« យើងមករកអាលីសាន់ »
« អ្នកស្រីនៅក្រោយវិឡា អញ្ជើញ » តំបូងគេគិតថាគ្រាន់តែហុចនំអោយអ្នកបម្រើហើយនិងទៅវិញ តែពេលត្រូវអញ្ជើង ជើងបែរជាដើរតាមធ្វើព្រងើយ រហូតមកដល់កូនកញ្ចុះតូចមួយដែលនៅកណ្តាលសួនកុលាប
« ជីមីន » សម្លេងគ្រងួរបន្លឺឡើង តាមដោយកាយស្រឡូនស្គមងើបឈរញញឹមមករក។
គេខានឃើញមនុស្សស្រីម្នាក់នេះប៉ុន្មានឆ្នាំទៅហើយ? រូបរាងរបស់គាត់ស្គមជាងមុនឆ្ងាយណាស់
« ម៉ាក់ផ្ញើរនំមកអោយ » នាយនិយាយសម្លឹងរឹងៗ មុននិងដើរយកនំទៅដាក់លើតុ
« អរគុណខ្លាំងណាស់ ថ្ងៃនេះជាថ្ងៃកំណើតខ្ញុំ » អាលីសាន់ សម្លឹងមើលកូនខេកពណ៌ក្រហមស្រាលនៅលើតុ បបូរមាត់ក៏ញោចញញឹមដោយអារម្មណ៍ដឹងគុណ
នាងខានមានអ្នកអបអរថ្ងៃកំណើតយូរហើយ....
« អរគុណម៉ាក់របស់ឯងខ្លាំងណាស់ » គាត់នៅតែនិយាយ ជីមីន ក៏គិតតែឈរសម្លឹងមុខមិនដាក់។ អាលីសាន់ មានស្នាមរលាកធំមួយនៅលើមុខ គេមិនធ្លាប់ដឹងថានាងរលាកអ្វីមក
ទឹកក្តៅ?អាស៊ីត?? គេមិនប្រាកដ ដឹងត្រឹមថារបស់នោះបន្សល់ស្នាមរបួសធ្ងន់ធ្ងរលើមួយចំហៀងមុខរបស់នាង វាក្រហមហើយក៏ពិបាកនិងសម្លឹងមើលយូរ
នេះមែនទេជាមូលហេតុដែលនាងមិនធ្លាប់ឈានជើងចេញពីផ្ទះ?
« អង្គុយសិនមក ចាំខ្ញុំចាក់តែអោយឯង »
«...» ជីមីន មិនតបតែក៏ព្រមអង្គុយ
« នេះជាតែកុលាប ខ្ញុំមិនដឹងថាឯងចូលចិត្តឬអត់ទេ តែបើមិនចេះផឹក ខ្ញុំអោយក្មេងឆុងថ្មីអោយក៏បាន »
« មិនអីទេ ខ្ញុំផឹកបាន »
« នេះ! » អាលីសាន់ ហុចកូនពែងតែដែលទើបនិងចាក់រួចមកអោយ ជីមីនក៏ចម្លែកនិងខ្លួនឯងមិនស្ទើរដែរ ដែលព្រមមកអង្គុយផឹកតែជាមួយនាង ទាំងដែលកាលពីមុនគេមិនចង់សូម្បីតែដកដង្ហើមកន្លែងតែមួយជាមួយមនុស្សស្រីម្នាក់នេះ
« អេវែលនិយាយថាមួយរយៈនេះឯងខំហាត់ខ្លាំងណាស់ »
« ក៏ព្យាយាមតាមដែលអាចទៅរួច » ទឹកមុខរបស់អាលីសាន់ ស្រទន់ នាងគិតតែសម្លឹងមើលមកគេដោយក្រសែរភ្នែកចម្លែកៗ
« បែបនេះប្រាកដជាត្រូវគេងឈឺខ្លួនរាល់យប់ហើយ...អេវែល ក៏ឧស្សាហ៍បែបនេះដែរ ពិបាកគេង ពិបាកកម្រើកខ្លួន គឺពិបាកមើកខ្លាំងណាស់សម្រាប់ម្តាយ »
«....»
