មូរីសា លើកវ៉ាលីដែលរៀបចំរួចចុះពីលើគ្រែហើយក៏បន្តអូសចេញទៅក្រៅ នាងមានបំណងដើរហួសធ្វើជាមិនចាប់អារម្មណ៍ទឹកមុខខឹងក្រោធរបស់ ខូឡេន តែនាងគិតខុសព្រោះត្រឹមមួយជំហ៊ានដែលនាងដើរហួសគាត់ដៃមាំក៏ចាប់ដៃតូចឃាត់អោយនៅមួយកន្លែងមុនទៅហើយ
« ខូឡេន សូមេត្តាកុំបង្ករបញ្ហាអីបានទេ? » ម៉ូរីសា ងាកមកសម្លឹងមុខបងប្រុសដោយក្រសែរភ្នែកអង្វរ-ក នាងជួបបញ្ហាមកច្រើនហើយ នាងហត់ពិតមែន
« បងសួរឯងជាលើកចុងក្រោយ ហើយឯងក៏ត្រូវតែឆ្លើយអោយស្មោះត្រង់និងបង » សម្លេងរបស់គាត់ពោរពេញដោយភាពប្រាកដប្រជា ម៉ូរីសាដកដង្ហើមធំតែក៏ព្រមងាកមកប្រឈមមុខចាំស្តាប់
« សួរមកចុះ »
« ឯងភ្លេចរឿងកាលពី១០ឆ្នាំមុនហើយឬ? »
« អត់ទេ » ដៃដែលកាន់វ៉ាឡីក្តាប់ចូលគ្នាណែន ទោះបេះដូងលោតញាប់តែនាងនៅតែរក្សាទឹកមុខនឹងធឹង
« បើចឹងក៏មានន័យថាឯងឈប់ខ្លាចជីមីន ដេរ៉ូប៊េទីស៍ »
« គេជាបិសាច ហើយបងក៏ដឹងថាខ្ញុំខ្លាចគេប៉ុណ្ណា »
« តែឯងនៅតែព្រមរៀបការ? » សម្តីរបស់គាត់ធ្វើអោយម៉ូរីសា អត់មិនបាននិងសើចហួសចិត្តចេញមក
« ថ្ងៃនោះបងក៏នៅក្នុងបន្ទប់ បងមិនឃើញឬថាពេលដែលខ្ញុំជំទាស់វាមានលទ្ធផលបែបណា?! បងកុំធ្វើដូចខ្ញុំពេញចិត្តនិងអ្វីដែលកើតឡើងបានទេ! ខ្ញុំគ្មានជម្រើសទេ ខូឡេន ខ្ញុំគ្នាជម្រើស!! » នាងខឹងសឹងតែគំហគចេញមក ចំណែកខូឡេន ក៏មានទឹកមុខកាន់តែអាក្រក់ដូចគ្នា
« ថ្ងៃនោះបើបងចេញមកការពារខ្ញុំខ្លះរឿងក៏មិនដល់ថ្នាក់នេះ ហើយពេលនេះហេតុអីក៏ស្រាប់តែធ្វើជាមកនិយាយដូចខ្វាលខ្វល់ពីខ្ញុំម្លេះ ក្រែងឋានៈនោះបងក៏ចង់បានមិនមែនឬ? » ម៉ូរីសា អត់មិនបាននិងបញ្ឈឺ នាងហត់និងមើលគ្រប់គ្នាសម្តែងធ្វើដូចបារម្ភពីនាងខ្លាំងណាស់!
« បងមិនដែលចង់បានឋានៈនោះ » ខូឡេន ខាំថ្កៀមសឹងតែបែក មុខគាត់ក្រហមងាំងព្រោះព្យាយាមទប់កំហឹង
« បើចឹងក៏ប្រាប់មកហេតុអ្វីថ្ងៃនោះបងមិនព្រមនិយាយអ្វី? » ម៉ូរីសា បោះសំណួររងចាំចម្លើយ តែអ្វីដែលនាងទទួលបានគឺភាពស្ងៀមស្ងាត់ បែបនេះវារឹតតែធ្វើអោយនាងតូចខកចិត្តលើសដើម
« ឃើញទេ បងនិយាយមិនចេញ ព្រោះការពិតវាច្បាស់និងមុខទៅហើយ »
« រីសា ធ្វើយ៉ាងម៉េចទើបឯងព្រមជឿថាបងបារម្ភពីឯងពិតមែន? »
« ខ្ញុំមិនដឹង បងប្រាប់ខ្ញុំមកថាបងមានអ្វីដែលអោយខ្ញុំជឿសម្តីបងបានទេ? » សម្តីរបស់នាងធ្វើអោយកែវភ្នែកដែលធ្លាប់តែរឹងកំព្រឹសផ្លាស់ប្តូរមកជាសោកសៅមួយខណៈ
សុខៗគេស្រាប់តែយល់ថាហួសពេល កន្លងមកតាំងពីតូចរហូតដល់ធំជាម៉ូរីសាដែលតែងតែយល់និងខ្វល់ពីគេគ្រប់ពេល ចំណែកគេវិញឬ?
គេទុកនាងចោលហើយក៏មិនដែលអើពើនិងសុខទុករបស់ប្អូន ពេលនេះក្នុងចិត្តនាងប្រហែលជាស្អប់បងប្រុសអាក្រក់ម្នាក់នេះបាត់ទៅហើយ
« បើគ្មានអ្វីទៀតទេខ្ញុំសុំទៅសិនហើយ » និយាយចប់នាងគ្រលាស់ដៃខ្លួនចេញពីការចាប់របស់គាត់ ហើយក៏ដើរអូសវ៉ាលីចេញមក ខូឡេនលែងឃាត់បានត្រឹមឈរសម្លឹងមើលខ្នងតូចរបស់ប្អូនទាំងកែវភ្នែកក្រហាយផ្សា
ទោះអតិតកាលគេមិនធ្លាប់បង្ហាញថាគេខ្វល់ខ្វាយពីនាង តែពេលនេះទោះត្រូវលះបង់អ្វីខ្លះក៏គេមិនខ្វល់ សុំត្រឹមតែអាចអោយម៉ូរីសា សប្បាយចិត្តគេហ៊ានធ្វើគ្រប់យ៉ាង

YOU ARE READING
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...