ភាគ ៣៩

332 15 0
                                    

ក្រាក....
ហ្វឹប!!
គ្រាន់តែឮសម្លេងបើកទ្វារ កាយតូចដែលអង្គុយចាំជាយូរងើបឈរងាកមករកភ្លាម នាងសម្លឹងមើលជីមីន ដែលឈរស្កុបនៅមុខទ្វារ ដៃតូចទាំងគូរក្តាប់ចូលគ្នាណែនមិនដឹងថាគួរធ្វើខ្លួនបែបណា
មុននេះនាងប្រាប់ខ្លួនឯងហើយថាមិនមកបន្ទប់របស់គេទៀតទេ តែបន្ទាប់ពីបាននិយាយជាមួយ រ៉ៃស្សែល នាងក៏ក្បត់សម្តីត្រឡប់មកទីនេះដោយខ្លួនឯងអោយទាល់តែបាន
ជួនកាលនាងក៏ស្អប់ខ្លួនឯងដែលពូកែចិត្តទន់បែបនេះ!
« ងូតទឹកដែរទេ? » ព្រោះមិនដឹងនិយាយអ្វី ទើបសួរបែបនេះចេញទៅ តែជីមីន បែរជានៅស្ងៀម គេមានទឹកមុខស្មើររហូតម៉ូរីសា យល់ថាកាន់តែរៀបឫកលែងត្រូវ
« ខ្ញុំនិងលាយទឹកអោយ »
« ឈប់ខឹងហើយឬ? » ជីមីន ស្រាប់តែសួរឡើងធ្វើអោយជើងដែលប្រុងដើរទៅបន្ទប់ទឹកត្រឡប់មកនឹងថ្កល់វិញ
« អត់ទេ » ម៉ូរីសា ខាំមាត់ណែន នាងចង់អោយគេនិយាយសួរនាំច្រើនជាងនេះ តែផ្ទុយទៅវិញ ជីមីន គ្រាន់តែងក់ក្បាលដឹងឮ ពេលដែលគេមិនព្រមនិយាយអ្វីនាងក៏គ្មានជម្រើសក្រៅពីដើរចេញ
« ហ៊ឺម... » សម្លេងដកដង្ហើមធំញ័រដូចជាមនុស្សព្យាយាមរុញច្រានអារម្មណ៍ទន់ជ្រាយរបស់ខ្លួនមិនអោយបង្ហាញចេញមក ម៉ូរីសា ឈរសម្លឹងមើលទឹកដែលចាប់ផ្តើមបំពេញរហូតជិតពេញអាងមុននិងអោនទៅបិត ស្របពេលតែមួយដែលស្រមោលធំដើរចូលមក
« ទឹករួចហើយ » កាយតូចបង្វិលខ្លួនមកប្រាប់ ចិត្តដែលចង់ដើរចេញក៏ត្រូវប្តូរវិញពេលក្រសែរភ្នែកធ្លាក់ទៅប្រទះនិងស្នាមរបួសថ្មីនៅលើមុខនិងដងខ្លួនរបស់ជីមីន
គេមានរបួសទៀតហើយ....
« យើងមិនអី » គេដឹងថានាងកំពុងគិតអីទើបឆ្លើយដោយមិនចាំបាច់អោយសួរ
« ងូតទឹកទៅ ខ្ញុំនិងលាងរបួសអោយ » និយាយតែប៉ុណ្ណឹងក៏ដើរចេញទៅ។ ជីមីន នៅឈរធ្មឹងក្នុងបន្ទប់ទឹក គេមិនបានងាកទៅតាមមើលតែខួរក្បាលបែរជាពោរពេញដោយរូបភាពទឹកមុខរបស់នាងមុននេះមិនរលុប
កែវភ្នែកក្រហមញ័រទទ្រឺតពោរពេញដោយភាពច្របូកច្របល់ នាងនៅខឹងហើយក៏ប្រហែលជានៅខ្លាចនៅស្អប់គេក៏ថាបាន តែទោះបីជាបែបនោះ នាងក៏នៅតែគិតបារម្ភពីគេមិនផ្លាស់ប្តូរ
« នាងនៅតែល្អ ហើយយើងក៏នៅតែបន្តអោយនាងអស់សង្ឃឹមម្តងហើយម្តងទៀត » សម្លេងគ្រលរនិយាយឡើង បបូរមាត់ក៏ញោចញញឹមអស់សំណើចនិងខ្លួនឯង
គេចង់ធ្វើជាមនុស្សប្រុសល្អសម្រាប់នាង តែផ្ទុយទៅវិញគេបែរជាបន្តធ្វើអោយនាងខកបំណងដដែលៗ....គេនិយាយថាស្អប់ពេលដែលឃើញនាងយំ តែគេនេះហើយដែលតែងតែធ្វើអោយនាងយំ
« ចចកតូចឬ? »
អោយគេប្រាប់យ៉ាងម៉េចទៅថា ចចកតូច ដែលនាងចង់បានមិនអាចត្រឡប់មកវិញបានឡើយ វាស្លាប់បាត់ទៅហើយ...គេសម្លាប់វាតាំងពី ១៥ឆ្នាំមុនម្លេះ

ក្រសោបស្នេហ៍ថែបេះដូង [Pause] Where stories live. Discover now