ភាគ ២៤

333 9 0
                                    

     អារម្មណ៍រំភើប-អរ ពេលញាំអាហារត្រូវបានរលាយអស់ទៅតាមខ្យល់ពេលត្រឡប់មកដល់ផេនហោស៌វិញ ម៉ូរីសាប្រញាប់រត់គេចពីជីមីន ដោយប្រើលេសទៅងូតទឹក នាងមិនហ៊ាននៅកន្លែងតែមួយជាមួយគេព្រោះមុននេះនៅក្នុងជណ្តើរយន្តកែវភ្នែកងងឹតអានមិនដាច់មួយគូរនោះសម្លឹងមើលមកចម្លែកៗ ជាពិសេសកាន់តែប៉ុន្មានថ្ងៃនេះគេចាប់ផ្តើមហ៊ានអោបហ៊ានថើប នាងក៏ត្រូវតែប្រយ័ត្នខ្លួនបន្តិច យ៉ាងណាពិធីរៀបការមិនទាន់កើតឡើងនាងនៅមិនចង់ជ្រុលជ្រួសជាមួយមនុស្សប្រុសដែលមិនបានស្រឡាញ់នោះទេ
ក្រាក....
បន្ទាប់ពីចំណាយពេលប្រហែលមួយម៉ោងកន្លះ ម៉ូរីសាក៏ដាច់ចិត្តចេញមកក្រៅ តាមពិតនាងចង់សង្ងំនៅក្នុងបន្ទប់តែព្រោះគេងមិនលក់ហើយក៏អផ្សុក ដែលសំខាន់មុននេះនាងឮសម្លេងបន្ទប់ជីមីនបិតទ្វារ បែបនេះមានន័យថាគេប្រហែលជាចូលបន្ទប់គេងហើយ
ស្រីតូចក្នុងរ៉ូបគេងយប់សាច់សាទីនដៃតូចត្រឹមជង្គង់ដើរមកឈរក្បែជញ្ជាំងកញ្ចក់ក្នុងបន្ទប់ទទួលភ្ញៀវ នាងសម្លឹងមើលទៅភ្លើងរាត្រីក្នុងក្រុងទាំងអារម្មណ៍ភ្លើតភ្លើនសូម្បីតែភ្លើងក្នុងផេនហោស៌ក៏មិនបើកអោយអស់ នាងបើកតែកូនអំពូកតូចៗបួនគ្រាប់ប៉ុណ្ណោះ
កឹក!
សម្លេងកែវថ្មទង្គិចតិចៗលើថ្មម៉ាប់បន្លឺឡើងអោយម៉ូរីសាងាកទៅរក ទោះបន្ទប់មិនភ្លឺខ្លាំងតែនាងក៏អាចមើលដឹងពីវត្តមានរបស់មនុស្សប្រុសខ្ពស់ស្រឡះដែលកំពុងឈរចាក់វ៉ាញនៅកន្លែងតុបារ៌ក្បែចង្គ្រានអាំងភ្លើង គេមិនបានពាក់អាវផ្ទុយមកវិញបែរជាឈរប្រលែងសាច់ដុំហាប់ណែនអោយមើលឃើញច្បាស់ៗ បូករួមនិងពន្លឺពណ៌ទឹកឃ្មុំដែលជះទៅលើតិចៗកាន់តែធ្វើអោយដើមទ្រូងនិងស្មារបស់គេមាំរលោងគួរអោយចង់ស្ទាបអង្អែល
ម៉ូរីសាមិនដឹងថានាងភ្លេចខ្លួនមើលគេយូរប៉ុណ្ណា មកដឹងម្តងទៀតជីមីនក៏ដើរមករកជាមួយនិងកែវវ៉ាញពីរកែវទៅហើយ
« ខ្ញុំមិនចេះផឹកវ៉ាញ » នាងបដិសេធពេលនាយហុយមួយកែវមកអោយ
« គ្មានអ្វីគួរអោយខ្លាច អ្នកណាក៏មានលើកដំបូង » កែវភ្នែកបង្កប់ន័យរបស់គេនាំអោយខួរក្បាលម៉ូរីសាគិតទៅដល់ឆ្ងាយ ជីមីន ជីពស្រារបស់ខ្លួនបន្តិច កែវភ្នែកនៅតែសង្កតមករកនាងមិនដាក់
« បើមិនសាកមិនដឹង ជួនកាលនាងអាចចូលចិត្តក៏ថាបាន »
« តែមួយកែវនេះប៉ុណ្ណោះ » ម៉ូរីសា ខាំមាត់ទទួលយកវ៉ាញមកកាន់ក្នុងដៃ ហើយរសជាតិរបស់វាពេលដែលនាងលើកមកផឹកធ្វើអោយចិញ្ចើមសងខាងជ្រួញចូលគ្នាណែន
« វ៉ាញល្វីងខុសពីស្រាក្រឡុក តែបើផឹកម្តងបន្តិច ហើយបៀបអោយយូរជាប់អណ្តាននាងនិងដឹងរសជាតិពិតរបស់វា » ជីមីន ណែនាំ ម៉ូរីសា ក៏សាកម្តងទៀតធ្វើតាមសម្តីរបស់គេ តែដដែលរស់ជាតិរបស់វាល្វីងអោយនាងជ្រួញមុខតែម្តង
