ពេញមួយយប់ដែលនាងគេងមិនលក់ ខួរក្បាលរវល់គិតដល់រឿងជាច្រើនដែលនាំអោយទឹកភ្នែកហូររហូតត្រូវងើបមកវិញនៅពេលព្រឹកជាមួយភ្នែកដែលហើមក្រហមគួរអោយខ្លាច
តុកៗ « អ្នកនាង » សម្លេងអ្នកបម្រើបន្លឺឡើងនៅមុខបន្ទប់
« មានការអី? »
« អ្នកប្រុសជីមីនមករកអ្នកនាង គាត់កំពុងរងចាំនៅសួនខាងក្រោយ »
« ខ្ញុំដឹងហើយបន្តិចទៀតខ្ញុំនិងចុះទៅ »
« ចា៎ » ហើយសម្លេងសម្រឹកជើងក៏បន្លឺឡើងម្តងទៀតរហូតដល់លែងឮ ម៉ូរីសាដកដង្ហើមធំទាំងអារម្មណ៍ធ្ងន់កណ្តុក នាងជ្រកមុខនិងដៃមានអារម្មណ៍ថាតានតឹងខ្លាំងណាស់ មួយរយៈចុងក្រោយបន្ទាប់ពីភ្ជាប់ពាក្យរួចគ្មានថ្ងៃណាដែលនាងបានសប្បាយចិត្តពិតប្រាកដ គ្រាន់តែគិតថាថ្ងៃនេះជីមីនមករកនាងអាចព្រោះរឿងដែលកើតឡើងម្សិលមិញទៀតនាងក៏កាន់តែឈឺក្បាល
« ហ៊ើយ... » ស្រីតូចដកដង្ហើមចេញតាមមាត់ខ្លាំងៗមុននិងងើបទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួនទៅជួបភ្ញៀវដែលមិនបានអញ្ចើញ« លោកមករកខ្ញុំមែនទេ? » បន្ទាប់ពីចុះមកដល់សួនខាងក្រោមម៉ូរីសាក៏ត្រូវឈរធ្វើចិត្តយ៉ាងយូរទម្រាំហ៊ានដើរមកសួរនាំគេ
« អង្គុយចុះមក »
« មិនបាច់វែងឆ្ងាយក៏បានបើលោកមកដាក់ទោសខ្ញុំរឿងម្សិលមិញក៏និយាយមកនិងបានឆាប់ចប់ » ម៉ូរីសា មិនអង្គុយតាមបញ្ជារបស់គេ នាងឈរនិយាយទាំងសម្លេងហត់នឿយ នាងមិនខ្វល់ថាគេចង់ដាក់ទោសនាងយ៉ាងម៉េចដឹងត្រឹមពេលនេះនាងចង់អោយគ្រប់យ៉ាងចប់ទៅអោយលឿនព្រោះនាងនិងមិនបាច់មានអារម្មណ៍មិនល្អជាងនេះ
« បើចឹងក៏ទៅរៀនឥវ៉ាន់ទៅ » ជីមីន ងើបឈរពេញកម្ពស់ គេសម្លឹងមើលមកមុខតូចដោយការសង្កេតមួយសន្ទុះមុននិងលូកដៃទៅវាសសក់របស់នាងដែលធ្លាក់មកបាំងមុខចេញ តែកាយវិការស្មានមិនដល់របស់គេបែជាធ្វើអោយម៉ូរីសាភាំងឈានជើងថយក្រោយទាំងមិនដឹងខ្លួន
« យប់មិញមិនគេងឬទើបមុខស្លក់យ៉ាងនេះ? » គេមិនប្រកាន់ផ្ទុយទៅវិញបែរជាចោលសម្តីដែលអោយអ្នកដទៃយល់ថាកំពុងតែព្រួយបារម្ភទៅវិញ
« មិនមែនជារឿងរបស់លោក »
« ហេតុអីថាមិនមែនក្នុងពេលដែលនាងជាគូរដណ្តឹងរបស់យើងនោះ »
« លោកខ្លាចខ្ញុំភ្លេចឬទើបឧស្សាហ៍រំលឹកបែបនេះ? » ម៉ូរីសា អត់មិនបាននិងបញ្ឈឺ ពេលខ្លះគេធ្វើខ្លួនល្អដូចជាបារម្ភនិងនាង តែពេលខ្លះក៏ត្រជាក់រហូតមិនគួរអោយនៅជិត ប្រាប់តាមត្រង់នាងវិលវល់មិនយល់នោះទេ