« តែនេះមានក្លិនស្រាលជួយអោយអារម្មណ៍ស្រស់ស្រាយ ដែលសំខាន់វាក៏ជួយអោយគេងលក់ស្រួលទៀតផង អេវែលនិយាយថាផឹកហើយជួយអោយធូរស្រាលបន្ទាប់ពីចំណាយពេលហ្វឹកហាត់ពេញមួយថ្ងៃ... យល់ល្អឯងយកទៅផឹកដែរទៅល្អទេ វាប្រាកដជាជួយ យកទៅផ្ញើរម៉ាក់ឯងផងក៏ល្អ គាត់ប្រហែលជាត្រូវការវា » អាលីសាន់ និយាយវែងអន្លាយ មាត់ក៏ញញឹមមិនផ្លាស់ប្តូរ មើលទៅនាងដូចជារំភើបដែលបានឃើញគេមកខ្លាំងណាស់
ម៉ាក់និយាយថាអាលីសាន់ ឯកា ហើយពេលនេះគេស្រាប់តែឆ្ងល់ម្តងទៀតថាមានអ្នកណាធ្លាប់មកលេង ឬអង្គុយកំដរនាងឬអត់? ឬក៏មានតែអេវែល??/ បច្ចុប្បន្ន /
« ជីមីន ត្រឡប់ទៅវិញហើយឬ? » បន្ទាប់ពីជីមីន ចេញទៅផុតមិនបានប៉ុន្មាននាទីសម្លេងខូឡេនក៏ស្រាប់តែបន្លឺឡើង
« ខូឡេន? បងទៅណាឬ? » ម៉ូរីសា សួរពេលភ្នែកសម្លឹងទៅប៉ះវ៉ាលីក្នុងដៃបងប្រុសដែលកំពុងអូសចុះពីលើជណ្តើរ
« បងត្រូវទៅមើលការងារនៅក្រៅក្រុងប៉ុន្មានថ្ងៃទើបត្រឡប់មកវិញ »
« ចុះពិធីមង្គលការ? »
« កុំបារម្ភ បងមិនអោយខកខានថ្ងៃពិសេសឯងទេ » ខូឡេន ញញឹមចុងមាត់បន្តិច ហើយចម្លើយរបស់នាយក៏ធ្វើអោយអ្នកស្តាប់សប្បាយចិត្តមិនតិចដែរ
« បែបនេះល្អណាស់ »
« មុននេះឮសម្លេងឡូឡា មានអ្វីមែនទេ? »
« គ្មានទេគ្រាន់តែរឿងយល់ច្រឡំតិចតួចប៉ុណ្ណោះ » ម៉ូរីសារ ញាក់ស្មាបញ្ជាក់ថាមិនមែនជារឿងធំដុំ ខូឡេនក៏មិនបង្ហាញអការៈអ្វីក្រៅពីទឹកមុខងាយៗ ហើយវាខុសពីចរិកពិតរបស់គាត់ខ្លាំងណាស់
« គ្មានអីល្អហើយ បងទៅសិនហើយ »
« បើកឡានខ្លួនឯងឬ? »
« អ្អឺម »
« សុវត្ថិភាពតាមផ្លូវណា៎ »
« ឯងដូចគ្នា មើលថែខ្លួនផង » ខូឡេន ដើរមកអោបប្អូន ហើយក៏លើកវ៉ាលីចេញទៅដាក់ឡាន ម៉ូរីសាឈរមើលមួយសន្ទុះរហូតឡានបើកចេញផុតភូមិគ្រឹះទើបនាងរត់ឡើងទៅបន្ទប់ តែក៏ត្រូវវ៉ាក់អឺល្មមនិងម៉ាក់ដែលមិនដឹងចេញមកតាំងពីពេលណាឈរចាំនៅមុខបន្ទប់តែម្តង
« ម៉ាក់?! » ហេតុអីថ្ងៃនេះម្នាក់ៗស្រាប់តែបង្ហាញខ្លួនភ្លាមៗមិនអោយតំណឹងអីបន្តិចបែបនេះ?!
« ម៉ាក់មានការអីមែនទេ? »
« ម៉ាក់ទើបតែឆុងតែរួច ទៅផឹកជាមួយគ្នាក្នុងសួនទៅ »
« ចា៎ » ម៉ូរីសាតបយល់ព្រម នាងយល់ថាទឹកមុខរបស់ម៉ាក់ថ្ងៃនេះខុសពីធម្មតា ទោះគាត់ស្ងប់ស្ងាត់មិនសូវនិយាយតែ នាងមិនដែលឃើញគាត់បង្ហាញអារម្មណ៍ហត់នឿយអោយឃើញច្បាស់បែបនេះទេ

YOU ARE READING
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...