ភាគ ៥០

274 16 0
                                    

« ខូឡេន?!! » សម្រែកភ្ញាក់ផ្អើលដែលឮមកពីលើជណ្តើរធ្វើអោយ ម្នាក់ៗងាកទៅរក
« អ្នកទាំងពីរធ្វើអី?!! » នាងក្រមុំបើកភ្នែកធំៗសួរ ជើងរត់ចុះទៅរកញាប់គ្នាឆ្មេររហូតអ្នកមើលអត់មិនបាននិងប្រហោងពោះធ្លុង
« រីសា?! »
« ពួកបងធ្វើអី?! ខូឡេន ដាក់កាំភ្លើងចុះ!! » នាងរត់មកឈរពាំងនៅប្រលោះកណ្តាល ជីមីនដែលឈរនៅពីក្រោយជ្រួញចិញ្ចើមប្រញាប់ទាញនាងចេញមកវិញភ្លាម
« ល្ងង់ទេឬយ៉ាងម៉េចបានជារត់ទៅឈរមុខកាំភ្លើងបែបនេះ?! »
« ឡើងទៅបន្ទប់វិញ រីសា! » ខូឡេន ទម្លាក់ចុងកាំភ្លើងចុះ ចិញ្ចើមក្រាស់ចងចូលគ្នាណែនពេលឃើញដៃប្អូនស្រីត្រូអ្នកម្ខាងទៀតកាន់មិនរបេះសោះ
« ហើយឯងល្មមលែងដៃនាងបានហើយ អាចង្រៃ! »
« ឯងមានសិទ្ធមកបញ្ជាយើង?! »
« យើងជាបងប្រុសរបស់នាង »
« តែយើងជាអនាគតប្តីរបស់នាង »
« ចាំមើលបន្តិចទៀតឯងនៅជាអនាគតប្តីនាងបានទៀតទេ?! »
« ឯង- »
« ហាមួយមាត់ទៀតមក យើងនិងបំបែកក្បាលឯងពិតមែនហើយ!! »
« បានហើយ!! អ្នកទាំងពីរឈប់បានទេ?! » ម៉ូរីសា ស្រែកអារកាត់ខ្លាំងៗ នាងចាប់ផ្តើមម៉ួម៉ៅដែរហើយ តែមុនពេលបាននិយាយអ្វីទៀត វត្តមានរបស់ សានដ្រូក៏ស្រាប់តែលេចឡើងជាមួយសភាពដូចជាស្លន់ស្លោររត់មកឈប់ដកដង្ហើមសឹងមិនទាន់គ្នា
« មានរឿងអីសាន់ដ្រូ? » ខូឡេន ជាអ្នកសួរ
« មុននេះខ្ញុំឮសម្លេងកាំភ្លើង ទើបប្រញាប់រត់មកមើល » ក្នុងចិត្តគិតថាផ្ទះធំកំពុងមានបញ្ហាទើបខំឆ្លេឆ្លាមកយ៉ាងលឿន តែពេលមកដល់អ្វីដែលឃើញគឺមានតែអ្នកប្រុសធំរបស់ខ្លួន និងជីមីន ដែលកំពុងឈរសម្លឹងគ្នាដោយក្រសែរភ្នែកចង់ស៊ីសាច់ហុតឈាមនេះឯង
« មកល្អហើយ ហៅកូនចៅប៉ុន្មាននាក់មកអូសអាម្សៀនេះចេញផង »
« អេ៎.... » សាន់ដ្រូ ស្ទាក់ស្ទឺ គាត់សម្លឹងមើលមុខជីមីន ហើយក៏មិនដឹងថាគួរធ្វើយ៉ាងម៉េច នៅក្នុងផ្ទះនេះខូឡេន អាចនិងធំហើយមានអំណាច តែជីមីន ក៏មិនមែនជាមនុស្សដែលប្រមាថបានដូចគ្នា គេមិនមែនកូនចៅសាមញ្ញដែលចាប់អូសចេញស្រួលៗបានមកពីណា
« ខូឡេន បានហើយ បើជីមីន មករកគេប្រាកដជាមានការបងបណ្តេញគេបែបនេះបានយ៉ាងម៉េច? » ហើយគេក៏មានអំណាចជាងបងដែរ ហេតុអីធ្វើអ្វីមិនចេះប្រមាណខ្លួនបែបនេះ!!!
សម្តីចុងក្រោយនោះនាងបានតែនិយាយក្នុងចិត្តប៉ុណ្ណោះ
« ឯងកាន់ជើងវា?! » ខូឡេន បើកភ្នែកធំសម្លឹងប្អូន
« អត់ទេ ខ្ញុំនិយាយរកហេតុផលទៅវិញទេ »
« តែបងមិនអនុញ្ញាត » ស្តាប់សម្តីរឹងមានៈរបស់ខូឡេន ហើយម៉ូរីសា បានតែដកសង្ហើមធំឈឺក្បាលពិតមែន
