមភ្លាម ម៉ូរីសាសម្លឹងមុនគេមួយសន្ទុះមុននិងលើកដៃកាន់ដៃមាំហើយជន្ទើតជើងទៅរកកាន់តែកៀក
« លោកសង្ហា រឹងមាំ ហើយក៏...ស៊ិចស៊ី! » នាងមានចេតនានិយាយសម្លេងខ្សឹបទាក់ទាញនៅចុងប្រយោគ ជីមីនឮហើយក៏អស់សំណើយតិចៗមុននិងអោនមកប្រថាប់បបូរមាត់លើបបូរមាត់របស់នាងមួយរំពេច។ វាជាការថើបធម្មតាគ្មានន័យជ្រាលជ្រៅតែបែរជាផ្អែមល្ហែមដូចជាការថើបចេញពីបេះដូង រហូតនាងឈ្លក់វង្វេងមិនចង់អោយវាឈប់
« ប្រយ័ត្នសម្តីបន្តិច ក្តាន់តូច »
« ឬថាខ្ញុំនិយាយខុស? »
« ពូកែផ្ចាញ់ផ្ចាល់បែបនេះឬថាចង់ត្រូវដាក់ទោស? » ស្នាមញញឹមចុងមាត់ និងដៃដែលទម្លាក់ពីថ្ពាល់ម្ខាងមកច្របាច់ត្រកៀករបស់នាងណែន សញ្ញាប៉ុណ្ណឹងល្មមនិងអោយដឹងទៅហើយថាបើមិនទាន់ត្រៀនខ្លួនគួរតែឈប់លេង ព្រោះមើលទៅភ្លើងដូចជាចាប់ផ្តើមឆេះហើយ
« អត់ទេ ទៅងូតទឹកទៅ » ម៉ូរីសា ធ្វើជាច្រាន ជីមីន ក៏បណ្តោយខ្លួនអោយថយក្រោយតាមកម្លាំងរុញពីរបីជំហ៊ាន តែពេលឃើញនាងនៅតែញញឹមមិនផ្លាស់ប្តូរ នាយក៏ទ្រាំមិនបាននិងទាញមុខតូចមួយនោះមកថើបមួយខ្សឺតទៀត
គេពេញចិត្តដែលនាងព្រមថើបតប-ត រឹតតែត្រេកអរដែលនាងមើលទៅមិនខ្លាចគេដូចមុនទៀត
ជូប*
« យើងទៅងូតទឹក នាងចូលគេងមុនទៅ »
« អ្អឺម »
បន្ទាប់ពីងក់ក្បាលយល់ព្រមជីមីន ក៏បែរខ្នងដើរទៅបន្ទប់ទឹក ម៉ូរីសា តាមមើលស្មាទូលាយមិនដាក់ ដៃក៏សន្សឹមៗលើកមកអង្អែលបបូរមាត់ខ្លួនឯងតិចៗ ពេលនេះនាងក្លាហានមិនខ្លាចគេដូចមុន គេក៏ហ៊ានប៉ះពាល់នាងជាងមុនដូចគ្នា តែវាមិនបានធ្វើអោយនាងមានអារម្មណ៍មិនពេញចិត្ត ផ្ទុយទៅវិញនាងបែរជាចូលចិត្ត....នាងចូលចិត្តការថើបរបស់គេខ្លាំងណាស់!!

ESTÁS LEYENDO
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanficអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...