ភាគ ១៥

403 16 0
                                    

« នាងជាគូដណ្តឹងរបស់យើង » ជីមីន នៅតែរក្សាភាពនឹងធឹង មានតែកែវភ្នែកពោរពេញដោយកំហឹងប៉ុណ្ណោះដែលសម្លឹងខ្នងស្រីតូចចំពោះមុខដូចជារ៉ាដា
« ណេរ៉ូ » ម៉ាហ្វៀកម្លោះសម្លឹងមុខកូនចៅ ណេរ៉ូដែលយល់ន័យក៏ងក់ក្បាលទទួល
« មកនេ៎ះ » កាយតូចរបស់ម៉ូរីសាត្រូវដៃមាំចាប់ទាញអូសទៅតាមកាត់ហ្វូងមនុស្សដែលប្រញាប់វែកផ្លូវអោយ
បេះដូងនាងនៅពេលនេះលោតញាប់ជាងពេលណាៗទាំងអស់ ទោះជីមីនមិនបានស្រែកគំហកតែនាងដឹងថាគេប្រាកដជាខឹងខ្លាំង ចេញផុតពីទីនេះពេលណាគេប្រាកដជាកាច់-ក នាងមិនខាន
« អត់ទេ!! » សុខៗម៉ូរីសាក៏ស្រាប់តែស្រែក ជើងឈប់ដើរហើយប្រឹងទាញដៃខ្លួនឯងមកវិញ
« ម៉ូរីសា! » ជីមីនខាំធ្មេញណែន គេដើរមកជិតមុននិងអោនមកខ្សឹបធ្វើអោយអ្នកដែលកំពុងខ្លាចប្រឹងអោនមុខគេចទៅតាមដែរ
បឹប!
« បើមិនចង់អោយយើងអស់ការអត់ធ្មត់ជាងនេះទេកុំរឹងទទឹងអោយសោះ » មិននិយាយតែមាត់ដៃដែលចាប់ដើមដៃតូចមុននេះរឹតកាន់តែតឹងរហូតនាងមានអារម្មណ៍ថាឈឺ
« អេមីលី....ខ្ញុំត្រូវរកអេមីលី » សម្លេងនាងញ័រហើយខ្សោយសឹងមិនឮ ពេលនេះនាងខ្លាចជីមីនខ្លាំងណាស់តែក៏បារម្ភពីសុវត្ថិភាពរបស់អេមីលីខ្លាំងដូចគ្នា
« កុំបារម្ភពីអេមីលីគិតតែពីខ្លួនឯងសិនទៅ »
« តែ- »
« បិតមាត់ហើយដើរតាមយើង » សម្លេងរបស់គេមាំរហូតម៉ូរីសាប្រញាប់ងក់ក្បាលយល់ស្របហើយបណ្តោយអោយគេអូសចេញទៅតាមសម្រួលរហូតមកដល់មុខក្លឹប
ឡាន Mercedes Gwagon C-Class ពណ៌ខ្មៅបួនគ្រឿងចតតម្រៀបគ្នា រូបភាពដែលស្រែកប្រកាសថាម៉ាហ្វៀច្បាស់ៗរហូតអ្នកដើរកាត់ត្រូវឈប់សម្លឹងមើលមក
« អេមីលី នៅក្នុងនោះ » ជីមីននាំនាងដើរមករកឡានមួយក្នុងចំណោមឡានទាំងបួន កូនចៅម្នាក់ដែលដឹងតួនាទីក៏ប្រញាប់ដើរមកបើកទ្វារអោយ បង្ហាញកាយតូចរបស់អេមីលីដែលអង្គុយអោប-កខាវីនណែន
« អេមីលី កើតអី? » ម៉ូរីសា បើកភ្នែកធំៗភាំងនិងអ្វីដែលបានឃើញ
ហេតុអីអេមីលីទៅអង្គុយអោប-ក លើភ្លៅរបស់ខាវីនដ្រាទៅវិញ?? មានរឿងអីកើតឡើង?
