ផាច់!!
មួយកំផ្លៀងធ្វើអោយមុខមាំងាកទៅម្ខាងតាមកម្លាំងដៃ ឈាមក្រហមឆ្អៅបែកចេញតាមគែមមាត់ តែមុខនាយនៅតែងាប់មិនបង្ហាញអារម្មណ៍អ្វី
មិនមែនគេមិនចេះឈឺ គេគ្រាន់តែស៊ាំនិងវារហូតស្ពឹកលែងមានអារម្មណ៍អ្វីទៅវិញទេ
« ឯងធ្វើស្អីមានដឹងខ្លួនដែរទេ?! » ទឹកមុខដនស្ងប់តែកែវភ្នែកពោរពេញដោយកំហឹង ជីមីនឈរទ្រឹងមិនមាត់ ភាពស្ងប់ស្ងាត់របស់គេកាន់តែធ្វើអោយមនុស្សចំណាស់ហួសចិត្តលើសដើម
« ព្រោះតែស្រីម្នាក់ឯងក៏ហ៊ានយកអនាគតខ្លួនឯងមកប្រថុយ ភ្លើពេកឬអត់ ជីមីន ដេរ៉ូប៊េទីស?!! »
« ស្រីម្នាក់ដែលដននិយាយដល់ជាគូដណ្តឹងរបស់ខ្ញុំ » សម្លេងរបស់គេពោរពេញដោយភាពមិនពេញចិត្ត
« ប្រពន្ធអាចរកប៉ុន្មាននាក់ក៏បាន ពេលណាក៏បាន តែឋានៈរបស់ឯងមិនមែនយកបានមកងាយៗនោះទេត្រូវចាំអោយច្បាស់ » គាត់និយាយចប់ក៏ទាញបារីមកបឺតមួយខ្សឺតធំមុននិងដើរទៅដាក់ខ្លួនអង្គុយលើសាឡុងស្បែកក្នុងបន្ទប់ធ្វើការរបស់ខ្លួន
« បើហ្គាឡេនវាមិនពេញចិត្ត ហើយដើរផ្សំគំនិតអោយគ្រប់គ្នាប្រឆាំងមិនព្រមទទួលឯងជាដន ពេលនោះឯងគិតធ្វើយ៉ាងម៉េច?! » សាលវ៉ាថ័រ សម្លឹងកូនប្រុសដោយក្រសែរភ្នែកមាំ បើអ្នកដទៃប្រហែលជាទន់ជង្គង់ខ្លាចបាត់ទៅហើយ
« រឿងនោះគ្មានថ្ងៃកើតឡើង ដនមិនបាច់បារម្ភ »
« ឯងប្រាកដចិត្តឬ? កុំគិតអោយសោះថាគេលើកកូនអោយហើយគេព្រមជ្រកក្បាលនៅក្បែរបម្រើដោយភាពស្មោះត្រង់ កុំភ្លេចអោយសោះថាហ្គាឡេនជាអ្នកណា ហើយមនុស្សនៅក្នុងសម្ព័ន្ធគោរពវាយ៉ាងណា បើវាមិនពេញចិត្តត្រឹមពាក្យមួយមាត់គ្រប់គ្នាក៏ស្របតាមដកក្បាលឯងចេញពីនាមជាទាយាទទៅហើយ »
« ស្តាប់ទៅគ្រោះថ្នាក់ពិតមែន បើទុកក្បែរខ្លួនមិនបានបែបនេះ ឬថាខ្ញុំត្រូវឆ្កឹះវាចោល? » ជីមីន បោះសម្តីទៅវិញមិនខ្លាច ដនឮហើយក៏សើចចេញមកតិច
« ហ្គាឡេន ជាទាហ៊ានមួយដែលបម្រើសម្ព័ន្ធមកអស់រាប់ឆ្នាំ វាជាទីប្រឹក្សារបស់យើង ហើយក៏ស្មោះស្ម័គ្រនិងយើងមករហូត ឯងគិតថាបញ្ហារបស់ឯងប៉ុណ្ណឹងអាចធ្វើអោយយើងយល់ព្រមដកមនុស្សមានសម្មត្ថភាពបែបនេះចេញពីខ្លួន? »
« តែដនក៏អង្គុយលើបល្ល័ង្កមិនបានយូរ ពេលនេះវាមានប្រយោជន៍សម្រាប់ដន តែមិនមែនមានន័យថាខ្ញុំត្រូវការវា »
« ល្អ » ដនសាលវ៉ាថ័រ ងើបឈរវិប ដើរមករកដោយស្នាមញញឹមផ្ចាញ់ផ្ចាល់
« បើចឹងក៏សាកទៅជីមីន យើងក៏ចង់ឃើញថាឯងធ្វើស្អីបានខ្លះ កុំភ្លេចអោយសោះបើឯងជាអ្នកត្រូវធាក់អោយធ្លាក់ចុះមកវិញ យើងនិងជាមនុស្សទីមួយដែលអង្គុយសើចឯង » ឪពុកកូនសម្លឹងមុខគ្នាគ្មានអ្នកណាចាញ់
« ហើយដននិងបានឃើញថាចុងបញ្ចប់អ្នកណាជាអ្នកឈ្នះ »
« ឯងគម្រាមយើង? »
« អត់ទេ ខ្ញុំមិនចេះគម្រាម ព្រោះអ្វីដែលខ្ញុំនិយាយខ្ញុំនិងធ្វើវា » ក្រសែរភ្នែកមុតដូចស្ទាំងសម្លឹងមើលឳពុកមិនដាក់ ដៃទាំងគូរក្តាប់ចូលគ្នាណែនមុននិងឈានជើងថយក្រោយមួយជំហ៊ានហើយដើរចេញពីបន្ទប់បាត់
ពាក្យដែលគេនិយាយមិនមែនជាការគម្រាមតែជាពាក្យព្រមាន គេនិងគ្មានថ្ងៃចាញ់អ្នកណា ត្រឹមមនុស្សចាស់ដែលមានមហិច្ចតាខ្ពស់មិនមើលមេឃដូចជាហ្គាឡេន គេនិងជាន់រហូតដល់ខ្លួនវាកប់លែងហ៊ានសូម្បីតែប៉ងចង់ប៉ះពពក
« ចៅហ្វាយ » ពេលចេញមកដល់ក្រៅ ណេរ៉ូក៏ប្រញាប់ដើរមករកតាមតួនាទី
« អេវែល នៅឯណា? »
« ក្នុងបន្ទប់ក្រោមដីទាន » ជីមីន មិនតបតែក៏ដើរទៅវឹបតែម្តង គេត្រូវការបញ្ចេញកំហឹងហើយបាវខ្សាច់ដែលនៅនឹងមួយកន្លែងវាមិនសប្បាយដូចបាវខ្សាច់មានជីវិតនោះទេ!

ESTÁS LEYENDO
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanficអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...