បន្ទាប់ពីមកដល់ភូមិគ្រឹះ ម៉ូរីសាឈរមើលរហូតឡានរបស់អេវែលចេញផុតទើបសម្រេចចិត្តដើរចូលទៅក្នុង តែថាវិនាទីដែលចូលមកដល់បន្ទប់ទទួលភ្ញៀវនាងក៏ត្រូវស្វាគមន៍ជាមួយនិងក្រសែរភ្នែកមុតស្រួចរបស់នរណាម្នាក់បាត់ទៅហើយ
« ជីមីន?? » ចិញ្ចើមតូចជ្រួញចូលគ្នាបន្តិច ជើងដែលកំពុងដើរក៏ត្រូវឈប់វិញ
« លោកមកតាំងពីពេលណា ហេតុអីមិនឃើញប្រាប់ខ្ញុំ? »
« ទើបមកពីណា? » ជំនួសអោយឆ្លើយ នាយបែរជាសួរទៅវិញដោយសម្លេងរឹង រហូតម៉ូរីសា អត់មិនបាននិងលួចគិតថានាងមានទៅធ្វើអីអោយគេខឹងឬអត់?
« គឺហាងផ្កានោះអី » នាងឆ្លើយបែបមីងមាំង ព្រោះគេខ្លួនឯងមិនចឹងដែលនិយាយថាអោយនាងទៅហាងផ្កា ហើយហេតុអីសុខៗស្រាប់តែមកសួរបែបនេះទៅវិញ?
« ណេរ៉ូ និយាយថាមករកនាងមិនឃើញ »
« ក្រែងគេអោយអេវែលមកទទួលជំនួសមិនចឹង ឬមួយក៏គេភ្លេច? »
« អេវែលមកទទួលជំនួស?! » គ្រាន់តែឮអ្វីដែលនាងនិយាយ កាយមាំស្រាប់តែងើបឈរពេញកម្ពស់ហើយដើរមករកភ្លាម
« មែនហើយ អេវែលប្រាប់ថាណេរ៉ូរវល់ទើបអោយមកទទួលជំនួស » ម៉ូរីសា ប្រាប់តាមអ្វីដែលកើតឡើងតែសម្តីរបស់នាងបែរជាធ្វើអោយទឹកមុខជីមីនកាន់តែអាក្រក់មើលលើសដើម
« ណេរ៉ូ មិនបានរវល់ »
« តែអេវែល- »
« យើងប្រាប់នាងថាណេរ៉ូជាអ្នកមកទទួលហេតុអីក៏ឡើងឡានជាមួយអេវែល?! » សុខៗគេក៏ស្រាប់តែគំហក ដល់ថ្នាកអ្នកដែលនិយាយមិនទាន់និយាយចប់ទៅជាបើកភ្នែកធំៗមួយរំពេច
« ហេតុអីចាំបាច់ស្រែក ខ្ញុំមិនបានធ្វើអីខុស លោកកំពុងធ្វើខ្លួនគ្មានហេតុផលហើយ »
« នាងឡើងឡានទៅជាមួយអេវែលខុសពីបញ្ជារបស់យើង ហេតុផលប៉ុណ្ណឹងមិនគ្រប់គ្រាន់? » ជីមីន ដើរមកកាន់តែជិត គ្រប់ជំហ៊ានរបស់គេនាំយកសម្ពាធមកជាមួយរហូតនាងត្រូវឈានថយក្រោយទាំងមិនដឹងខ្លួន
« នោះព្រោះខ្ញុំមិនដឹង អេវែលជាអ្នកនិយាយថាណេរ៉ូរវល់ »
« នោះមិនមែនជាលេស!! »
« ជីមីន លោកកើតអីអោយប្រាកដ អេវែលក៏ជាកូនចៅរបស់លោក ទៅជាមួយគេឬក៏ណេរ៉ូ វាគ្មានអីខុសគ្នាទេ ហេតុអីចាំបាច់ខឹង?! »
«....»
« ជីមីន លោកកើតអី?! » ទឹកមុខរបស់នាងពោរពេញដោយចម្ងល់ កែវភ្នែកមិនដឹងខ្យល់អីដែលសម្លឹងមកធ្វើអោយមនុស្សពាលតាមកំហឹងមុននេះចាប់ផ្តើមលួចមានអារម្មណ៍ដឹងខុសភ្លាម
គេមិនគួរជះកំហឹងដាក់នាង....ម៉ូរីសាមិនដឹងអ្វី គេមិនគួរគំហកដាក់នាងទេ!!
« គ្មានអីទេ » ជីមីន គេចភ្នែកពីនាង គេមានចេតនាចង់រុញអ្វីដែលទើបតែកើតឡើងចោលទៅម្ខាង តែប្រាកដណាស់ម៉ូរីសាមិនព្រមងាយៗទេ នាងម៉េចនិងអាចអោយគេស្តីអោយដោយមិនដឹងហេតុផលទៅ?
