ក្រឹក!!
ម៉ូរីសា ទាញទ្វារបិត តែដៃមិនប្រឡែនពីប្រដាប់មួលភ្លាមៗ ភាពក្លាហានដែលមានមុននេះស្រាប់តែរលាយបាត់អស់ បេះដូងលោតញាប់រន្ធឹក នាងត្រូវប្រឈមមុខនិងជីមីន តែព្រោះអ្វីដែលកើតឡើងនៅបន្ទប់ក្រោមដី ម៉ូរីសា បែរជាយលថាខ្លួនឯងត្រឡប់ទៅរកពេលវេលាដែលនាងជួបគ្នាម្តងទៀតជាមួយគេនៅថ្ងៃភ្ជាប់ពាក្យ
« ហ្វូ... » នាងផ្លុំខ្យល់តាមមាត់ហៅភាពរឹងមាំមកវិញម្តងទៀតមុននិងងាកមុខទៅប្រឈមនិងជីមីន ដែលកំពុងតែសម្លឹងមកស្រាប់
« សុំទោស ជំនួសខូឡេនផង មួយរយៈនេះព្រោះរឿងភ្ជាប់ពាក្យ ធ្វើអោយអារម្មណ៍គាត់មិនល្អប៉ុន្មានទេ »
« ចុះនាងមិនពេញចិត្តនិងការភ្ជាប់ពាក្យដែរទេ? » ជីមីន សួរបកទៅវិញ វាជាសំណួរដែលម៉ូរីសា មិនរំពឹងនិងត្រូវសួរនោះទេ
« .... » នាងមិនដឹងតបបែបណា ទើបបានតែខាំសាច់ថ្ពាល់សម្លឹងមុខរបស់គេប៉ុណ្ណោះ
« យើងយល់ហើយ » ភាពស្ងប់ស្ងាត់របស់នាង ធ្វើអោយគេតឹងដើម-ក នាងមិនបានពេញចិត្តនិងការភ្ជាប់ពាក្យ គ្រប់យ៉ាងកើតឡើងពីការបង្ខំ គេដឹងហើយមិនគួរណាសួរធ្វើបាបខ្លួនឯងនោះទេ
« តែគ្រប់យ៉ាងត្រឡប់ក្រោយមិនបាន ការរៀបការត្រូវតែកើតឡើង »
« ខ្ញុំដឹង » ម៉ូរីសា តបសម្លេងទាប កែវភ្នែករបស់នាងសម្លឹងជីមីន មិនព្រមដាក់
គេមានទឹកមុខស្មើរ នាងចង់ដឹងណាស់ថាគេកំពុងគិតអ្វី
« ហេតុអីថ្ងៃនេះចេញពីវិមានមិនប្រាប់យើង »
« ខ្ញុំមិនស្រួលខ្លួន » នាងគេចភ្នែកសម្លឹងទៅរកបង្អួច ជីមីន ដឹងថានាងកុហក តែគេជ្រើសរើសមិនសួរដេញដោយ ព្រោះយ៉ាងគ្រប់យ៉ាងជាកំហុសរបស់គេ
នាងក្លាយទៅជាបែបនេះក៏ព្រោះតែគេ
« ថ្ងៃក្រោយកុំទៅដោយមិនលាយើងទៀត » នាយដើរទៅទាញកាយតូចមកអោប ម៉ូរីសា ឈរទ្រឹង នាងបិតភ្នែកសង្ងំយកភាពកក់ក្តៅពីទ្រូងរឹងមាំមិនជំទាស់
« សុំទោស » នាងនិយាយសម្លេងខ្សាវ
«.....» ជីមីន មិនតប គេអោបនាងស្ងាត់ៗ តែរូបភាពក្នុងកាំមេរ៉ាសុវត្ថិភាពនៅតែមិនអាចបំភ្លេចចេញពីការចងចាំ គេឃើញនាងយំ ហើយក៏ខ្លាច ឬថានាងពិតជាចុះទៅឃើញគេដាក់ទារុណកម្មប្រុសម្នាក់នោះពិតមែន?
