« សុំដូចមុនពីរកែវ » ម៉ូរីសាប្រាប់អ្នកក្រឡុកស្រាមុននិងដាក់ខ្លួនអង្គុយក្បែអេមីលី
« បើដឹងថាមកនិងពាក់ខោអាវស្តើងៗបាត់ទៅហើយ ក្នុងនេះក្តៅស្ទើរស្លាប់ » នៅកន្លែងរាំមុននេះសប្បាយពិតមែន តែក្តៅខ្លាំងណាស់ចំណែកក្លិនញើសក៏មិនធម្មតាដែរ អេមីលីលើកដៃបក់មុខខ្លួនឯងខ្លាំងៗអោយម៉ូរីសាអត់មិនបាននិងអស់សំណើច
« ពាក់អាវស្តើងឬ? បើម៉ាក់ឃើញមិនស្រួលមិនបានចេញពីផ្ទះផង »
« ប្រាកដណាស់ » អេមីលីធ្វើភ្នែកស្លឺធុញទ្រាន់ នាងស្អប់ច្បាប់ទម្លាប់តឹងរឹងអស់នេះខ្លាំងណាស់
« របស់អ្នកទាំងពីរ »
« អរគុណ » ស្រាពីរកែវរុញមកដាក់ចំពោះមុខ អេមីលីស្រវាភ្លែតយកមកក្រេបទាល់តែអស់ទើបបន្តនិយាយគ្នាទៀតដោយគ្មានអ្នកណាចាប់អារម្មណ៍ទេថានៅក្បែរនោះមានមនុស្សប្រុសចម្លែកដែលសម្លឹងមើលមកសកម្មភាពរបស់ពួកនាងដោយក្រសែរភ្នែកពេញចិត្តប៉ុណ្ណា
« អេ៎ ឯងផឹកច្រើនម្លេះ » ម៉ូរីសាស្រែកវ៉ាស់ពេលកែវស្រារបស់ខ្លួនត្រូវអេមីលីទាញយកទៅផឹកទាំងម្ចាស់វាមិនទាន់បានមួយក្អឹកផង
« កម្ម៉ងមួយទៀតទៅ មុននេះស្រេកទឹកពេកហ្នឹងណា »
« កុំផឹកច្រើនពេក ខ្ញុំមិនចងត្រឡប់ទៅវិញមានក្លិនស្រាជាប់ខ្លួនទេ » ម៉ាក់របស់នាងជាមនុស្សប៉ិនសង្កេតខ្លាំងណាស់បើឃើញអ្វីខុសពីធម្មតាប្រាកដជាចាប់បានមិនខាន ហើយបើប៉ាអេមីលីដឹងទៀតគឺរឹងតែរឿងធំ
« មិនអីទេ ត្រឹមបីកែវប៉ុណ្ណោះ បើខ្ញុំស្រវឹងនិងប្រាប់គាត់ថាគេងផ្ទះឯងមួយយប់ទៀតទៅចប់រឿងហើយ »
« អោយតែស្រួលដូចមាត់ទៅ » ម៉ូរីសា ថាអោយហើយក៏ចុះពីកៅអី
« ខ្ញុំទៅបន្ទប់ទឹកមួយភ្លែតកុំដើរទៅណាផ្តេសផ្តាស់យល់ទេ? » ពេលនេះនាងមានអារម្មណ៍មិនខុសពីម្តាយបារម្ភពីកូន បើមិនប្រាប់មុនមិនបានទេអេមីលីប្រាកដជាធ្វើអ្វីអោយនាងឈឺក្បាលទៀតមិនខាន
« កុំបារម្ភ ខ្ញុំអាយុម្ភៃឆ្នាំដូចតែឯងទេមិនមែនកូនក្មេង »
« អោយតែប្រាកដ » ម៉ូរីសា ថាតែប៉ុណ្ណឹងហើយក៏បែរខ្នងដើរទៅបន្ទប់ទឹក។
ទីនេះមនុស្សច្រើនពិតមែន ម៉ូរីសាត្រូវដើរបញ្រ្ចៀតគេឯងយ៉ាងយូរទម្រាំរកបន្ទប់ទឹកឃើញ
« ហ្វូ... » ផ្សែងបារីហោះហើរពេញបន្ទប់ទឹកព្រោះមនុស្សស្រីពីរនាក់ឈរនិយាយគ្នានៅក្បែរកន្លែងលាងដៃ ពួកនាងតែងខ្លួនស៉ិចស៉ីខ្លាំងណាស់រហូតមនុស្សដែលធ្លាប់តែធ្វើតាមបង្គាប់ម្តាយដូចជាម៉ូរីសាត្រូវលួចសម្លឹងជាច្រើនដង