« នាងត្រូវថ្នាំ »
« ត្រូវថ្នាំ?!! »
« គិតចង់ទៅណា? » គ្រាន់តែគេប្រលែងដៃបន្តិចនាងក៏ចង់រត់ឡើងឡានរបស់ខាវីន ហើយជីមីនក៏គ្មានជម្រៅអ្វីក្រៅពីត្រូវលូកដៃទៅទាញចង្កេះតូចអោយត្រឡប់មកវិញដែរ
« លែង ខ្ញុំចង់ទៅមើលនាង »
« មិនបាច់ អេមីលីមិនអីទេ ខាវីននិងនាំនាងទៅពេទ្យ »
« តែ- »
« យ៉ាងម៉េចមិនទុកចិត្តប្អូនស្រីនាងនិងយើងឬ? » ខាវីន លូកមាត់ មុខសង្ហាសម្លឹងមកដោយក្រសែរភ្នែកឌឺដង
« មែនហើយខ្ញុំមិនទុកចិត្តលោក ខ្ញុំនិងនាំនាងទៅពេទ្យដោយខ្លួនឯង...ជីមីន យកនាងទៅដាក់ឡានលោកវិញទៅបានទេ » ក្រមុំតូចងាកមកអង្វរអនាគតស្វាមី តែគេបែរជាមិនខ្ចីស្តាប់សូម្បីតែបន្តិច
« ខាវីននិងនាំអេមីលីទៅពេទ្យ គ្មានអ្វីត្រូវអោយប្រកែកទេ »
« តែ- »
« បិតទ្វារហើយចេញឡានទៅ » ជីមីន ចេញបញ្ជាហើយគ្រប់គ្នាក៏ប្រញាប់ធ្វើតាម ម៉ូរីសានៅមិនសុខក្នុងខ្លួនតែដូចដែលដឹងនាងធ្វើអ្វីមិនបានទេ ក្រៅពីខាំមាត់សង្ឃឹមក្នុងចិត្តថាអេមីលីមិនអី
« ឡើងឡានទៅ » មិនចាំបាច់អោយនិយាយច្រើនដងម៉ូរីសាដើរទៅរកឡានដែលបើកចាំដោយខ្លួនឯង នាងដាក់ខ្លួនអង្គុយទៅម្ខាងមិនសូម្បីងាកមកចាប់អារម្មណ៍ពេលគេឡើងតាមទៅពីក្រោយ
« ហេតុអីក៏រត់? » ជីមីនបោះសំណួរពេលឡានចាប់ផ្តើមបើកចេញ កែវភ្នែកប្រាក់ចាស់សម្លឹងមើលមកនាងដោយភាពមិនយល់ ម៉ូរីសាស្ងាត់មាត់នាងដឹងខ្លួនថាបានធ្វើអ្វីទើបជ្រើសមិនតប-ត
នាងមិនចង់អោយគេខឹងកាន់តែខ្លាំងទេ
« បើចង់មកក្លឹបគួរតែប្រាប់មិនមែនធ្វើបែបនេះ » ចិញ្ចើមក្រាស់ចង់ចូលគ្នា ទឹកដមសម្លេងរបស់គេរាងធ្លាក់មិនគួរអោយខ្លាចខ្លាំងដូចពេលនៅក្នុងក្លឹប
« លោកនិងអនុញ្ញាតឬ? » ម៉ូរីសា ងើបមុខទៅសម្លឹង
« បើមានយើងទៅជាមួយ ឬមានអង្គរក្សដើរតាម »
« តែខ្ញុំគ្រាន់តែចង់ធ្វើអ្វីដោយខ្លួនឯង »
« ហើយនាងធ្វើអីមិនបានពេលមានអង្គរក្សដើរតាម? » គេត្បកសំណួរមកវិញ ម៉ូរីសាខាំមាត់បន្តិចមុននិងតប
« វាមិនដូចគ្នា » នាងនិយាយខ្សោយរហូតស្តាប់សឹងមិនបាន បើកុំតែឡានស្ងាត់កុំអីគេមិនដឹងថានាងនិយាយអ្វីឡើយ
« រឿងនេះយើងមិនចង់និយាយច្រើនដង ហើយកុំបង្ខំយើងអោយបិតសេរីភាពរបស់នាងអោយសោះ ម៉ូរីសា »
ម៉ូរីសាស្ងាត់មាត់ ពេលនេះដូចកូនក្មេងដែលគ្មានសិទ្ធទាមទារអ្វីក្រៅពីស្តាប់តាមសម្តីរបស់គេ ប្រាកដណាស់រឿងមានមនុស្សចាំតាមការពារឆ្វេងស្តាំនាងមិនគួរអោយគេលើកយកមកនិយាយច្រើនដងព្រោះធំធាត់ឡើងជាមួយបរិស្ថានជុំវិញខ្លួនបែបនេះនាងគួរតែស៊ាំនិងវា តែមិនថាយ៉ាងណា អ្នកណាក៏ស្រម៉ៃចង់មានសេរីភាពតិចតួចដែរមិនមែនឬ?