« ទៅរៀបឥវ៉ាន់មកបន្តិចទៀតយើងនិងទៅ អាល់បានី » គេស្រាប់តែប្តូរប្រធានបទអោយនាងតូចជ្រួញចិញ្ចើមណែន
« ហេតុអ្វីខ្ញុំត្រូវរៀបឥវ៉ាន់ ខ្ញុំគ្មានកិច្ចការអីត្រូវទៅអាល់បានីទេ » ម៉ូរីសា ងាកមុខចេញហើយដើរមកអង្គុយនៅលើកៅអីធ្វើព្រងើយ
« យើងមានកិច្ចការត្រូវធ្វើហើយយើងចង់អោយនាងទៅជាមួយ »
« ហេតុអី? »
« ព្រោះនាងជាគូដណ្តឹងយើង? » ហើយជាលើកទីមួយដែលម៉ូរីសាភ្លេចខ្លួនធ្វើភ្នែកស្លឺបែបធុញទ្រាន់នៅចំពោះមុខគេ
« ខ្ញុំជាគូដណ្តឹងលោក ខ្ញុំដឹងមិនបាច់បញ្ជាក់ច្រើនដងក៏បាន »
« បើចឹងក៏ទៅរៀបខោអាវមក នេះជាការដាក់ទោសរបស់យើងចំពោះនាងដែលហ៊ានលួចទៅដើរលេងដោយមិនប្រាប់អ្នកណា ថែមទាំងនាំអោយអេវែលត្រូវឈឺខ្លួនអត់អំពើទៀត » លើកទីមួយដែលម៉ូរីសាឮជីមីននិយាយវែងអន្លាយដោយមិនចាំបាច់ប្រើសម្លេងរឹងគ្មានទឹកដប ហើយបើមិនមែនស្រវាំងភ្នែកទេនាងឃើញបបូរមាត់គេញូចចេញជាស្នាមញញឹមទៀតផង
« ហើយយកខ្ញុំទៅធ្វើអ្វី មិនគិតថារំខានលោកធ្វើកិច្ចការទេឬ? »
« ធ្វើការផង មើលថែអនាគតប្រពន្ធផង យើងមិនគិតថាប៉ុណ្ណឹងយើងធ្វើមិនបាននោះទេ » ហើយពាក្យអនាគតប្រពន្ធដែលគេនិយាយធ្វើអោយអ្នកខ្លះក្រហមថ្ពាល់ងាំង
ថ្ងៃនេះគេលេបថ្នាំខុសឬយ៉ាងម៉េចបានជាចម្លែកថ្នាក់នេះ
« មនុស្សចម្លែក... » ម៉ូរីសាអៀនរហូតមិនចង់នៅជិតគេទៀតទើបត្រូវអោនមុខងើបពីកៅអីដើរចេញទៅវឹង មាត់ក៏រអ៊ូតិចៗទាំងមិនយល់
ដាក់ទោសដោយការនាំនាងទៅធ្វើការឆ្លងក្រុងជាមួយនេះឬ? ស្តាប់ហើយមិនឃើញថាដូចជាការដាក់ទោសសូម្បីតែបន្តិច ឬថាគេមានគម្រោងអ្វីដែលលើសពីនិយាយអោយដឹង?? ដល់ពេលមនុស្សដែលធ្លាប់តែគួរអោយខ្លាចស្រាប់តែប្តូរមកជាគួរអោយស្រឡាញ់បែបនេះនាងកាន់តែគិតច្រើនរហូតមិនដឹងថាគួរអោយទុកចិត្តឬអត់ទេ
« មនុស្សឆ្គួត ឆ្គួតមែន » ម៉ូរីសា វៃក្បាល់ខ្លួនឯងតិចៗដែលចេះតែគិតមិនឈប់ ហើយកាយវិការមិនដឹងអីរបស់នាងធ្វើអោយជីមីនដែលឈរពីក្រោយអត់មិនបាននិងញញឹមហួសចិត្ត
« អ្នកប្រុស » សម្លេងហៅរបស់មនុស្សម្នាក់ដែលស្រាប់តែបន្លឺឡើងពីក្រោយខ្នងធ្វើអោយស្នាមញញឹមមុននេះរលុបបាត់ទៅវិញ ទឹកមុខសង្ហាក៏ប្តូរជាមាំគ្មានអារម្មណ៍អ្វី
