Manhattan, New York, America
ភូមិគ្រឹះម៉េកខេនណាងក់!!
ឡានចុះចត ទ្វារក៏ត្រូវបានបើក ម៉ូរីសា ងើបចេញមកតែជីមីន បែរជាអង្គុយស្ងៀមគ្មានឫកពារថានិងកម្រើកសូម្បីបន្តិច
« លោកមិនចូលលេងសិនទេឬ? »
« អត់ទេ យើងមានការប្រញាប់ » ចម្លើយដែលទទួលបាន ធ្វើអោយនាងងក់ក្បាលយល់មិនដេញដោយអ្វីទៀត ឫកពារថ្ងៃនេះរបស់គេចម្លែកណាស់ តាំងពីព្រឹក មិនថានៅលើយន្តហោះពេលដែលជិះមកឬពេលនៅលើឡាន គេមិនបាននិយាយជាមួយនាងច្រើន តែបែរជារវល់ជាមួយលេបថបនៅលើភ្លៅមិនសម្រាក ជាការងារអ្វីទៅនាងចង់ដឹងខ្លាំងណាស់
« ជួបគ្នាល្ងាចនេះ » ជីមីន ទាញនាងមកថើបមួយខ្សឺតមុននិងណេរ៉ូ ដើរមកបិតទ្វារហើយឡើងឡានបើកចេញទៅ
« ឯងត្រឡប់មកវិញហើយឬ? » សម្លេងបងប្រុសដែលស្រាប់តែបន្លឺឡើងក្រោយខ្នង ធ្វើអោយម៉ូរីសាប្រញាប់ងាកទៅរក
« បងប្រុស »
« យកវ៉ាលីទៅទុកទៅ » នាយងាកទៅបញ្ជាស្រីបម្រើដែលទើបតែដើរចេញមក មុននិងត្រឡប់មករកម៉ូរីសា ម្តងទៀត
« យ៉ាងម៉េចដែរដើរលេងប៉ុន្មានថ្ងៃនេះសប្បាយទេ? »
« ក៏សប្បាយគ្រាន់បើ ខ្ញុំដើរជុំវិញផេនហោស៍របស់ជីមីន សឹងតែរាប់ការ៉ូគេចាំអស់ទៅហើយ » ម៉ូរីសា និយាយលេងបន្លំមែន ទោះការពិតវាមិនបានបែបនោះទាំងស្រុងតែភាគច្រើនគេក៏ទុកនាងចោលនៅផ្ទះពិតមែន
« ស្តាប់ទៅមិនអាក្រក់ប៉ុន្មាន....ចូលក្នុងទៅម៉ាក់កំពុងចាំ មានអ្នកផាត់មុខមកដែរ ឯងនិងបានរៀបចំខ្លួនទៅវិមាន »
« ចុះបងទៅណា? » ម៉ូរីសា ប្រញាប់សួរពេលខូឡេន ដើរកាន់សោរទៅរកឡានដែលចតក្នុងចំណត
ពេលនេះទើបតែម៉ោងប្រាំល្ងាយនៅឡើយ ចំណែកពិធីជប់លាងគេចាប់ផ្តើមម៉ោងប្រាំបីយប់ឯណ្ណោះ
« បងមានការ ដល់ម៉ោងនិងមកយកហើយ » និយាយចប់ក៏ចូលឡានហើយបើកចេញទៅបាត់
« អ្នកនាង អ្នកស្រីអោយហៅអ្នកនាងចូលទៅក្នុង »
« ខ្ញុំដឹងហើយ » ម៉ូរីសា តបភ្នែកនៅសម្លឹងមើលគូទឡានដែលបើកចេញទៅបន្តិចមុននិងបែរខ្លួនដើរចូលទៅក្នុងផ្ទះ ទាំងក្នុងចិត្តអត់មិនបាននិងចម្លែក ព្រោះមើលទៅថ្ងៃនេះគ្រប់គ្នាដូចជារវល់ដល់ហើយ។.............................
កឹក!