« មិនកើតទេ ខ្ញុំថារស់ជាតិវាធ្ងន់ពេកហើយសម្រាប់ខ្ញុំ » នាងហុយទៅអោយគេវិញ ជីមីនក៏ទទួល នាយលើកកែវវ៉ាញដែលនៅសល់របស់ម៉ូរីសាមកអកទាល់តែអស់ មុននិងទម្លាក់កែវទាំងពីរដែលកំពុងកាន់នៅលើតុក្បែរជើង 
« យើងមានវិធីមួយទៀតសម្រាប់នាង » និយាយចប់ដៃលើកក្រសោបកញ្ចឹង-ក អ្នកចំពោះមុខហើយទាញខ្លួនតូចអោយមកផ្អឹបនិងដើមទ្រូងទទេស្អាតរបស់ខ្លួន
« លោកធ្វើអី? » ម៉ូរីសា ចាប់ផ្តើមរឹងខ្លួនហើយមិនយូរចម្លើយរបស់នាងក៏ទទួលបានពេលបបូរមាត់បានរូបទម្លាក់មកលើបបូរមាត់របស់នាង គេថើបថ្នមៗមិនប្រញាប់ប្រញាល់  ដៃដែលនៅលើកញ្ចឹង-កចាប់ផ្តើមម៉ាស់សារថើរៗ ពេលជីមីន បង្ហាញថាគ្មានចេតនានិងលូកលាន់អ្វី វាក៏ជួយអោយនាងចាប់ផ្តើមរំសាយភាពតានតឹងបានខ្លះ
ម៉ូរីសា បិតភ្នែកកម្រើកបបូរមាត់ទៅតាមការដឹងនាំរបស់មនុស្សជំនាញ នាងភ្លេចខ្លួនរហូតបង្ហើបមាត់អោយអណ្តាតធំចូលមកនាំយកក្លិនស្រានិងរស់ជាតិល្វីងរបស់វាមកជាមួយ
« អ្អឺម... » សម្លេងថ្ងូចថ្ងូរបន្លឺឡើងទាំងម្ចាស់វាមិនដឹងខ្លួន ម៉ូរីសាលើកដៃក្តោបមុខមាំទាញគេអោយកាន់តែជិតធ្វើអោយការថើបផ្លាស់ប្តូរពីទន់ភ្លន់ទៅជាក្តៅគគុកមួយរំពេច នាងប្រលែងលេងនិងអណ្តាតធំ បឺតយករសជាតិផ្អែមល្វីងរបស់វ៉ាញដោយអារម្មណ៍ឈ្លក់វង្វេង ភ្លេចអស់ការតាំងចិត្តដែលចង់គេចគេមុននេះ 
ជុប...
ជីមីន ប្រលែងបបូរមាត់ពីការថើប ថ្ងាស់ទាំងពីរជល់គ្នាហើយម្នាក់ៗក៏បិតភ្នែកដកដង្ហើមដង្ហក់ ម្រាមដៃគ្រើមលើកមកក្តោបថ្ពាល់របស់នាងទាំងសងខាង មេដៃអង្អែលថើរៗមុននិងនាយបើកភ្នែកហើយប្រើមេដៃវាសស្នាមទឹកមាត់ចេញពីបបូរមាត់ក្រពុំ
« យ៉ាងម៉េចដែរ វិធីនេះធ្វើអោយនាងចូលចិត្តវ៉ាញឬអត់? » អ្នកកម្លោះញោះភ្លាមពេលឃើញទឹកមុខក្រហមព្រឿងរបស់នាង ម៉ូរីសាខាំមាត់ងាកមុខចេញមិនហ៊ានប្រសព្វភ្នែកនិងគេ តែក៏ព្រមនៅស្ងៀមមិនកម្រើកពេលជីមីនទម្លាក់ដៃម្ខាងមកក្រសោបចង្កេះ
« ស្ងាត់បែបនេះមានន័យថាចូលចិត្តមែនទេ? »
« អត់ »
« ថាម៉េច យើងមិនឮ » លើកនេះកម្លោះម៉ាហ្វៀផ្តូរពីអង្អែលថ្ពាល់មកច្បិចចង្ការម៉ូរីសាអោយងើបមុខសម្លឹងខ្លួនម្តង កែវភ្នែករបស់នាយងងឹតពេលដែលសម្លឹងមក បបូរមាត់ដែលរលោងសល់ពីការថើបកាន់តែធ្វើអោយនាងតូចអៀនគេចភ្នែកសម្លឹងមើលត្រឹមដើម.ក របស់គេ
« កុំគេចភ្នែកយើង ម៉ូរីសា » ជីមីន ស្រាប់តែនិយាយដោយសម្លេងមាំមិនពេញចិត្ត ដៃក៏ដង្កត់ចង្ការនាងខ្លាំងបន្តិចអោយត្រឡប់មកសម្លឹងខ្លួនវិញ
