« ពួកយើងចុះទៅក្រោមទៅ »
« ចា៎ »
បន្ទាប់ពីទទួលទូរស័ព្ទ ជីមីនក៏ប្រញាប់នាំម៉ូរីសា ចុះមកក្រោមវិញ។ គេគ្មានបំណងចង់ទុកនាងចោល តែព្រោះអេវែល រាយការណ៍មកថាមនុស្សរបស់ខាវីន ចាប់អាម្សៀដែលហ៊ានដាក់ថ្នាំពួកនាងនៅយប់នោះបានហើយទើបគេត្រូវប្រញាប់ទៅដោះស្រាយ ណាមួយបើមាននាងទៅជាមួយក៏មិនមែនជារឿងល្អ
គេនៅមិនចង់អោយនាងមានការចងចាំអាក្រក់បន្ថែមទៀតនោះទេ
« ចៅហ្វាយ » ណេរ៉ូ អោនមុនគោរព មុននិងដើរនាំមុខចៅហ្វាយទៅរកបន្ទប់ក្រោមដី
« តាមសម្តីមនុស្សរបស់អ្នកប្រុសខាវីន ប្រុសម្នាក់នោះឆ្លងដែនចូលមកអាមេរិកកាលពីបីសប្តាហ៍មុន »
« ប្រវត្តិរូប?? »
« ឈ្មោះ ខាឡិច ហេនសុន ជាជនជាតិអ៊ីតាលី តែព្រោះសំបុត្រឆ្លងដែនត្រូវបានកំណត់ថាជារបស់ក្លែងក្លាយ ខ្ញុំគិតថាឈ្មោះនោះអាចនិងក្លែងក្លាយដែរទាន » ចិញ្ចើមក្រាស់ជ្រួញចូលគ្នា ជីមីនមិននិយាយអ្វីទៀត តែបន្តដើរចូលទៅក្នុងទ្វារដែលកំពុងបើករងចាំ។ ចុះកាំជណ្តើរពីមួយកាំទៅមួយកាំ ដើរកាន់តែកៀកទៅដល់ក្រោមសម្លេងសាច់ទង្គិចគ្នាក៏កាន់បន្លឺឡើងមកប៉ះត្រចៀក
ឌឹប!! ឌឹប!!
មួយដៃហើយមួយដៃទៀត អ្នកដែលរងសម្ពាធក៏បានតែថ្ងូចថ្ងូរដោយការឈឺចាប់ ឈាមស្រោចពេញមុខ មើលតាមសភាពក៏អាចទាយដឹងថាទារុណកម្មនេះកើតឡើងមួយសន្ទុះហើយ
« អេ៎ កុំដាល់មុខខ្លាំងៗពេក បើថ្កៀមវាបាក់និយាយលែងបានគិតយ៉ាងម៉េច? » ខាវីន ជ្រែងចង្កេះថាអោយ តែអ្នកដែលត្រូវបន្ទោសបែរជាញញឹមមិនខ្វល់
« អាពេទ្យនៅទីនេះមួយទាំងមូលទៅបារម្ភស្អីទៅមែនទេ? » ម៉ាឡន ងាកទៅញាក់ចិញ្ចើមដាក់រ៉ៃឃឺ មុននិងងាកត្រឡប់មកវិញហើយក៏
ឌឹប!! ប្រូស!!
មួយដៃធ្ងន់គួរសមធ្វើអោយមនុស្សប្រុសដែលមានឈ្មោះថាខាឡិច ផ្ងារក្រោយដួលទាំងកៅអីដែលចងជាប់ខ្លួនទៅលើស៊ីម៉ង់មួយរំពេច
« ហ៊ើយ.... » លោកដុនទ័រ ដែលអង្គុយមើលគ្រប់យ៉ាងលើកដៃឈ្លីក្បាលដកដង្ហើមធំចេញមកយ៉ាងធុញទ្រាន់
ធម្មតាធ្វើពេទ្យក៏ហត់គ្មានពេលសម្រាកទៅហើយ តែមកធ្វើអោយពួកម៉ាហ្វៀនេះវាឈឺក្បាលពិតមែន
« ថ្ងៃនេះជាថ្ងៃគ្រីស្មាក ជួយអោយយើងបានសម្រាកមួយថ្ងៃបានទេនេ៎ះ?! » គេគួរតែអង្គុយក្រេបវ៉ាញ មិនមែនមកអង្គុយមើលអាម្សៀណាមិនដឹងត្រូវ ម៉ាឡន់ ប្រឡះមិនសល់សភាពដើមបែបនេះទេ!!