កែវថ្មថ្លាត្រូវបានលើកមកដាក់លើតុ ខូឡេន អង្គុយនៅលើសាឡុងសម្លឹងមនុស្សមនុស្សស្រីចំពោះមុខមិនដាក់
« មានអ្វីក៏និយាយមក យើងគ្មានពេលរហូតទេ » នាយបោះសម្តីដោយសម្លេងត្រជាក់ ទំនាក់ទំនងរវាងនាងនិងគេមិនធ្លាប់ស្និតស្នាល ទោះបីត្រូវជាបងប្អូនជីដូនមួយក៏ពិតមែន តែក្រសែរភ្នែកដែលនាងសម្លឹងមើលមកធ្វើអោយនាយមិនពេញចិត្តជាខ្លាំង
« កុំចិត្តក្តៅអី ផឹកមួយកែវសិនទៅ » ស្រីស្រស់ញញឹមយកចិត្ត បបូរមាត់នាងក្រហមឆេះដូចគ្នាមិនខុសនិងរ៉ូបរឹបរាងកំពុងតែពាក់ ក-ស្រួចវាលធំបង្ហាញចង្អូរទ្រូងអោយឃើញច្បាស់ៗ តែវាបែរជាមិនបានធ្វើអោយអ្នកកម្លោះរំជួលអារម្មណ៍សូម្បីតែបន្តិច ផ្ទុយទៅវិញវាមានតែធ្វើអោយគេរអើមលើសដើម
« នាងហៅយើងមកព្រោះរឿងអត់ប្រយោជន៍បែបនេះ? »
« អត់ទេ »
« បើចឹងក៏និយាយសាច់ការមក »
« ផឹកមួយកែវសិនទៅ កុំចិត្តចង្អៀតពេកបានទេ » លើកនេះនាងចាប់កែវស្រាមកដាក់នៅចំពោះមុខតែម្តង ខូឡេន ដកដង្ហើមធំធុញទ្រាន់ពេញទំហឹង គេគ្មានថ្ងៃមកអង្គុយទល់មុខជាមួយនាងតែពីរនាក់បែបនេះ បើមិនមែនព្រោះប៉ុន្មានថ្ងៃមុននាងខលសុំជួបព្រោះមានរឿងសំខាន់ត្រូវប្រាប់ទេ គេមិនខ្ចីយកខ្លួនមកជាន់វីឡាមួយនេះផង
ក្អឹក!!
ផាំង!!
« និយាយមក » នាយអុកកែវលើតុខ្លាំងៗពេកផឹកអស់
« ផឹកមួយកែវទៀតទៅ ខ្ញុំចាក់- »
បឹប!!
« កុំអោយយើងអស់ទ្រាំជាមួយនាងអោយសោះ សាន់ដ្រា! » ពេលនាងលើកដបស្រាប្រុងនិងចាក់អោយម្តងទៀត នាយក៏ប្រញាប់ស្រវ៉ាចាប់ដៃនាងជាប់មុន គេកាន់រឹតខ្លាំងមានបំណងអោយស្រីមុខក្រាស់ម្នាក់នេះឈឺហើយឈប់លេងសើច តែនាងបែរជាញញឹម មុខ-ស ផាត់ដោយម្សៅក្រាស់ក្មឹក ស្រាប់តែអោនចូលមកជិតរហូតដង្ហើមក្តៅស្រោយលើថ្ពាល់គ្រើម
« ធ្លាប់មានអ្នកប្រាប់ឬអត់ថាពេលដែលលោកខឹងម្តងៗគឺហតខ្លាំងណាស់ »
វឹប!! ផាំង!!
« អ្អាស៎!! »
គ្រាន់តែនិយាយចប់មិនទាន់ផុតពីមាត់ ដៃក៏ត្រូវអ្នកកម្លោះគ្រវាស់ចេញមួយទំហឹង ដបស្រាតម្លៃថ្លៃហោះបោកលើការ៉ូបែកខ្ចាយ សូម្បីតែកាយស្រឡូនរបស់នាងក៏ត្រូវជ្រុលខ្លួនបិះនិងផ្ងារក្រោយទៅតាមកម្លាំងរបស់គេដែរ
« ចុះប្តីនាងដឹងឬអត់ថាប្រពន្ធក្មេងមិនដឹងខ្យល់អីរបស់វាកំពុងប្រឹងសំញែងខ្លួនពង្វក់បងប្អូនឯង? » សម្តីមួយមាត់ៗបង្កប់ន័យមើលងាយអោយឮច្បាស់ពេញៗត្រចៀក ខូឡេន ងើបឈរត្រង់ខ្លួនភ្នែកសម្លឹងនាងដោយការមើលងាយ
គេមិនគួរអត់ប្រយោជន៍មកជួបនាងតាំងពីដំបូងម្លេះ ស្រីបែបនេះមានស្អីមកប្រាប់គេទៅ ក្រៅពីល្បិបោកអន់ៗបែបនេះ
« គ្មានកេរ្តិ៍ខ្មាស់ » សម្លងខ្សាវចេញពីមាត់ ទោះគេនិយាយតិចៗតែក៏មានចេតនាអោយអ្នកម្ខាងទៀតឮ។ សាន់ដ្រា ឈរក្តាប់ដៃណែនខាំមាត់សឹងបែកឈាមទៅហើយ
« លោកគ្មានសិទ្ធហៅខ្ញុំបែបនេះ!! »
« បើចឹងយើងគួរហៅនាងថាម៉េចល្អ ហ្ហឺម? ស្រីដែលត្រដរប្រើគ្រប់ល្បិចចង់អូសបងប្អូនឯងឡើងគ្រែបែបនេះ យើងគួរ- »
ផាច់!!
