ភាគ ៣៦

274 11 0
                                    

« វាមិនបានឡូយជាងទីផ្សារងងឹត តែវាងងឹតជាងទីផ្សារងងឹតទៅទៀត »
« លោកព្យាយាមនិយាយអោយខ្ញុំខ្លាចមែនទេ? »
« អត់ទេ ខ្ញុំគ្រាន់តែនិយាយការពិតប៉ុណ្ណោះ » ស្នាមញញឹមរបស់ អេវែល ធ្វើអោយអ្នកក្លាហានធ្វើជាមិនខ្លាចអ្វីមុននេះទៅជាបុកពោះភ្លាម
នាងជ្រើសរើសត្រូវឬអត់ដែលចង់ចូលកន្លែងហាមឃាត់បែបនេះ
« នេះគ្រាន់តែជា ឡបប៊ី សម្រាប់អង្គុយលេងប៉ុណ្ណោះ » អេវែល នាំដើរហួសទៅរកទ្វារធំមួយទៀត ហើយក៏បើកចូលទៅ
ភ្លើងក្រហមងាំងជះមកប៉ះមុខរហូតម៉ូរីសា យកដៃបាំងភ្នែក នៅក្នុងនេះនាងឃើញតែពណ៌ក្រហមសុទ្ធ គ្រប់យ៉ាងមិនលើកលែងសូម្បីតែស្បែកមនុស្ស
« ហេតុអីប្រើពណ៌ក្រហមគួរអោយខ្លាចបែបនេះ » នាងរអ៊ូតិចៗ ម្នាក់ឯង តែក៏បន្តដើរតាមអេវែល ចូលទៅ។
ក្នុងនេះធំគួរសម នៅកណ្តាលបន្ទប់មានឆាកធំមួយដែលមានមនុស្សស្រីប្រហែលជាបី-បួននាក់កំពុងរាំលើបង្គោល ពួកនាងគ្មានអ្នកណាពាក់អាវ មានត្រឹមខោតូចមួយប៉ុណ្ណោះបិតបាំងរាងកាយ ជុំវិញខ្លួនក៏សុទ្ធតែមនុស្សប្រុស អង្គុយលើកៅអីមើលទាំងឫកពារថ្លៃថ្នូរ អ្នកខ្លះក៏សើច អ្នកខ្លះដើរទៅជះលុយលើរាងកាយសឹងតែននលគករបស់ពួកនាងដោយមិនស្តាយ
« នេះជា Zone A »
« មានចែកជា Zone ទៀត? »
« គឺទៅតាមកម្រឹតដែលភ្ញៀវចូលចិត្ត »
ម៉ូរីសា ងក់ក្បាលយល់ ជើងចេះតែដើរទៅមុខ នាងមានអារម្មណ៍ថារអើមៗទាំងមិនដឹងខ្លួនជាពិសេសពេលត្រូវក្រសែរភ្នែកមនុស្សប្រុសប៉ុន្មាននាក់សម្លឹងមើលមក
« នៅ Zone នេះមានឆាកសម្តែងបី ឆាកដែលអ្នកនាងឃើញជាឆាកទីមួយ ចំណែកឆាកទី២និងទី៣ គឺនៅខាងនោះ » អេវែល ចង្អុលទៅផ្នែកម្ខាងទៀតនៃបន្ទប់ ហើយនាងឃើញថាឆាកខាងនោះមានមនុស្សអង្គុយមើលច្រើនជាងឆាកនៅចំពោះមុខទៅទៀត
« ពួកនាងមិនស្លៀកពាក់អ្វីទេឬ? »
« ភ្ញៀវភាគច្រើនចូលចិត្តជាង បើមនុស្សស្រីរាំស្រាតនៅចំពោះមុខ » គេនិយាយធម្មតាតែនាងមានអារម្មណ៍ថាខ្ពើមពេញពោះទៅហើយ
« ចុះ zone បន្ទាប់? »
« នៅតាមផ្លូវនេះ »
អេវែល ចេះតែរុញទ្វារទៅមុខជាបន្តបន្ទាប់ តាមផ្លូវគេព្យាយាមធ្វើជាអ្នកបកស្រាយដល់ល្អប្រាប់មិនអោយចន្លោះ ចំណែកនាងក៏ធ្វើជាអ្នកស្តាប់ដែលប្រឹងទប់មិនអោយខ្លួនឯងចង្អោរក្អួតចេញមកបានយ៉ាងល្អដូចគ្នា។
ពី zone មួយទៅ zone មួយកម្រិតនៃភាពចម្លែកក៏កាន់តែកើតឡើងរហូតនាងត្រូវដើរមកដល់ទ្រុងដែកដែលមានមនុស្សស្រីត្រូវគេចាប់ស្រាតវាត់និងរំពាត់ចំពោះមុខគ្រប់គ្នា
ឆ្វាច់! ឆ្វាច!
« អ្អាយ...ហ្ហឹកៗ ឈប់ទៅ ខ្ញុំឈឺ.... ហ្ហឹកៗ » សម្លេងស្រីម្នាក់នោះយំដោយភាពអង្វរ-ក តែការយំរបស់នាងបែរជាធ្វើអោយអ្នកមើលកាន់តែជ្រួលជ្រើម អ្នកខ្លះស្រាតខោបំពេញតណ្ហាខ្លួនឯងនៅនិងកន្លែង អ្នកខ្លះស្រែកប្រកាសអោយវៃកាន់តែខ្លាំង វាជារូបភាពដែលមិនគួរអោយជឿបំផុត
