« រីសា ញញឹមបន្តិចទៅធ្វើមុខបែបនេះអ្នកចូលរួមប្រាកដជាគិតថាឯងមិនចង់ភ្ជាប់ពាក្យ »
« អេមីលីនិយាយត្រូវ យ៉ាងណាក៏គូដណ្តឹងរបស់ឯងជាជីមីន ដេរ៉ូប៊េទីស៍ គេអាចនិងគួរអោយខ្លាចជាងអ្នកដទៃបន្តិចតែក៏នៅល្អជាងប្តីរបស់ខ្ញុំ » សម្តីរបស់ សាន់ដ្រា ធ្វើអោយទាំង ម៉ូរីសា និង អេមីលី អត់មិនបាននិងសម្លឹងទៅមើលដោយក្តីអាណិត។ អេមីលី និង សាន់ដ្រា ជាបងប្អូនជីដូនមួយរបស់ម៉ូរីសា ហើយក៏មិនខុសប៉ុន្មានពីនាង សាន់ដ្រាក៏ត្រូវប៉ាបង្ខំអោយរៀបការដើម្បីអំណាចដូចគ្នាទាស់ត្រង់ថាប្តីរបស់សាន់ដ្រាជាមនុស្សប្រុសអាយុហាសិបផ្លាយ ទាំងទាប ក្បាលពោះធំ ត្រងោល ហើយទឹកមុខនិងចរិកក៏គួរអោយរអើមរហូតនាងអត់មិនបាននិងគិតថាសាន់ដ្រាទ្រាំនៅជាមួយមនុស្សបែបនេះបានយ៉ាងម៉េច គ្រាន់តែស្រម៉ៃនាងក៏ចង្អោចង់ក្អួតមុនទៅហើយ
« ក៏រាប់ថាសំណាងដែលអនាគតប្តីរបស់ឯង នៅក្មេង ហើយសង្ហា »
« អញ្ចឹងឬ? » ជួបកាលអ្វីដែលអេមីលីនិយាយក៏ត្រូវ ជីមីននៅក្មេងហើយសង្ហានាងគួរតែសប្បាយចិត្តដែលបានរៀបការជាមួយគេជំនួសអោយតាចាស់ព្រឺលចង់ស៊ីស្មៅខ្ចីដូចជាប្តីរបស់សាន់ដ្រា តែផ្ទុយទៅវិញអារម្មណ៍ភ័យខ្លាចនិងរន្ធត់នៅតែមានជាប់ណែនក្នុងទ្រូង គ្រប់ពេលដែលនាងបិតភ្នែករូបភាពមនុស្សប្រុសឈរកាន់កាំបិតខ្លួនស្រោចដោយឈាមក្រហមឆ្អៅនៅតែតាមលងបន្លាចមិនឈប់
ហើយមិនយូរមិនឆាប់នាងនិងត្រូវរៀបការជាមួយមនុស្សប្រុសម្នាក់នោះ...
តើនាងពិតជាសំណាងមែនឬ?
« រីសា ខ្ញុំថាពួកយើងគួរតែចុះទៅក្រោម »
« ពិធីជិតចាប់ផ្តើមហើយ ដនសាលវាថ័រ និង ជីមីន ក៏ប្រហែលមកដល់ហើយដូចគ្នា »
ពេលវេលាកាន់តែកៀកភាពញាប់ញ័រក៏កាន់តែកើនឡើង ម៉ូរីសា មិនចង់ចុះទៅក្រោម នាងមិនចង់អោយពិធីនេះកើតឡើងរឹតតែមិនចង់ជួប ជីមីន ដេរ៉ូប៊េទីស៍
ធ្វើយ៉ាងម៉េច?
នាងមានជម្រើសដែរទេ?
បើរត់គេចល្អទេ??
« រីសា?! » អេមីលី ពេលឃើញម៉ូរីសាជ្រួញចិញ្ចើមភ្លឹកក៏លូកដៃទៅប៉ះស្មាតូចតិចៗ ទឹកមុខគ្រប់គ្នាពោរពេញដោយភាពព្រួយបារម្ភ តែប្រាកដណាស់គ្មានអ្នកណាអាចធ្វើអ្វីបាននោះទេ
« អ្នកទាំងពីរចុះទៅមុនទៅ បន្តិចទៀតខ្ញុំនិងទៅតាមក្រោយ » ម៉ូរីសាបង្ខំចិត្តញញឹម សាន់ដ្រានិងអេមីលីក៏និយាយអ្វីទៀតមិនបានក្រៅពីងក់ក្បាលហើយដើរចេញ។
បន្ទាប់ពីទ្វារបន្ទប់ទាញបិត កាយតូចក្នុងរ៉ូបពណ៌បៃតងចាស់ងើបឈរពេញកម្ពស់រត់ទៅរកទូរខោអាវរបស់ខ្លួន ធ្មេញខាំសាច់ក្នុងមាត់ជាប់ អារម្មណ៍របស់នាងជ្រួលច្របល់រហូតយល់ថាដកដង្ហើមមិនចង់ចេញ
ទោះគ្រួសាររបស់នាងជាមនុស្សនៅក្នុងសង្គមងងឹតហើយនេះជាពិភពលោកដែលនាងកើតមក តែនាងទទួលយកច្បាប់របស់វាមិនបាន នាងមិនអាចរៀបការជាមនុស្សប្រុសក្នុងសង្គមនេះ ពួកគេព្រៃផ្សៃហើយក៏មិនអោយតម្លៃមនុស្សស្រីក្រៅពីរបស់កំដរគ្រែនិងជាឧបករណ៍បង្កើតកូន នាងឃើញច្រើនមកហើយ ហើយនាងនិងមិនព្រមបណ្តោយអោយជីវិតរបស់នាងធ្លាក់ក្នុងភាពគួរអោយសង្វេគនោះឡើយ
នាងនិងរត់!

BINABASA MO ANG
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...