« ខ្ញុំមិនមែនជាបងប្អូនរបស់លោក លោកដឹងហើយតើ ហេតុអីនៅនិយាយសម្តីឆ្កែបែបនេះ!! » នាងគំហកថាអោយខ្លាំងៗ ទឹកភ្នែកមួយតំណក់ហូរចុះមកនៅលើថ្ពាល់ដោយទប់មិនជាប់
« ហ្ហឹស!! » សម្លេងសើចដើម-ក ពោរពេញដោយភាពគ្រោះថ្នាក់ គេប្រើអណ្តាតទល់ថ្ពាល់ត្រង់កន្លែងនាងទះ មុននិងត្រឡប់មកប្រសព្វទាំងកែវភ្នែកងងឹតដោយភ្លើងកំហឹង
បឹប!!
« ហ្ហឹក!! »
« គិតថាខ្លួនឯងជាអ្នកណា...មានត្រកូល ម៉េកខេនណាហើយយើងមិនហ៊ានសម្លាប់នាងឬ? » ទឹកមុខគេគួរអោយខ្លាច ដៃដែលច្របាច់-ក សាន់ដ្រាក៏រឹតកាន់តែតឹងរហូតនាងចាប់ផ្តើមដកដង្ហើមលែងចេញ
« ហ្ហឹក...ខិ..ល-លែង... » ទាំងវៃ ទាំងខ្ញាំ តែដៃមាំនៅតែមិនរង្គើរទាល់តែសោះ
« ប-បើ...ខ្ញុំ...ស្លា-ប់...លោកប្រាកដជា...ខិ.. »
« យ៉ាងម៉េច...យើងយ៉ាងម៉េច? » នាយទាញមកនាងមកជិត កែវភ្នែកមិនផ្លាស់ប្តូរគេមានចេតនាផ្ចាញ់ផ្ចាល់ចង់ដឹងថានាងនិងមានល្បិចអ្វីទៀតមកប្រើ
« ជ-ជី...មីន...ខិ...ល-លែង!! » មុខតូចកាន់តែស្វាយ ខូឡេន គ្មានបំណងថានិងលែង តែព្រោះឈ្មោះដែលហើបចេញពីមាត់របស់នាងទើបនាយត្រញវបង្ខំចិត្តបន្ធូរដៃបន្តិច
« នាងនិយាយថាម៉េច?! »
« ជីមីន...ខិៗ....លែងខ្ញុំ »
ប្រូស!! ខូឡេន គ្រវាស់សាន់ដ្រា អោយដួលប្រូសលើកម្រាលព្រំមិនសំចៃដៃ មុននិងតាមមកអង្គុយចោងហោងក្បែរខ្លួននាងជាមួយទឹកមុខកាច
« និយាយ!! » ប្រុសកំណាចហាមាត់ជម្រិតមិនគិតអោយនាងបានដកដង្ហើមចូលពេញសួត បំណែកសានដ្រា បានត្រឹមអង្គុយក្តោប-ក សឹងតែហក់ទះមាត់ឆ្កែនោះមួយកំផ្លៀងទៀតទៅហើយ
នាងល្ងង់ពិតមែនដែលពីមុនមកគិតថាគេជាសុភាពបុរស
« យើងអោតនាងនិយាយ សាន់ដ្រា!! »
« អូខេ!! ខ្ញុំឃើញសាន់ដ្រូយកឯកសារចេញពីបន្ទប់ លោកអ៊ំទៅអោយជីមីន តែប៉ុណ្ណឹង!! » នាងទ្រាំមិនបាននិងគំហកអោយ ក្រសែរភ្នែកបានត្រឹមដៀងមើលនាយពីចំហៀង ដើម-ក នាងនៅឈឺនៅឡើយ ហើយក៏ប្រហែលជាមានស្នាមហើយក៏មិនដឹង
« ឯកសារ?? »អរគុណសម្រាប់ការអាន 🤍
៚leefaye

YOU ARE READING
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...