« ជីមីន លោកមកមានការអីមែនទេ? »
« យើងមករកនាង »
« បើចឹងយើងទៅនិយាយគ្នាក្នុងបន្ទប់ខ្ញុំទៅ »
« ល្អ »
« ពួកយើងទៅៗ » ម៉ូរីសា និយាយហើយក៏ដើរនាំផ្លូវ ចំណែកជីមីន ក៏ឆ្លៀតងាកមកញាក់ចិញ្ចើមញញឹមបញ្ឈឺអោយអ្នកដែលប្រឹងឃាត់មុននេះក្តៅក្បាលងឺងតែម្តង
« អេ៎ ឯងមើលរំលងបញ្ជាបងមែនទេ?! រីសា!! អ្នកណាអនុញ្ញាតអោយឯងនាំអាម្សៀនោះទៅនិយាយជាមួយ!! អេ៎!! »
« បានហើយអ្នកប្រុស ខ្ញុំថាអោយពួកគេនិយាយគ្នាទៅ » សេនដ្រូត្រូវចេញមុខមកឈរពាំងមិនអោយ ខូឡេន ដើរទៅតាមអូស-ក ជីមីន មកវិញ តែមើលទៅគេមិនសុខចិត្តងាយៗទេ
« និយាយគ្នា?! និយាយគ្នាស្អី មានអីត្រូវនិយាយ ហើយក្នុងបន្ទប់?! លោកគិតថាយើងព្រមបណ្តោយអោយរីសា នៅក្នុងបន្ទប់តែពីរនាក់អាចង្រៃនោះឬ?! គ្មានថ្ងៃទេ!! » ខូឡេន ច្រានសាន់ដ្រូចេញ តែមនុស្សចំណាស់នៅតែតាមទាញឃាត់គេអោយឈប់មិនអោយបានដើរទៅណាទៀត
« សេនដ្រូ លោកជាកូនចៅរបស់យើងឬអត់?!! ជៀសផ្លូវ!! »
« បើអ្នកប្រុសតាមទៅ អ្នកនាងតូចអាចនិងខឹងក៏ថាបាន »
« នាងមិនខឹងយើងទេ »
« តែមុននេះខ្ញុំឃើញច្បាស់ណាស់ គាត់សឹងតែហក់មកសង្គ្រប់ក្បាលអ្នកប្រុសទៅហើយ »
« លោកនិយាយមែនឬ? » នាយបញ្ឈប់សកម្មភាពរើបម្រះរបស់ខ្លួនមួយខណៈដើម្បីសួរបញ្ជាក់
« បាទ »
« ចង្រៃមែន!! » ឮហើយខូឡេន បានតែខាំមាត់ណែន ញឺក្បាលខ្លួនឯងខ្លាំងៗរហូតសកក្បាលឡើងរញ៉េរញ៉ៃអស់
« យល់ដល់រីសា យើងលើកលែងអោយវាម្តងចុះ » បើមិនមែនគេយល់ដល់ថ្ងៃនេះម៉ូរីសា ឆ្លងកាត់រឿងច្រើនហើយគេមិនចង់អោយនាងរឹតតែពិបាកចិត្តទេ គេច្បាស់ជាឡើងទៅអូសក្បាលអាម្សៀនោះចុះមកវិញមិនខាន!!
« បាទ » ហើយក្នុងនាងជាមនុស្សចាស់សេនដ្រូក៏ចេះតែស្របទៅតាម បើទោះគាត់យល់ថានេះមិនមែនជាហេតុផលតែមួយដែលខូឡេន គួរគិតដល់ក៏ដោយ
« អ្នកប្រុសត្រូវការលាយទឹកទេ ខ្ញុំនិងអោយក្មេងៗរៀបចំអោយ »
« មិនបាច់ទេ លើកវ៉ាញទៅសួនខាងក្រៅ យើងនិងទៅអង្គុយក្បែរចម្លាក់ទឹកពុះ »
« បាទ » សេនដ្រូ អោនមុខចុះរហូតអ្នកប្រុសខ្លួនដើរទៅផុតទើបគាត់ងើបមកគ្រវីក្បាលតិចៗ
ខាងក្រៅទោះព្រិលធ្លាក់មិនខ្លាំង តែអាកាសធាតុក៏ត្រជាក់កៀកសូនអង្សាសេ មើលទៅខូឡេន មិនបោះបង់គំនិតតាមតោងទាមពីរនាក់នោះទេ គេពិតជាសុខចិត្តទៅអង្គុយចាំលួចមើលបង្អួចបន្ទប់ម៉ូរីសា កណ្តាលព្រិលពិតមែន...

___________________
កំពូលអនាគតបងថ្លៃហើយនេ៎ះ 🥹

អរគុណសម្រាប់ការអាន 🤍
រាត្រីសួស្តីណាអ្នកទាំងអស់គ្នា 🥰❤️
៚leefaye

ក្រសោបស្នេហ៍ថែបេះដូង [Pause] Where stories live. Discover now