ភាគ ២១

391 15 0
                                    

     ជីមីន តាមសម្លឹងមើលខ្នងតូចដែលដើរចេញពីក្នុងបន្ទប់មិនដាក់ភ្នែក នាងមិនព្យាយាមតប-តតែបែរជាជ្រើសរើសនៅស្ងៀមហើយដើរចេញ ម៉ូរីសាមិនខ្វល់ពីកំហឹងរបស់គេ ហើយវាធ្វើអោយអ្នកកម្លោះមិនពេញចិត្តនោះទេ ជើងមាំបោះជំហ៊ានទៅតាមពីក្រោយដោយមិនប្រញាប់ ពេលចុះទៅដល់ក្រោមក៏ឃើញនាងកំពុងបើកទ្វារកញ្ចក់ចេញទៅខាងក្រៅល្មម
សួនច្បារអាកាសផ្ទាល់ខ្លួនមិនសូវជាធំប៉ុន្មាន វាត្រូវបានដាំដោយផ្កាព្រៃប៉ុន្មានប្រភេទចម្រុះចូលគ្នានិងដើមឈើមួយដើមធំគួសមកម្ពស់ប្រហែលមួយម៉ែត្រកន្លះ គេមិនធ្លាប់ចាប់អារម្មណ៍រឿងអស់នេះព្រោះធម្មតាក៏មិនសូវចំណាយពេលមកទីនេះប៉ុន្មាន
« ចង់ត្រាំទឹកឬ? » អ្នកកម្លោះបោះសំណួរសួរពេលឃើញម៉ូរីសា ឈរចាប់អារម្មណ៍ jacuzzi ខ្នាតមធ្យមដែលអាចដាក់មនុស្សបានប្រហែល៧នាក់ ក្បែរអាងទឹកធំ
« អត់ទេខ្ញុំគ្រាន់តែឆ្ងល់ថារបស់ថ្មីយ៉ាងនេះ លោកធ្លាប់ប្រើខ្លះឬអត់? »
« អត់ទេ »
« គួរអោយស្តាយពិតមែន » ចម្លើយស្មោះត្រង់របស់គេធ្វើអោយនាងត្រូវជញ្ជក់មាត់ខ្នើសចិត្តព្រោះរបស់ចំពោះមុខមិនមែនថោកនោះទេ
« បើស្តាយក៏ឧស្សាហ៍មកត្រាំទៅយើងនិងមិនបាច់ខាតលុយ » គ្រាន់តែជីមីននិយាយចប់ម៉ូរីសាក៏ងាកមកសម្លឹងមុខ
« ខ្ញុំនិងត្រាំ តែទាល់តែពេលនោះលោកមិននៅផ្ទះ »
« មិនចង់អោយយើងឃើញ តែអេវែលឃើញបាន? » ចិញ្ចើមក្រាស់ចាប់ផ្តើមជ្រួញចូលគ្នា ព្រោះបើតាមនាងនិយាយពេលគេមិននៅគឺមានតែអេវែលប៉ុណ្ណោះដែលនៅតាមការពារនាង ហើយបើវានៅការពារ វាក៏ប្រាកដជាបានឃើញនាងក្នុងឈុតប៊ីគីនីតូចស្តើងអស់នោះមិនខាន
មិនបាន!! គេអោយអ្នកណាឃើញអ្វីដែលជារបស់គេមិនបានដាច់ខាត!!
« ខ្ញុំគ្មានជម្រើសទេ លោកជាអ្នកអោយគេតាមយាមដោយខ្លួនឯងមិនចឹង? »
« កំពុងឌឺមែនទេ? » គេនិយាយចប់ក៏ដើរទៅជិតនាំយកក្លិនបុរសក្រអូបឈ្ងុយមកជាមួយអោយម៉ូរីសាអត់មិនបាននិងរំជួលចិត្ត
« អត់ទេ គ្រាន់តែនិយាយការពិតប៉ុណ្ណោះ »
« បើចឹងយើងគួរតែបញ្ជូនអេវែលអោយទៅធ្វើការងារផ្សេងឬអត់? » នាយលើកចិញ្ចើមម្ខាងសួរ
« ស្រេចតែលោកគិត យ៉ាងណាគេក៏ជាមនុស្សរបស់លោក » នាងនិយាយចប់ក៏បែរខ្លួនប្រុងនិងដើរចេញ តែដៃជីមីនរហ័សទាញចង្កេះតូចអោយត្រឡប់មកប្រសព្វមុខនិងខ្លួនវិញ
« បើចឹងមានន័យថាលើកនេះយើងសំណាងមែនទេដែលមិនយកវាមកជាមួយ » ស្នាមញញឹមខិលបង្ហាញឡើងលើទម្រង់មុខសង្ហា ហើយវាក៏ធ្វើអោយម៉ូរីសាចាប់ភ្លឹកអស់មួយខណៈ
នេះជាលើកទីមួយដែលនាងឃើញគេញញឹមបែបនេះ
« លោកគួរតែឧស្សាហ៍ញញឹម ជីមីន »
' ព្រោះវាសមនិងលោកខ្លាំងណាស់' នោះពាក្យចុងក្រោយដែលនាងមិនហ៊ាននិយាយចេញទៅ ម៉ូរីសានៅទ្រឹងឈរសម្លឹងមុខគេដោយមិនខ្វល់ពីរង្វង់ដៃដែលអោបក្រសោបចង្កេះរបស់ខ្លួន