« មនុស្សទាំងនេះឆ្គួតអស់ហើយ »
« អ្នកនាងចង់ទៅណា៎? » អេវែល ប្រញាប់ចាប់-ក ដៃម៉ូរីសា ឃាត់ភ្លាមពេលឃើញនាងប្រុងដើរចូលទៅក្នុងហ្វូងមនុស្សចំពោះមុខ
« អេវែល ធ្វើអ្វីម្យ៉ាងទៅមិនចឹងនាងប្រាកដជាត្រូវវៃដល់ស្លាប់មិនខាន » អារម្មណ៍ជាមនុស្សស្រីចង់ការពារមនុស្សស្រីដូចគ្នាកើតឡើងពេញបន្ទុក ម៉ូរីសា ឆ្លេឆ្លា ជាពិសេសពេលឃើញថារាងកាយមនុស្សស្រីម្នាក់នោះរលាត់មានឈាមច្រើនកន្លែង នាងក៏កាន់តែរន្ធត់
« ពួកយើងគ្មានសិទ្ធលូកដៃទេ » អេវែល សម្លឹងដោយកែវភ្នែកមុតដូចជាប្រាប់ដោយប្រយោលអោយនាងដឹងថានាងគ្មានសិទ្ធធ្វើអ្វីនោះទេ
« តែនាងអាចនិងស្លាប់ លោកមិនឃើញទេឬយ៉ាងម៉េច? »
« ច្បាប់នៅទីនេះគឺមិនអាចបំពាន ខ្ញុំប្រាប់អ្នកនាងរួចហើយថានៅក្នុងនេះយ៉ាងម៉េច »
« លោកអនុញ្ញាតអោយមានការសម្លាប់មនុស្សឬ? » បេះដូងធ្លាក់ក្តុកដល់ចុងជើង រឹតតែឃើញអ្នកម្ខាងទៀតស្ងាត់មាត់នាងរឹតតែហួសចិត្ត
« នេះវាលើសពេកហើយ អេវែល សម្លាប់មនុស្សខុសច្បាប់ លោកបណ្តោយអោយវាកើតឡើងបានយ៉ាងម៉េច?! »
« វិនាទីដែលឈានជើងចូលបន្ទប់នេះច្បាប់លែងមានអំណាចទៀតហើយ គឺមានតែលុយប៉ុណ្ណោះដែលមានអំណាច »
ម៉ូរីសា ទៅជាគាំងរកពាក្យតបមិនចេញ នាងក្រឡេកត្រឡប់ទៅមើលស្រីម្នាក់នោះវិញហើយក៏ត្រូវឆួលចុងច្រមុះមួយរំពេចពេលមនុស្សប្រុសដែលឈរវាត់នាងមុននេះចាប់ផ្តើមសម្រាតខោហើយទម្លាក់រំពាត់ចោល
« វាអាចទៅរួចបានយ៉ាងម៉េច? » នាងសឹងមិនជឿអ្វីដែលឃើញនៅចំពោះមុខ មនុស្សប្រុសដាក់ទណ្ឌកម្មមនុស្សស្រី ហើយក៏រំលោភបំពាននាងនៅចំពោះមុខគ្រប់គ្នា តែអ្វីដែលអាក្រក់បំផុតគឺអ្នកមើលគ្មានអ្នកណាបង្ហាញអការៈខឹងសម្បារផ្ទុយទៅវិញដូចជាចូលចិត្តខ្លាំងទៀតផង មនុស្សធម៌នៅឯណា ? ហេតុអីពួកគេអាក្រក់ខ្លាំងបែបនេះ!
« ជីមីន ដឹងថាមានរឿងអស់នេះកើតឡើងនៅកន្លែងរបស់គេហើយជ្រើសរើសមិនខ្វល់ឬ? » នោះជាសំណួរដែលនាងយល់ថាល្ងង់បំផុត គេជាម្ចាស់ប្រាកដណាស់គេត្រូវតែដឹងហើយ!!
« ចុះ zone ខាងមុខទៀត? » កែវភ្នែកថ្លាឡើងក្រហមងាំង នាងយល់ថាសង្គមដែលខ្លួនរស់នៅអាក្រក់ទៅហើយតែអ្វីដែលមនុស្សអស់នេះកំពុងធ្វើគឺអាក្រក់ជាងពួកឃាតករអស់នោះទៅទៀត
« វាជាជម្រើសល្អបើអ្នកនាងឈប់ចង់ដឹងហើយជ្រើសរើសត្រឡប់ទៅវិញ »
« មានន័យ zone បន្ទាប់គឺកាន់តែអាក្រក់ជាងនេះទៀតឬ? »
«....» អេវែល នៅស្ងៀម ម៉ូរីសា លើកដៃទាំងសងខាងខ្ទប់មុខដកដង្ហើមធំ ដើមទ្រូងធ្ងន់កណ្តុករហូតយល់ថាដកដង្ហើមលែងចង់ចេញ
នាងមិនធ្លាប់ដឹងពីជំនួញម៉ាហ្វៀ ធ្លាប់ឮប៉ានិយាយត្រឹមការជួញដូរអាវុធ បើកក្លឹបនិងកាស៊ីណូ តែមិននឹកស្មានថាវាខ្មៅងងឹតបែបនេះ ទីនេះមិនខុសពីនរក ហើយអ្វីដែលរឹតតែគួរអោយរន្ធត់នោះគឺ ជីមីន ជាម្ចាស់នរកមួយនេះ!
« ព-ពួកយើងត្រឡប់ទៅវិញទៅ »

ក្រសោបស្នេហ៍ថែបេះដូង [Pause] حيث تعيش القصص. اكتشف الآن