« អ្នកនាងម៉ូរីសាត្រឡប់ទៅវិញហើយទាន ហើយនេះជាវីឌីអូ ដែលអេវែលទើបតែផ្ញើរមកអោយ ខ្ញុំគិតថាចៅហ្វាយគួរតែមើល » និយាយចប់ ណេរ៉ូ ក៏ហុចអាយផេតនៅក្នុងដៃទៅអោយជីមីន ហើយវីឌីអូពីកាំមេរ៉ាសុវត្ថិភាពដែលកំពុងបង្ហាញនៅលើអេក្រង់ធ្វើអោយថ្កៀមមាំខាំចូលគ្នាណែន
« ឯងគិតថានាងបានឃើញអ្វីដែលកើតឡើងដែរទេ? » ខាវីន ជាអ្នកសួរ ទឹកមុខគេមិនសូវល្អប៉ុន្មានទេ
« បើនាងពិតជាចុះមកដល់ក្រោម យើងប្រាកដជាចាប់អារម្មណ៍ » សម្តីពោរពេញដោយភាពជឿជាក់ តែខាវីន បែរជាមើលឃើញភាពស្ទាក់ស្ទើរនៅក្នុងក្រសែរភ្នែកមួយគូរនោះ
« បើចឹងមែនល្អហើយ » នាយជ្រើសរើសមិននិយាយអ្វីដែលខ្លួនគិតចេញមក ព្រោះជីមីន ខ្លួនឯងក៏ប្រហែលដឹងច្បាស់ថាសម្តីមុននោះគ្រាន់តែជាពាក្យនិយាយដើម្បីលួងចិត្តខ្លួនឯងប៉ុណ្ណោះ
« ត្រៀមឡានទៅ យើងទៅរកម៉ូរីសា » នាយហុចអាយផេតត្រឡប់ទៅវិញ ហើយក៏ចេញបញ្ជាមុននិងងើបឈរស្រវាយកអាវក្រស្សេរ៍របស់ខ្លួនមកពាក់
« បាទទាន »
« កម្មវិធីមិនទាន់ចប់ ឯងចេញទៅកណ្តាលទីបែបនេះមិនបាន ដនប្រាកដជារករឿង » ខាវីន ប្រញាប់និយាយស្ទាក់តំណើរ
« បើគាត់រករឿង ក៏អោយម៉ាឡនចាត់ការទៅ វាជាមេធាវីមិនមែនឬ? »
« ហើយឯងគិតថាទៅរកនាងពេលនេះបានប្រយោជ៍ស្អី? »
« មនុស្សស្រីត្រូវការការលួងលោម យើងមិនចង់អោយនាងសង្ងំខ្លាចតែម្នាក់ឯងជាមួយអតិតកាលអាក្រក់ដែលយើងមានចំណែកនោះទេ » គេតបតែប៉ុណ្ណឹង ហើយក៏ឈានជើងដើរចេញទៅ ខាវីនអង្គុយមើលដំណើរបងប្រុសមួយខែរបស់ខ្លួន ទឹកមុខសង្ហាក៏ស្រាប់តែប្រែជាមាំ
« មនុស្សស្រីត្រូវការការលួងលោមអញ្ចឹងឬ? ហ្ហឹស!! » ជីមីន ទៅចេះពាក្យអស់នេះមកពីណា?? ហើយវាកាន់តែចង្រៃ ព្រោះសម្តីអត់ប្រយោជន៍នោះបែរជាធ្វើអោយគេនឹកឃើញដល់មនុស្សស្រីម្នាក់ទៅវិញ
« អោយសោរមក យើងទៅម្នាក់ឯងបានហើយ នៅទីនេះជួយមើលការខុសត្រូវ ខាវីន ទៅ »
« បាទចៅហ្វាយ » ណេរ៉ូ ថយទៅម្ខាង ជីមីនដើរទៅអង្គុយខាងអ្នកបើកហើយក៏
ង៉ោង!!
គេបើកចេញទៅលឿនដូចចព្យុះរហូតគ្រាន់តែផុតក្លោងទ្វារភូមិគ្រឹះ ជើងក៏រឹតតែជាន់ហ្គ៊ែរខ្លាំងលើសដើម
« ស្រីរពឹស មិនចេះនៅមួយកន្លែងដូចគេឯងខ្លះទេឬយ៉ាងម៉េច!! » បបូរមាត់ក្រាស់អត់មិនបាននិងបន្ទោសនាងតូចពីចម្ងាយ ពេលនេះប្រហែលជាសង្ងំយំតែម្នាក់ឯងក្នុងបន្ទប់ហើយក៏មិនដឹង គិតហើយគួរអោយខឹងពិតមែន។

ESTÁS LEYENDO
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanficអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...