ធម្មតានាងខ្លាចជីមីនខ្លាំងណាស់ មិនថាជាការប៉ះពាល់ ឬការសម្លឹងជិត តែពេលនេះនាងបែរជាយល់ថាគេសង្ហាមានមន្តស្នេហ៍និងគួរអោយនៅជិតខ្លាំងណាស់
ខួរក្បាលនាងមានបញ្ហាមែនទេបានជាម្តងឃើញគេអាក្រក់ម្តងឃើញគេល្អបែបនេះ??
« តែស្នាមញញឹមរបស់យើងមានសម្រាប់តែនាងម្នាក់ប៉ុណ្ណោះ ម៉ូរីសា » សម្លេងស្អកស្រាលឮរងំពេញត្រចៀកធ្វើអោយបេះដូងអ្នកស្តាប់ស្រាប់តែរីកមាឌទាំងមិនដឹងខ្លួន
«....» ម៉ូរីសាគាំងនិយាយអ្វីលែងចេញ ចំណែកជីមីនឃើញទឹកមុខនាងហើយក៏អស់សំណើចតិចៗ ដៃមាំលើកវាសសក់ដែលធ្លាក់មកលើមុខតូចទៅសៀតនៅគុម្ពត្រចៀក មុននិងអោនមកលួចថើបបបូរមាត់ក្រពុំមួយខ្សឺតពេលម្ចាស់គេមិប្រយ័ត្នខ្លួន នាំអោយអ្នកដែលកំពុងគាំងស្រាប់កាន់តែបើកភ្នែកធំៗលើសដើម
« ពេលនាងធ្វើមុខភ្ញាក់ផ្អើលបែបនេះក៏ម្យ៉ាងដែរតើ » នាយថាអោយដោយបបូរមាត់នៅតែញញឹមមិនឈប់ គួរនិយាយយ៉ាងម៉េចទៅក្នុងក្រសែរភ្នែកគេពេលនេះនាងគួរអោយស្រឡាញ់ខ្លាំងណាស់
« លោកជាមនុស្សបែបណាអោយប្រាកដជីមីន ខ្ញុំតាមលោកមិនទាន់ទេ » ម៉ូរីសាចង្ហរមាត់សួរព្រោះមីងមាំង គេដូចជាអាកាសធាតុ ម្តងក្តៅម្តងត្រជាក់ ម្តងភ្លៀងម្តងព្យុះ អ្នករងអំពើដូចជានាងតាមមិនទាន់ទេ បេះដូងក៏ទទួលយកមិនបានដូចគ្នាព្រោះពេលនេះវាស្រាប់តែលោតខ្លាំងភ្លាមៗរហូតនាងត្រូវភ័យថាវាអាចនិងធ្លុះចេញមកក្រៅទៅហើយ
« យើងមិនដឹងទេ ម៉េចក៏នាងមិនសាករៀនយល់ពីយើងតែម្តងទៅ? » សម្តីផ្អែមល្ហែមគួរអោយជ្រេញ តែបែរជាធ្វើអោយនាងសឹងតែរមួលខ្លួនដូចដង្កូវ បបូរមាត់ដែលបង្ហរមុននេះប្តូរមកខាំចូលគ្នាណែនព្យាយាមទប់មិនអោយស្នាមញញឹមអៀនប្រៀនលេចចេញឡើងនៅចំពោះមុខគេ
ស្លាប់មិនខាន ហេតុអីនាងមិនដែលដឹងថាជីមីនចេះនិយាយអ្វីបែបនេះ តាមធម្មតាឃើញតែមាំៗដូចជាដុំថ្មមិនចេញនិយាយស្តី ពេលបានសម្តីម្តងក៏អោយនាងសឹងតែរមួលគ្រឿងក្នុងចូលគ្នាទៅហើយ
« មនុស្សឆ្គួត អ្នកណាចង់រៀនពីលោកទៅ លែងខ្ញុំចង់ចូលទៅក្នុងវិញហើយ » ម៉ូរីសាបង្រាស់ចេញពីការអោប ហើយពេលជីមីនព្រមដកថយនាងក៏រត់ប្រុចចូលទៅក្នុងផ្ទះវិញ ទុកអោយនាយនៅឈរជ្រែងហោប៉ៅអស់សំណើចម្នាក់ឯង
« ក្មេងល្ងង់ លេងបន្តិចក៏មុខក្រហមងាំងដូចប៉េងប៉ោះទៅហើយ » ជីមីនថាអោយតិចៗដោយស្នាមញញឹមអស់សំណើច គេនៅចាំមើលរហូតនាងចូលទៅដល់ក្នុងទើបដើរមកឈរនៅក្បែររនាំងកញ្ចក់ កែវភ្នែកប្រាក់ចាស់សម្លឹងមើលទៅឆ្ងាយក្នុងទីក្រុងនាពេលរសៀលមុននិងដកបារីមួយដើមមកជក់ អារម្មណ៍មានក្តីសុខមុននេះស្រាប់តែផាយរសាត់ទៅតាមខ្យល់អស់សល់តែភាពល្ហល្ហេវ

៚leefaye

ក្រសោបស្នេហ៍ថែបេះដូង [Pause] Where stories live. Discover now