ភាគ ៤៧

307 11 0
                                    

ក្រាក!
ហ្វឹប!!
សម្លេងកៅអីកកិតការ៉ូធ្វើអោយម៉ូរីសាប្រញាប់ងើបមុខទៅសម្លឹង នាងឃើញជីមីន ងើបឈរហើយមានបំណងដើរមកក្រោយកៅអីរបស់ខ្លួនទើបប្រញាប់ងាកមុខទៅតាម តែនាយបែរជាចាប់ស្មាទាំងគូរបង្វិលនាងអោយអង្គុយបែរទៅមុខដូចដើមវិញ
« អង្គុយអោយស្ងៀម » គេនិយាយតែប៉ុណ្ណឹងហើយក៏ស្ងាត់ ខួរក្បាលម៉ូរីសាពោរពេញដោយចម្ងល់ តែមិនយូរគ្រប់យ៉ាងក៏ត្រូវបានបកស្រាយពេលខ្សែ-ក ពណ៌ប្រាក់ខ្សែតូចមួយខ្សែធ្លាក់មកបះនៅលើដើម-ក
« ខ្សែ-ក? » បបូរមាត់តូចនិយាយខ្សាវៗម្នាក់ឯង ដៃលើកឡើងអង្អែលបន្តោងតូចតិចៗ វាមានបន្តោងជារូបកុលាបមួយទងដាំដោយត្បូងគ្រាប់តូចៗ ម៉ូតសមញ្ញមិនឆើតឆាយតែបែរជាស្រស់ស្អាតត្រូវចិត្តនាងខ្លាំងណាស់
« ការដូរថ្ងៃបុណ្យណូអែលសម្រាប់អនាគតភរិយារបស់យើង » និយាយចប់បបូរមាត់ក៏អោនមកដើមស្មារលោងមួយខ្សឺត
« ហាមដោះវាចេញដាច់ខាតយល់ទេ? » នេះមិនមែនជាការស្នើសុំ តែជាបញ្ជា មិនថាចម្លើយរបស់នាងបែបណាក៏នាងត្រូវតែពាក់វាជាប់-កតាមសម្តីរបស់គេស្រាប់ទៅហើយ
« ខ្ញុំមិនបានត្រៀមការដូរសម្រាប់លោក » មុខតូចបែរមកប្រសព្វ ពេលនេះនាងមានអារម្មណ៍ថារអៀសខ្លួនខ្លាំងណាស់ដែលមិនបានគិតដល់រឿងនេះ
« ស្នាមថើមមុននេះ យើងនិងចាត់ទុកថាវាជាកាដូររបស់នាងទៅចុះ » គេនិយាយងាយៗ តែម៉ូរីសា បែរជាមិនស្រណុក
ចិត្ត
គ្រាន់តែស្នាមថើបមួយម៉េចនិងស្មើរតម្លៃខ្សែ-ក និងពេលវេលាដែលគេចំណាយទៅទិញរបស់នេះទៅ
« ស្អែក- »
គ្រឺង!!!
មុនពេលដែលនាងបាននិយាយប្រយោគបន្ទាប់របស់ខ្លួន ទូរស័ព្ទរបស់ជីមីន ក៏រោទ៍ឡើង
« ចាំមួយភ្លែត » នាយប្រាប់តែប៉ុណ្ណឹងហើយក៏ដើរទៅទទួលទូរស័ព្ទបាត់ ម៉ូរីសា តាមសម្លឹងមើលគេមួយសន្ទុះមុននិងត្រឡប់មកចាប់អារម្មណ៍ខ្សែ-ក របស់ខ្លួនវិញ សំណួរជាច្រើនស្រាប់តែផុសឡើងក្នុងខួរក្បាល
ធម្មតាជីមីន មិនមែនជាប្រភេទមនុស្សទិញកាដូរអ្វីអស់នេះទេ រឹតតែជាខ្សែ-ក បន្តោងផ្កាកុលាប ដែលប៉ាគេស្អប់បំផុតទៀត?? ហេតុអីបានជាគេជ្រើសរើបន្តោងនេះ???
« ម៉ូរីសា »
« ចាស៎? » ម្ចាស់ឈ្មោះប្រញាប់ងាកទៅរក សំណួរទាំងប៉ុន្មានក៏ត្រូវបោសវាសទៅម្ខាង
« ពួកយើងចុះទៅក្រោមទៅ »
« ចា៎ »

ក្រសោបស្នេហ៍ថែបេះដូង [Pause] Tempat cerita menjadi hidup. Temukan sekarang