« សុំទោស » ពាក្យដែលមិនរំពឹងថានិងបានឮចេញពីមាត់មនុស្សប្រុសដែលពោរពេញដោយអំនួត ម៉ូរីសា ងើបមុខសម្លឹងជីមីន កែវភ្នែកពោរពេញដោយចម្ងល់និងភាពភ្ញាក់ផ្អើល
« ហេតុអី? »
« ព្រោះយើងធ្វើអោយនាងមិនសប្បាយចិត្ត »
«....» ម៉ូរីសា នៅទ្រឹង នាងសម្លឹងហើយសម្លឹងទៀត លើកនេះកែវភ្នែករបស់គេមិនមែនទទេរស្អាត តែវាពោរពេញដោយអារម្មណ៍ដឹងខុស...សោកស្តាយ...ហើយក៏សុំទោស
« លោកមិនបានធ្វើខុស »
« តែវាក៏បង្កើតការចងចាំអាក្រក់អោយនាង » ម្នាក់ៗមិនបាននិយាយបញ្ជាក់អោយអស់សេចក្តី តែពួកគេសុទ្ធតែដឹងរៀងខ្លួនថាអន្ថន័យទាំងអស់នេះសំដៅដល់រឿងអ្វី
« ថ្ងៃនេះហេតុអីក៏ចុះទៅបន្ទប់នោះទៀត? »
« លោកដឹង? »
« យើងដឹងគ្រប់យ៉ាង ដែលពាក់ព័ន្ធនិងនាង » ម្រាមដៃក្រាស់លើកមកអង្អែលថ្ពាល់រលោងតិចៗ
« នេះជាមូលហេតុដែលលោកមករកខ្ញុំមែនទេ? »
« យើងមិនចូលចិត្តអោយខ្លួនឯងជាដើមហេតុដែលនាងយំនោះទេ យើងមិនចូលចិត្តទឹកភ្នែករបស់នាង »
«....» គេនិយាយពាក្យនេះច្រើនដងហើយ វាធ្វើអោយនាងយល់ថាខ្លួនឯងពិសេសសម្រាប់គេណាស់
« លោកខ្វល់ពីខ្ញុំថ្នាក់នោះឬ? »
« មែន យើងខ្វល់ពីនាងថ្នាក់នោះ » ខ្វល់រហូតដល់ថ្នាក់មិនអាចរស់បានបើមិនបានឃើញមុខ ខ្វល់រហូតដល់ស្អប់ខ្លួនឯងបំផុតដែលធ្វើអោយនាងខ្លាចនៅថ្ងៃនោះ....កែវភ្នែក និងសម្រែកដ៏រន្ធត់ វានៅជាប់ដឹតក្នុងកែវភ្នែកនិងការចងចាំរបស់គេមិនធ្លាប់ភ្លេចទេ
« កុំស្អប់យើងអីបានទេ? » សម្លេងខ្សោយពោរពេញដោយការអង្វរ-ក គេដូចជាក្មេងប្រុសកំពុងដឹងខុស គេមិនដូចជីមីន ដ៏រឹងមាំទៀតនោះទេ គេធ្វើអោយបេះដូងនាងជ្រួតជ្រាបខ្លាំងណាស់ តែក៏ពោរពេញដោយការឈឺចាប់ក្នុងពេលតែមួយ
« ខ្ញុំមិនបានស្អប់លោក » នាងមិនធ្លាប់ស្អប់ រឹតតែបានឃើញអារម្មណ៍ជូរចត់ក្នុងក្រសែរភ្នែកពណ៌ប្រាក់មួយគូរនោះ នាងក៏រឹតតែដឹងការពិតថា កន្លងមកមិនមែនមានតែនាងនោះទេដែលនៅត្រាំត្រែងនិងអតិតកាលមួយនោះ....គេក៏ដូចគ្នា ជីមីនអាចនិងរឹងមាំ តែគេក៏ជាមនុស្ស គេក៏មានការចងចាំអាក្រក់ និងអារម្មណ៍ទន់ជ្រាយ គេក៏ចេះលំបាកដូចគ្នា
« ខ្ញុំគ្រាន់តែខ្លាចមិនហ៊ានទទួលស្គាល់ការពិតប៉ុណ្ណោះ » តំណក់ទឹកថ្លារមៀលចេញពីកន្ទុយភ្នែក ជីមីនប្រើម្រាមដៃវៀសវាចេញថើរៗ គ្មានអ្នកណានិយាយអ្វីទៀត នាយអោនទៅថើបផ្តិននៅកន្ទុយភ្នែករបស់នាង មុននិងទាញម៉ូរីសា មកអោបកាន់តែណែន