« មនុស្សផ្តាច់ការ » ម៉ូរីសា ខាំមាត់ថាអោយមុននិងវាស់ដៃរបស់គេ
« ខ្ញុំឈឺ »
« ឈឺនិងបានចងចាំ ថ្ងៃក្រោយមិនត្រូវគេចភ្នែកពីយើងទៀតនោះទេ...ជាពិសេសពេលយើងកំពុងនិយាយជាមួយ »
ពេលនិយាយចប់ដៃដែលត្រូវវាស់ចេញក៏ត្រឡប់មកក្រសោបបំពង-ក ម៉ូរីសា គេមិនបានប្រើកម្លាំងខ្លាំងតែក៏ល្មមអោយនាងងើយក្បាលទៅតាមបំណងអាចអោយគេអោនមកថើបចង្ការបស់នាងបាន
ជុប*
« មានកន្លែងណាដែលយើងប៉ះហើយធ្វើអោយនាងឈឺទៀតទេ? » គេសម្លឹងមើលមកទាំងស្នាមញញឹមលាក់កំណួច ម៉ូរីសាលេបទឹកមាត់ផ្សើម-ក ទង្វើររបស់គេមិនសមរម្យតែនាងបែរជាចូលចិត្ត ហើយរំភើបដូចមានមេអំបៅរាប់ពាន់ទទះស្លាបនៅក្នុងពោះ
នាងប្រហែលមានបញ្ហាខួរក្បាលមិនខាន!!
ម៉ូរីសា ថាអោយខ្លួនឯងតិចៗក្នុងចិត្ត បបូរមាត់ចេះតែខាំចូលគ្នាអោយអ្នកមើលទ្រាំមិនបាននិងបន្តថើបដេញតាមថ្កៀមរបស់នាងទាំងអារម្មណ៍វេទនា
« នាងធ្វើអោយយើងពិបាកគ្រប់គ្រងខ្លួនហើយ រីសា » សម្លេងស្អកបន្លឺឡើងខ្សាយៗនៅក្បែរត្រចៀក ធ្វើអោយម៉ូរីសាយល់ថាខ្លួនឯងដកដង្ហើមមិនចង់ចេញ
« ព-ពួកយើងមិនទាន់រៀបការ » នាងភ័យដល់ថ្នាក់សម្តីតតាក់តតុប ដៃទាំងពីរលើកឡើងទប់ស្មាដែលគ្មានអ្វីបិតបាំងជាប់ នាងនៅមិនទាន់ត្រៀមខ្លួន ហើយបើបណ្តោយអោយជីមីនបន្តនាងខ្លាចខ្លាំងណាស់ថាខ្លួនឯងនិងព្រមទៅតាមបំណងរបស់គេព្រោះចំណង់មួយពេល
«.....» គេមិននិយាយអ្វី តែក៏ព្រមនៅស្ងៀមមួយកន្លែង ខ្យល់ដង្ហើមក្តៅបន្តស្រោចលើថ្ពាល់និងត្រចៀករបស់នាងមិនឈប់ ដៃម្ខាងទៀតដែលអោបចង្កេះរឹតកាន់តែខ្លាំងរហូតម៉ូរីសាត្រូវផ្អឹបនិងកាយមាំដល់ថ្នាក់ដឹងដល់របស់រឹងដែលបះមកទល់ពោះរបស់នាង
« ជីមីន... » ម៉ូរីសា ព្យាយាមរុញគេចេញ ហើយជីមីន ក៏មិនទំទាស់ គេប្រលែងខ្លួននាងអោយមានសេរីភាព ហើយពេលដែលបាននៅឆ្ងាញពីគ្នាបន្តិចបែបនេះម៉ូរីសាក៏អត់មិនបាននិងលួចក្រឡេកទៅមើលរបស់ដែលបុកពោះខ្លួនមុននេះ
ក្អឹក... ឃើញហើយក៏លេបទឹកមាត់ព្រោះតាមស្រមោលរបស់ខោមើលទៅរបស់គេមិនមែនតូចនោះទេ ហើយវាស្រាប់តែធ្វើអោយនាងខ្លាចមួយរំពេញពេលគិតថាថ្ងៃណាមួយរបស់នោះនិងចូលក្នុងខ្លួនរបស់នាង
« កុំមើលមកយើងបែបនេះ រីសា » ជីមីន សង្កត់សម្លេងព្រមានដោយប្រយោល ភ្នែកគេសម្លឹងមើលមកស្មើរថេង ហើយមួយសន្ទុះធំដែលគ្មានអ្នកណានិយាយអ្វី រហូតម៉ូរីសាយល់ថាទើសទាល់ទើបជ្រើសរើសចេញមកមុន
« ខ្ញុំទៅគេងហើយ »

អរគុណសម្រាប់ការអាន 🤍
៚leefaye

ក្រសោបស្នេហ៍ថែបេះដូង [Pause] Donde viven las historias. Descúbrelo ahora