ភាគ ១៦

380 17 0
                                    

ពេលវេលាដើរលឿនគួរសម ម៉ូរីសាមិនដឹងថាត្រូវមកវិមានដេរ៉ូប៊េទីស៍ ពេលដែលចាប់អារម្មណ៍របង់ទ្វារធំរបស់វិមានក៏បង្ហាញឡើងចំពោះមុខទៅហើយ
« លោកមិនជូនខ្ញុំទៅផ្ទះទេឬ? »
« ប៉ានាងកំពុងរងចាំនៅទីនេះ » ចម្លើយដែលទទួលបានធ្វើអោយម៉ូរីសាលែងតប នាងព្យាយាមដកដង្ហើមធម្មតាទាំងដែលពេលនេះភាពភ័យខ្លាចកំពុកបុកឡើងពេញទ្រូង។
ឡានបើកចូលទៅក្នុងរហូតមកដល់មុខភូមិគ្រឹះទើបឈប់ វិនាទីដែលទ្វារឡានត្រូវបានទាញបើក ខ្យល់ត្រជាក់បក់មកប៉ះមុខធ្វើអោយកាយតូចភ្លេចខ្លួនខាំសាច់បបូរមាត់ខ្លួនឯងណែន
ប៉ាប្រាកដជាខឹងខ្លាំង នាងមិនទាន់ត្រៀមខ្លួនទទួលកំហឹងគាត់នោះទេ
« ចុះទៅ » ម៉ូរីសា នៅអង្គុយធ្មឹងលើកៅអីឡាន ជីមីនជ្រួញចិញ្ចើមចូលគ្នាបន្តិច មុខរបស់នាងស្លេកមើលយ៉ាងណាក៏ដឹងថាកំពុងខ្លាចខ្លាំង
« ខ្ញុំខ្លាចប៉ា » បេះដូងអ្នកស្តាប់ស្រាប់តែញ័របន្តិច សម្លេងរបស់នាងទន់ជ្រាយគួរអោយអាណិត កែវភ្នែកដែលសម្លឹងមើលមកក៏ក្រហមរងាលដូចជាចង់យំ
ហេតុអីនាងទន់ជ្រាយយ៉ាងនេះ?
« នាងចង់អង្គុយក្នុងនេះរហូតមិនបាន »
« ខ្ញុំដឹង ខ្ញុំគ្រាន់តែចង់អង្គុយបន្តិចមុនចុះទៅជួបគាត់ប៉ុណ្ណោះ » ម៉ូរីសានិយាយតែប៉ុណ្ណឹង ជីមីនក៏មិនប្រកែក គេអាចចុះពីឡានទៅតាមទ្វារម្ខាងទៀតតែបែរជាជ្រើសរើសអង្គុយកំដរនាងនៅក្នុងនេះ
« បិតទ្វារឡាន » ចប់ពាក្យបញ្ជារបស់ទ្វារទាំងសងខាងក៏ត្រូវទាញបិតវិញ ធ្វើអោយទាំងពីរនាក់ធ្លាក់នៅក្នុងសភាពស្ងៀមស្ងាត់
« លោកអាចចុះទៅមុនបាន » នាងនិយាយដោយការក្រែងចិត្ត
« ស្ងាត់មាត់ទៅ! »
ប្រុសម្នាក់នេះទោះមាត់គម្រោះគម្រើយតែកាយវិការបែរជាបង្ហាញការយកចិត្តទុកដាក់ នាងពិបាកយល់ពីគេខ្លាំងណាស់
« អរគុណ » ពាក្យអរគុណស្រាប់តែចេញពីមាត់របស់ម៉ូរីសាធ្វើអោយប្រុសសង្ហារាងភ្ញាក់ផ្អើលតិចតួច
មួយជីវិតនេះគេកម្រឮពាក្យនេះខ្លាំងណាស់អាចថាមិនដែលផងក៏ថាបាន
« យើងមិនសមនិងពាក្យនេះ »
« ហេតុអី »
« គ្មានហេតុផល » គេនិយាយតែប៉ុណ្ណឹងហើយក៏សម្លឹងមើលទៅមុខ ពួកនាងអង្គុយស្ងាត់ៗបែបនោះមួយសន្ទុះទើបម៉ូរីសា ដាច់ចិត្តនិយាយម្តងទៀត
« ពួកយើងចុះទៅ »
« ល្អ »

ក្រសោបស្នេហ៍ថែបេះដូង [Pause] Tempat cerita menjadi hidup. Temukan sekarang