« ប៉ាខ្ញុំដឹងដែរទេ? » បន្ទាប់តែស្ងាត់យូរម៉ូរីសាក៏សួរឡើងម្តងទៀត
« ក្លឹបនោះជាក្លឹបរបស់យើង ហើយប៉ារបស់នាងជាអ្នកទទួលមើលការខុសត្រូវវា នាងគិតថាគាត់ដឹងដែរទេ? » ចម្លើយរបស់គេធ្វើអោយម៉ូរីសាខាំសាច់ក្នុងមាត់ជាប់ ដៃដែលស្រាក់លើភ្លៅក៏ច្របាច់ចូលគ្នាណែន
ជីមីនជាមនុស្សគួរអោយខ្លាច គេអាចមិនធ្វើអ្វីនាងនៅពេលនេះក្រៅពីគម្រាម តែក៏មិនមែនមានន័យថាគេលើកលែងអោយ ចំណែកប៉ាបើគាត់ដឹង នាងក៏ប្រាកដមួយរយភាគរយថានិងមិនរួចខ្លួនឡើយ
នៅក្នុងសង្គមនេះទង្វើរដែលនាងធ្វើគឺស្មើរនិងមិនផ្តល់កិត្តិយសអោយគ្រួសារនិងខ្លួនឯង
ប៉ាជាមនុស្សស្រឡាញ់មុខមាត់បំផុត គ្រាន់តែគិតពីព្យុះកំហឹងដែលនាងត្រូវប្រឈមមុខកាយតូចក៏ញ័រមុនទៅហើយ

ក្នុងពេលដែលឡានរបស់ម៉ូរីសាពោរពេញដោយសម្ពាធនិងភាពស្ងៀមស្ងាត់ ឡានមួយទៀតក៏មិនខុសប៉ុន្មានពីនាងដែរ
« ចៅហ្វាយ ខ្ញុំគួរខលប្រាប់ដុកទ័រ រ៉ៃឃឺ អោយទៅភូមិគ្រឹះមុនល្អទេទាន » ដារ៉េនបង្ហើមសំណួរ មុខក៏ក្រឡេកទៅមើលចៅហ្វាយដែលនៅខាងក្រោយបន្តិចតែក៏ប្តូរទៅមើលផ្លូវវិញ
ខាវីន មិនតបភ្លាមៗ នាយសម្លឹងមើលមុខតូចដែលនៅក្នុងដៃ ហើយស្នាមញញឹមចុងមាត់ក៏ញូចបង្ហាញឡើង
« មិនបាច់ទេ »
« បាទ » ដារ៉េន អត់មិនបាននិងបារម្ភពីអ្នកនាងដែលនៅលើភ្លៅចៅហ្វាយ ឃើញស្នាមញញឹមរបស់គាត់ហើយប្រាប់បានមួយមាត់ថាគេមិនស្រួលចិត្តទេ
« ហេតុអីត្រូវការពេទ្យបើមានយើងនៅទីនេះទាំងមូលទៅហើយ » ម្រាមដៃស្រឡូនវែង អូសថើរៗលើថ្ពាល់រលោង មុខនាងក្រហមងាំង ភ្នែកក៏បើករលីវៗដូចជាមនុស្សរវើររវាយ បបូរមាត់ឈូកស៉ីជម្ពូខាំចូលគ្នាណែនរហូតគេត្រូវប្រើមេដៃទៅសង្កតទាញវាចេញថ្នមៗ
« ម្ជុលយើងជួយនាងបានលឿនជាងម្ជុលពេទ្យទៅទៀត ក្តាន់តូច »

ក្រសោបស្នេហ៍ថែបេះដូង [Pause] Where stories live. Discover now