« នែ៎ សម្លឹងស្អី! » មនុស្សស្រីសក់ក្រហមដែលមានកាន់បារីនៅក្នុងដៃស្រែកថាអោយ មើលតាមទឹកមុខនិងកាយវិការក៏ដឹងថាប្រហែលជាផឹកអស់មិនតិចទេ
« ខ្ញុំចង់យកក្រដាស់ » លេសល្អព្រោះកន្លែងដែលពួកនោះឈរគឺនៅមុខប្រអប់ក្រដាស់ល្មម
« ហ្ហឹស!! » សម្លេងដកដង្ហើមតាមច្រមុះបែបមិនពេញចិត្ត តែក៏ព្រមជៀសផ្លូវអោយម៉ូរីសា
« អរគុណ » នាងតូចញញឹមគួរសម ឯដៃក៏យកក្រដាស់មកជូតក្រេមហើយលាបវិញសារជាថ្មី
« ប្រុសម្នាក់នោះមានរកឯងទៅជួបទៀតទេ? »
« អត់ទេ » ចម្លើយរឹងៗពីមាត់មនុស្សស្រីសក់ក្រហម មុខដែលផាត់ម្សៅក្រាស់ៗក៏ក្រញ៉ូវបែបមិនពេញចិត្ត
« ហេតុអី?! » អ្នកសួរមើលទៅភ្ញាក់ផ្អើលតិចតួច មិនមែនថាម៉ូរីសាចង់ចេះដឹងរឿងអ្នកដទៃ នាងដឹងច្បាស់ពីច្បាប់ដែលមិនគួរចេះដឹងរឿងដែលមិនគួរដឹង តែថានាងជួយមិនបានទេពីរនាក់នោះនិយាយឮៗក្បែរត្រចៀកបែបនេះទោះមិនចង់ក៏ភ្នែកចេះតែក្រឡេកតាមកញ្ចក់ទៅមើលជារឿយៗ
« គឺព្រោះវាជិតរៀបការនោះអី » និយាយហើយក៏បឺតបារីមួយដង្ហើមធំដូចព្យាយាមទប់កំហឹងដែលកំពុងពុះ
« ហើយគិតធ្វើយ៉ាងម៉េចបន្ត »
« មិនដឹង »
« នេះមិនមែនជាចរិករបស់ឯង ធម្មតាខាំមិនលែងទេ ហើយលើកនេះវាស្អី? » សម្តីបែបសើចចំអកធ្វើអោយកញ្ញាសក់ក្រហមមុខម៉ូវតែម្តង
« គិតថាយើងមិនចង់ឬ មានហើយសង្ហាបែបនេះ សំខាន់ក្បាច់លើគ្រែក៏អស្ចារ្យ បើចាប់បានយើងចាប់យូរហើយមិនមែនបណ្តោយអោយស្រីណាមិនដឹងមកដណ្តើមទៅបាត់បែបនេះទេ »
« បើមិនសុខចិត្តក៏ដណ្តើមមកវិញទៅ មិនមែនថាឯងមិនធ្លាប់ទាក់ទងប្តីគេឯណា »
« និយាយតែមាត់វាស្រួលហើយ »
« បែបនេះក៏មានន័យថាបោះបង់? »
« អត់ទេ មិនទាន់បានសាកបើបោះបង់លឿនពេកវាខាត »
« ហ្ហឹស នេះទើបសមជា ខ្លារ៉ា ដែលយើងស្គាល់! »
ជាលើកទីប៉ុន្មានក៏មិនដឹងដែលម៉ូរីសាលួចសម្លឹងទៅរកដៃគូរសន្ទនានោះម្តងទៀត ស្បត់បានថាពាក្យសម្តីមួយមាត់ៗរបស់ពីរនាក់នោះធ្វើអោយនាងស្រៀវចិត្តខ្លាំងណាស់ អនាគតប្តីអ្នកណាក៏មិនដឹង បើស្រីកំដរខ្លាំងថ្នាក់ហ្នឹងទៅហើយនាងបានតែអាណិតអនាគតប្រពន្ធមនុស្សប្រុសម្នាក់នោះប៉ុណ្ណោះ
« មនុស្សស្រីមួយចំនួនគួរអោយខ្លាចពិតមែន » ម៉ូរីសា និយាយចុងមាត់ខ្សាវៗមុននិងត្រឡប់មកលាងដៃខ្លួនឯងហើយដើរចេញទៅវិញ
« អេមីលី យ៉ាងម៉េចហើយក៏មិនដឹង » នាងតូចរអ៊ូតិចៗ នាងមិនគួរភ្លេចខ្លួនអោយស្រីក្បាលខូចម្នាក់នោះអង្គុយម្នាក់ឯងយូរបែបនេះទេ យ៉ាប់មែន!!
