« កុំបារម្ភ យើងទៅមិនយូរប្រាកដជាមកវិញមុនពេលរឿងដឹងដល់ត្រចៀកជីមីនទៅទៀត » អេមីលីតបតែវានៅតែមិនបានអោយអារម្មណ៍ម៉ូរីសាស្ងប់
នាងមានប្រថ្នូលមិនល្អសោះ!!
បន្ទប់ទឹកនៅជាន់នេះមានច្រកចេញចូលពីរ ច្រកទីមួយគឺនៅច្រកដែលពួកនាងដើរចូលចំណែកច្រកទីពីរគឺនៅផ្នែកខាងក្រោយក្បែរជណ្តើរអាសន្ន។
ម៉ូរីសានិងអេមីលីនាំគ្នាចុះតាមជណ្តើរជើងមកក្រោមហើយក៏ឡើងតាក់ស៊ីជិះចេញទៅ
« ហ្វូ!! » ម្នាក់ៗដកដង្ហើមធូរទ្រូងពេលឡើងឡានរួច
« ទីបំផុតមានសេរីភាពហើយ » ទឹកមុខអេមីលីពោរពេញដោយក្តីរំភើបលាក់មិនជិត ចំណែកម៉ូរីសាទោះមានអារម្មណ៍ខុសតិចតួចតែក្នុងពេលតែមួយក៏ធូរស្រាលចិត្ត។ តាំងពីតូចនាងមិនធ្លាប់បានចេញទៅណាម្នាក់ឯង គ្រប់ពេលគឺមានមនុស្សដើរតាមជានិច្ចហើយភាគច្រើនពេលដែលប៉ាអនុញ្ញាតអោយចេញក្រៅបានគឺពេលដែលមានម៉ាក់មកជាមួយប៉ុណ្ណោះ
ថ្ងៃនេះជាថ្ងៃតំបូងដែលនាងបានធ្វើអ្វីដោយខ្លួនឯង ទោះស្តាប់ទៅដូចជារឿងធម្មតាតែសម្រាប់ពួកនាងវាជារឿងដែលកម្រកើតឡើងខ្លាំងណាស់
« ឯងថាបើប៉ាចាប់បាននិងមានរឿងអ្វីដែរទេ? » សុខៗអេមីលីស្រាប់តែងាកមកសួរ ម៉ូរីសាញាក់ស្មា ចម្លើយមិនបាច់និយាយនាងគិតថាអេមីលីដឹងច្បាស់ជាងអ្នកណាទាំងអស់
« ប្រហែលជាត្រូវវាយ ទោះមិនដល់ថ្នាក់ស្លាប់ក៏ប្រហែលដើរទៅណាមិនរួចមួយរយៈ » ម៉ូរីសាមិនធ្លាប់ត្រូវប៉ាដាក់ទោស មួយកំផ្លៀងលើកមុនចាត់ទុកថាស្រាលណាស់បើប្រៀបធៀបនិងអ្វីដែលខូឡេនឆ្លងកាត់កន្លងមក
« អញ្ចឹងឬ? »
« ឯងមិនខ្លាចទេឬអេមីលី? » នោះជាចម្ងល់ដែលនាងចង់សួរតាំងពីវិនាទីអេមីលីនិយាយរឿងគេចមកដើរលេងម្លេះ
« ខ្លាច តែខ្ញុំចង់បានសេរីភាពជាង ទោះត្រឡប់ទៅវិញត្រូវប៉ាវាយដល់ស្លាប់យ៉ាងហោចណាស់ក៏ខ្ញុំនិងមិនស្តាយក្រោយពេក »
« វាចំណេញដែរឬ? »
« ប្រាកដណាស់ » ពេលខ្លះនាងក៏យល់ថាអយុត្តិធម៌ ក្នុងពេលដែលមនុស្សវ័យស្រករគ្នាមានវាសនាបានចេញក្រៅដើរលេងនិងស្វែងរកអ្វីថ្មីៗនៅក្នុងជីវិតតាមចំណង់ចំណូលចិត្ត ពួកនាងបែជាត្រឹមតែជាចាបក្នុងទ្រុងមាសដែលគ្មានសំណាងបានត្រដាងស្លាប់ហោះហើរចេញទៅក្រៅឬសូម្បីតែបញ្ចេញគំនិតរបស់ខ្លួន
« ខ្ញុំមិនចង់ជាប់នៅមួយកន្លែង ខ្ញុំចង់មានជីវិតដែលអាចធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើ ចេញក្រៅដើរតាមក្តីស្រម៉ៃ មានមិត្តប្រុស ដើរលេង ផាតធី អ្វីអស់ទាំងនោះ »
« តែសង្គមដែលពួកយើងរស់នៅមិនដូចសង្គមខាងក្រៅ » វាដូចជាពិភពលោកដែលត្រូវបែងចែកអោយមាន-សនិងខ្មៅ ហើយកន្លែងដែលពួកនាងនៅគឺមានតែពណ៌ខ្មៅដែលប្រលាក់ដោយឈាមនិងអំពើបាបលុបមិនជ្រះ
« ព្រោះមិនដូចទើបខ្ញុំចង់ចាកចេញនោះអី » សម្តីរបស់អេមីលី ធ្វើអោយម៉ូរីសាស្ងាត់មាត់ ភ្នែកត្នោតចាស់សម្លឹងអ្នកចំពោះមុខមួយសន្ទុះមុននិងតប
« ហើយបើថ្ងៃនោះមកដល់ខ្ញុំនិងជូនពរឯងអោយបានជោគជ័យ អេមីលី »

ESTÁS LEYENDO
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanficអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...