កាយវិការរបស់គេផ្ទុយស្រឡាស់ពីពេលនៅជាមួយម៉ូរីសាមុននេះខ្លាំងណាស់
« យ៉ាងម៉េចហើយ? »
« នេះជាឯកសារដែលអ្នកប្រុសត្រូវការ » usb chip ពណ៌ខ្មៅតូចមួយត្រូវបានហុយមកអោយ ជីមីនកាន់យកមកមើលមួយសន្ទុះមុននិងដេញអោយអ្នកម្ខាងទៀតត្រឡប់ទៅវិញ
« ត្រឡប់ទៅវិញទៅ លើកក្រោយបើមានអ្វីទៀតប្រគល់តាមអេវែលក៏បាន ជៀសវាងមានអ្នកឃើញ »
« បាទ » ជីមីន យករបស់ក្នុងដៃទុកក្នុងហោប៉ៅខោ ចំណែកអ្នកជាកូនចៅក៏បែរខ្នងដើរចេញទៅវិញដោយការប្រុងប្រយ័ត្ន ដោយមិនដឹងទេថាសកម្មភាពរបស់ពួកគេស្ថិតក្រោមការមើលឃើញរបស់មនុស្សម្នាក់ទៀត« ខូឡេន? » ម៉ូរីសា ងាកទៅមើលភ្លែតពេលទ្វារបន្ទប់របស់ខ្លួនត្រូវបានបើកចូលមក
« បងមានការអីឬ? »
« ឯងរៀបឥវ៉ាន់ទៅណា? » ចិញ្ចើមក្រាស់ជ្រួញចូលគ្នា ភ្នែកក៏មើលឆ្លាស់ទៅមករវាងប្អូនរបស់ខ្លួននិងខោអាវដែលរាយនៅលើពូក
« ជីមីនហៅខ្ញុំទៅ អាល់បានី ជាមួយ »
« ហើយឯងក៏ទៅជាមួយ? ប៉ាដឹងឬអត់? » ទឹកមុខរបស់គាតពោរពេញដោយភាពមិនពេញចិត្ត ធ្វើអោយម៉ូរីសាត្រូវជ្រួញចិញ្ចើមចូលគ្នាបន្តិច ធម្មតាខូឡេនមិនសូវរវល់និងនាងប៉ុន្មានឡើយ សូម្បីតែមួយរយៈចុងក្រោយនេះក៏មិនធ្លាប់មកនិយាយជាមួយដែរ ហើយថ្ងៃនេះហេតុអ្វីក៏ស្រាប់តែមកសួរនាំបែបនេះ?
« ខ្ញុំជំទាស់គេមិនបាន ហើយប៉ាក៏ប្រហែលជាអនុញ្ញាតដូចគ្នាមិនចឹងជីមីនមិនមកនោះទេ » ថ្ងៃនេះប៉ាទៅវិមានធំ គាត់ប្រាកដជាជួបនិយាយគ្នាជាមួយជីមីនរួចអស់ហើយទើបគេមកយកនាងដល់ផ្ទះបែបនេះ
« ក្រែងឯងមិនចង់រៀបការជាមួយជីមីនមិនមែនឬ? ហើយទៅតែពីរនាក់បែបនេះបើវាគិតចង់ធ្វើអ្វីឯងនោះគិតយ៉ាងម៉េច?! »
« យ៉ាងណាក៏ខ្ញុំគង់តែជាប្រពន្ធរបស់គេ បើគេចង់ធ្វើអ្វីពិតមែនខ្ញុំគេចមិនផុតទេ បងក៏ដឹង » ម៉ូរីសា ពោរពេញដោយភាពប្រាកដប្រជារហូតអ្នកជាបងត្រូវក្តាប់ដៃចូលគ្នាណែន
« បងមិនដែលចង់អោយឯងរៀបការនិងវានោះទេ រីសា » គាត់ខាំធ្មេញនិយាយដោយសម្លេងទាប ម៉ូរីសា ឮហើយក៏បានតែញញឹមខ្សោយ
« តែពេលនេះហួសពេលហើយ ពិធីមង្គលការមិនអាចបញ្ឈប់បានទៀតនោះទេ ខូឡេន »៚leefaye

ESTÁS LEYENDO
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanficអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...