« ជីមីន » ពេលឃើញមុខអនាគតដនដើរមកដល់ ម៉ាឡន ក៏ប្រញាប់ញញឹមស្ញេញស្វាគមន៍
« មកចំពេលល្អណាស់ ចង់សាកខ្លះទេ? » នាយដើរទៅទាញរាងកាយទន់ល្អោកដែលដេកដួលអោយងើបមកអង្គុយធម្មតាវិញ មុននិងញញឹមស្ញេញបបួលអ្នកដែលទើបតែមកដល់អោយចូលរួមជាមួយខ្លួន
« អត់ទេ តាមសប្បាយចុះ » ជីមីន និយាយតែប៉ុណ្ណឹងហើយក៏ដើរទៅអង្គុយលើសាឡុងក្បែររ៉ៃឃឺ
« វានិយាយអីខ្លះ? »
« ឃើញស្អាតចង់ដាក់ថ្នាំយកទៅសប្បាយជាមួយ...តែប៉ុណ្ណឹង »
« ហើយឯងគិតថាសម្តីនោះមិនពិត? » ជីមីន សម្លឹងមុខមិត្ត រ៉ៃឃឺ បានតែញាក់ស្មាបន្តិច
« ខាវីន ថាធ្លាប់ឃើញមុខអាម្សៀនោះក្រវែលវិមានប៉ុន្មានដងកាលពីអាទិត្យមុន » ចប់សម្តីនេះ ជីមីន ប្តូរងាកទៅរកបងប្អូនជីដូនមួយរបស់ខ្លួនម្តង
« ហេតុអីមិនឮឯងប្រាប់យើង? »
« គិតថាមិនមែនជារឿងធំដុំ ហើយក៏បញ្ជូនមនុស្សទៅតាមដានហើយដែរ »
« តែវានៅតែអាចតាមម៉ូរីសាទៅដល់ក្លឹបបាន? » អ្នកកម្លោះបោះសំណួរទាំងទឹកមុខមិនពេញចិត្ត
« តែយើងក៏ទៅតាមវាហើយជួយពួកនាងទាន់ពេលមិនមែនឬ? » ខាវីន វៃចិញ្ចើមថាអោយវិញមិនព្រមចាញ់។ ពីរនាក់នេះមានចរិកខ្លះមិនខុសគ្នាប៉ុន្មានទេ ម្នាក់ៗចង់ឈ្នះហើយក៏គិតថាមានតែខ្លួនដែលត្រូវ បើជីមីន មិនមែនជាមនុស្សដែលគ្រប់គ្រងអារម្មណ៍ខ្លួនឯងខ្ពស់ហើយស្ងប់ស្ងាត់ទេ ខាវីន ប្រាកដជាត្រូវនាយទាត់បត់-កព្រោះចរិករប៉ិលរប៉ូចប៉ិនញោះនោះមិនខាន
« ថ្ងៃក្រោយហាមអោយមានរឿងបែបេនះទៀតអោយសោះ! » នាយថាអោយអោយសម្លេងរឹង ក្រសែរភ្នែកប្រាក់ចាស់ដែលសម្លឹងមកក៏បញ្ជាក់ច្បាស់ៗថាបើមានរឿងបែបនេះកើតឡើងម្តងទៀត គេនិងមិនអោយខាវីន បានរួចខ្លួនងាយៗឡើយ
« ម៉ាឡន ប៉ុណ្ណឹងបានហើយ » បន្ទាប់ពីបញ្ជាក់ខ្លួនឯងច្បាស់លាស់ជាមួយខាវីន ជីមីន ក៏ងាកទៅរកម៉ាឡនដែលនៅតែបន្តវៃអាម្សៀនោះមិនទាន់ឈប់។
ម៉ាឡន បញ្ចប់ការសិក្សាផ្នែកច្បាប់មកពីសកលវិទ្យាល័យដែលល្បីបំផុតនៅញ៉ូវយ៉ក អ្នកដទៃសុទ្ធតែដឹងនិងមើលមកថាវាជាមនុស្សត្រឹមត្រូវ ប្រកាន់ច្បាប់ទម្លាប់ និងចេះដឹងគួរអោយគោរពយ៉ាងណា តែធាតុពិតអាម្សៀនេះឈាមក្តៅហើយក៏ឆ្គួតនិងការប្រើអំពើហិង្សាមកដោះស្រាយបញ្ហាជាងអ្នកណាទាំងអស់ក្នុងចំណោមពួកគេទាំងបួននេះទៅទៀត
« ហ្ហឹក!! » មនុស្សប្រុសជាប់ចំណងដែលត្រូវគេវាយរហូតសល់ដង្ហើមផ្តឹកៗសឹងដកមិនដល់គ្នា ទម្លាក់មុខចុះបណ្តោយអោយឈាមហូរស្រក់មកលើស៊ីម៉ង់ គេមិនចាប់អារម្មណ៍សូម្បីតែងាកមើលពេល ជីមីន ដើរមករក
« អ្នកណាបញ្ជូនឯងមក? »
« ..... » ស្ងាត់គ្មានការឆ្លើយតប
« មាត់រឹងគ្រាន់បើ....តែយើងចូលចិត្តបែបនេះ ស្រួលពេកគឺមិនសប្បាយទេ » ស្នាមញញឹមកំណាចលេចឡើងលម្អបបូរមាត់បានរូប ជីមីន ទាញកៅអីដែកដែលនៅក្បែរមកអង្គុយ មុននិងអោនខ្លួនច្រតកែងដៃលើភ្លៅចាប់ទាញមុខដែលហើមជាំអោយងើបមកប្រសព្វនិងខ្លួន
« ឥឡូវយើងមកលេងល្បែងជាមួយគ្នាបន្តិចល្អទេ?...បើឯងទ្រាំបានរហូតដល់គ្រប់យ៉ាងបញ្ចប់ យើងនិងដោះលែង យ៉ាងម៉េចដែរ? »
« ហ្ហឹស! » តែសំណើរនេះបែរជាធ្វើអោយ មនុស្សប្រុសឈ្មោះខាឡិចនោះអស់សំណើចចេញមកបន្តិច គេនៅតែបន្តមិនព្រមនិយាយអ្វីទាំងអស់
« ល្អ យើងចាត់ទុកថានេះជាការយល់ព្រមទៅចុះ...ណេរ៉ូ យកឧបករណ៍មក »

YOU ARE READING
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...