« អេមីលី?!! » ភាពភ័យខ្លាចក៏ក្លាយជាការពិត ម៉ូរីសាស្ទុះស្ទៀរត់មករកកន្លែងដែលពួកនាងអង្គុយជាមួយគ្នាមុននេះតែបែរជាមិនឃើញស្រមោលអេមីលីទាល់តែសោះ
« លោក មានឃើញមនុស្សស្រីកម្ពស់ប្រហែលមួយម៉ែត្រហុកសិប សក់ពណ៌ត្នោតចាស់អង្គុយកន្លែងនេះទេ? » នាងសួរព្រោះគិតថាអ្នកក្រឡុកស្រាអាចឃើញអេមីលីដើរទៅណា តែផ្ទុយទៅវិញនាយបែរជាគ្រវីក្បាលអោយម៉ូរីសាស្លន់ស្លោលើសដើមទៅវិញ
« អត់ទេ ខ្ញុំទើបតែប្តូរមកកាន់កន្លែងជំនួសប៉ុន្មាននាទីមុនប៉ុណ្ណោះ មិនឃើញមានមនុស្សស្រីណាមកអង្គុយកន្លែងនេះទេ អ្នកនាងមានរឿងអ្វីឬ? »
« ខ្ញុំបាត់ប្អូនស្រីរបស់ខ្ញុំ មុននេះនាងនៅអង្គុយទីនេះនៅឡើយ លោកអាចជួយខ្ញុំរកនាងបានទេ? »
« គាត់អាចទៅកន្លែងរាំឬអត់? »
« ខ្ញុំមិនគិតថានាងទៅរាំទេ » ម៉ូរីសា ព្យាយាមសម្លឹងមើលទៅកន្លែងរាំដូចគ្នា តែនៅទីនេះងងឹតហើយមនុស្សក៏ច្រើនខ្លាំង នាងមើលមិនដឹងថាអ្នកណាជាអ្នកណានោះទេ
« លោកអាចទៅហៅមនុស្សប្រុសដែលឈរក្រឡុកស្រាមុននេះមកបន្តិចបានទេ គេអាចនិងឃើញថានាងទៅណា »
« អ្នកវេនមុននេះគាត់ដាក់ពាក្យចេញបាត់ទៅហើយ តែបើអ្នកនាងត្រូវការខ្ញុំអាចហៅសន្តិសុខអោយជួយរកបាន ឬថាអ្នកនាងចង់ខ្ចីមេក្រូរបស់ឌីជេសួររកប្អូនស្រីអ្នកនាងក៏ល្អ » គេព្យាយាមជួយពេញទំហឹង ធ្វើការនៅកន្លែងបែបនេះច្រើនឆ្នាំគេជួបមនុស្សគ្រប់ប្រភេទទាំងអស់ មិនថាអ្នកដែលឆ្លៀតឱកាសលើអ្នកដទៃ ពួកស្រវឹងធ្វើអ្វីមិនចេះគិត ជាពិសេសមនុស្សស្រីដែលធ្លាក់ក្នុងភាពគ្រោះថ្នាក់ព្រោះស្រវឹងមិនដឹងខ្លួនក៏មានច្រើនដូចគ្នា
« ល្អ » ម៉ូរីសា ចាប់ផ្តើមមានសង្ឃឹមពេលឃើញមនុស្សប្រុសចំពោះមុខលើកទូរស័ព្ទមកចុច នាងកំពុងសប្បាយចិត្តតែគ្រប់យ៉ាងក៏ត្រូវរលាយទៅវិញពេលវត្តមានរបស់មនុស្សដែលនាងមិនបានគិតដល់ស្រាប់តែបង្ហាញឡើង
« ជួយអោយមនុស្ស- អេ៎» អ្នកមានបំណងល្អទៅជាមីងមាំពេលសុខៗទូរស័ព្ទនៅក្នុងដៃត្រូវអ្នកណាមិនដឹងដើរមកដណ្តើមយកទៅបាត់
« មិនបាច់ខលទៅអ្នកណាទេ » សម្លេងរឹងតែត្រជាក់ដល់គល់ឆ្អឹង ម៉ូរីសារឹងខ្លួនដូចជាដុំថ្ម ចំហាយក្តៅដែលស្រាប់តែភាយមកប៉ះនិងខ្នងធ្វើអោយកាយតូចរួញចង់គេចចេញតែបែរជាធ្វើមិនបានក្រៅពីឈរធ្មឹងភាំងនិងវត្តមានរបស់គេ
« ពួកលោកជាអ្នកណា? អ្នកនាងស្គាល់ពួកគេឬអត់? »
« អឺ...គឺ... » ពេលត្រូវសួរម៉ូរីសាទៅជាតតាក់តតុបខួរក្បាលលែងតំណើរការ ខ្លួនក៏ធ្វើលែងត្រូវ នាងមិនសូម្បីតែហ៊ានងាកទៅរកអ្នកនៅពីក្រោយខ្នង
« នាងជាគូដណ្តឹងរបស់យើង »

ESTÁS LEYENDO
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanficអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...