« ជីមីន!! » លើកនេះជានាងដែលត្រូវទម្លាក់សម្លេងជម្រិតយកចម្លើយ ដៃទាំងពីរលើកក្រសោបថ្ពាល់គ្រើមអោយត្រឡប់មកប្រសព្វមុខរបស់ខ្លួន ហើយបើទោះកំហឹងរបស់គេចាប់ផ្តើមថបថយ តែជីមីននៅតែរក្សាទឹកមុខមាំនិងចិញ្ចើមចងចូលគ្នាមិនផ្លាស់ប្តូរ
« មានអ្វីនិយាយជាមួយមិនបានឬ ទើបចូលចិត្តរករឿងឈ្លោះបែបនេះ »
« យើងគ្រាន់តែបារម្ភ »
« តែខ្ញុំមិនអីឯណា អេវែលអាចនិងធ្លាប់ធ្វេសប្រហែសបណ្តោយអោយខ្ញុំលួចរត់បានម្តង តែពេលនេះមិនដូចមុន ខ្ញុំគ្មានគំនិតលួចរត់ទៅដើរលេងនៅឯណាទេ ហើយក៏មិនចង់បង្ករបញ្ហាអោយអ្នកណាទៀតដែរ បែបនេះហើយកុំបារម្ភអី ខ្ញុំមិនរត់ទៀតទេ » នាងគិតថាកាលដែលគេខឹងក៏ព្រោះតែខ្លាចបញ្ហាចាស់កើតឡើងម្តងទៀតទើបខំនិយាយបកស្រាយវែងអន្លាយ តែផ្ទុយទៅវិញពេលនេះក្នុងខួរក្បាលរបស់គេរឿងនោះវាឆ្ងាយពីអ្វីដែលគេបារម្ភខ្លាំងណាស់
«.....»
« ខ្ញុំសុំទោស អូខេទេ? »
« ស្រីល្ងង់ »
« អេ៎-អ៊ុប!» មុនពេលដែលបាននិយាយអ្វីទៀតបបូរមាត់ក្រាស់ក៏ស្រាប់តែទម្លាក់មកថើបជាមុន ដៃមាំលូកមកក្រសោបអោបចង្កេះទាញកាយតូចអោយទៅផ្អិបនិងខ្លួន ហើយក៏បន្តថើបដាកទោសតាមអារម្មណ៍ខ្នាញ់រហូតមួយអស់ចិត្តទើបព្រមឈប់
« យើងជាអ្នកខុសហេតុអីក៏នាងសុំទោស »
« មិនដឹងទេ បើនៅចាំលោកទទួលកំហុសខ្លួនឯងខ្ញុំប្រហែលត្រូវដាច់ខ្យល់ស្លាប់មុនក៏ថាបាន »
« ល្ងង់ » ថាអោយហើយក៏ថើបក្បាលថែមមួយខ្សឺតទៀត ឥរិយាបថប្តូរពីគួរអោយខ្លាចមកគួរអោយស្រឡាញ់លឿនដូចរន្ទះរហូតនាងតាមសឹងមិនទាន់
« ថ្ងៃក្រោយកុំសុំទោសជាមួយកំហុសដែលមិនមែនជារបស់ខ្លួនឯងទៀត យល់ទេ?! »
« ចុះលោក...ថ្ងៃក្រោយកុំពូកែគំហកស្តីអោយដោយគ្មានរឿងអ្វីទៀត បានឬអត់? »
«....» ជីមីន មិនឆ្លើយតែបែរជាជ្រើសរើសអោនមកថើបច្បិចបបូរមាត់តូចជាលើកទីពីរ មុននិងក្រសោបអោបនាងជាប់ទ្រូង
« យើងសុំទោសសម្រាប់មុននេះ »
សម្លេងគ្រលរជ្រមុជនិយាយស្រាលៗនៅលើសក់ខ្មៅរលោងទាំងអារម្មណ៍ដឹងខុស ភ្នែកទាំងគូរបិតជិត ច្រមុះស្រង់ក្លិនក្រអូបដែលខ្លួនគេងនឹករាល់យប់ចូលពេញៗសួត ចំណេកឯម៉ូរីសា ក៏បាននៅស្ងៀមមិននិយាយអ្វីទៀត។ បើអ្វីមួយដែលនាងរៀនយល់ពីជីមីនកំឡុងពេលប៉ុន្មានសប្តាហ៍មកនេះគឺអារម្មណ៍ប្រែប្រួលរបស់គេ។ ពីសម្បកក្រៅនិងក្នុងក្រសែរភ្នែកអ្នកដទៃជីមីន អាចជាមនុស្សដែលពូកែគ្រន់គ្រងខ្លួនឯងខ្ពស់ តែធាតុពិតគេក៏ឆេវឆាវ ហើយឧស្សាហ៍បាត់បងម្ចាស់ការលើខ្លួនឯងដូចគ្នា។_________________
អរគុណសម្រាប់ការអាន
រាត្រីសួស្តីអ្នកទាំងអស់គ្នា ♥️♥️

ČTEŠ
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfikceអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...