« ចចកតូចមិនទាន់ស្លាប់ វាអាចនិងផ្លាស់ប្តូរ តែបេះដូងរបស់វានៅតែរងចាំទេពធីតាត្រឡប់មកវិញជានិច្ច » សម្លេងខ្សោយតាមដោយស្នាមញញឹមស្រទន់ ជីមីន បិតភ្នែកជ្រកមុខនិងសក់ខ្មៅរលោងទាំងអារម្មណ៍នឹករលឹក
គេនឹកអារម្មណ៍មួយនេះ អារម្មណ៍ជាចចកតូចដែលរងចាំការអោបក្រសោបផ្តល់កម្លាំងចិត្តពីទេពធីតា គេនឹកអារម្មណ៍ពេលដែលនាងនិយាយថាគេនិងមិនអី គេនឹកបាតដៃតូចៗដែលធ្លាប់តែលើកមកស្ទៀបអង្អែលស្នាមរបួសរបស់គេ....គេនឹកគ្រប់យ៉ាង
« ហ្ហឹក... » ម៉ូរីសា ខាំមាត់ខ្ញាំអាវរបស់គេណែន ទឹកភ្នែកនៅតែបន្តជ្រាបចេញមកមិនឈប់
« សុំទោសដែលចាកចេញមិនប្រាប់...សុំទោសដែលទុកលោកចោល សុំទោស... » នាងខូចចិត្ត ដែលជីមីន ត្រូវទ្រាំលាក់ទុកទុក្ខលំបាកជាច្រើនតែម្នាក់ឯង គេគ្មានអ្នកនៅក្បែរ គេគ្មានអ្នកមើលថែ គ្រប់គ្នាដែលនៅជុំវិញខ្លួនមានតែចាំបន្ទោសនិងទម្លាក់ទំនួសខុសត្រូវមកអោយ ដប់ប្រាំឆ្នាំមុនបើនាងមិនទុកគេចោល បើនាងនៅក្បែរចាំមើលថែររបួសរបស់គេដូចជាទេពធីតាដែលគេត្រូវការ ពួកនាងក៏ប្រហែលមិនចាំបាចទ្រាំទ្រនិងភាពឯកាកន្លងមក គេប្រហែលមិនប្រែថ្នាក់នេះ ហើយទំនាក់ទំនងរវាងពួកនាងក៏ប្រហែលមិនក្លាយជាបែបនេះដែរ
« សុំត្រឹមនាងត្រឡប់មកវិញ ទោះចាំយូរជាងនេះក៏យើងចាំបាន » វាមិនលំបាក ច្រើនឆ្នាំកន្លងមកគេអាចទ្រាំជាមួយការហាត់ដំនិងទណ្ឌកម្មជាច្រើនក៏ព្រោះតែក្តីសង្ឃឹមថាថ្ងៃណាមួយបានជួបទេពធីតារបស់គេវិញ មិនថាបច្ចុប្បន្នគេក្លាយជាមនុស្សថ្មីដែលធ្វើអោយនាងខ្លាច សុំត្រឹមបានឃើញមុខនិងនៅជិតនាងគេសប្បាយចិត្តណាស់ទៅហើយ
« ហ្ហឹក...ហ្ហឹក.... » ម៉ូរីសា យំដូចជាកូនក្មេង កាលពីមុននាងអាចនិងខ្លាចដែលគេក្លាយជាបិសាចបែបនេះ តែពេលនេះក្នុងចិត្តពិតរបសនាង សុំត្រឹមពេលដែលនៅក្បែរគ្នា គេធ្វើខ្លួនជាចចកតូចដែលមិនល្អគ្រប់យ៉ាងបែបនេះ នាងសប្បាយចិត្តបំផុតហើយ
« អរគុណ ដែលរងចាំ » ម៉ូរីសា និយាយជាមួយសម្លេងគ្រងួរចុងច្រមុះ
« អរគុណដូចគ្នាដែលមិនស្អប់យើង » ហើយជីមីន ក៏តបដោយស្នាមញញឹមស្រទន់បំផុត មុននិងទាញចង្កាតូចអោយងើយហើយអោនទៅថើបបបូរមាត់ក្រពុំ។
ការថើបរបស់គេពោរពេញដោយការលួងលោម កក់ក្តៅ ហើយក៏ជ្រួលជ្រៀបដល់ក្រអៅបេះដូង។ ម៉ូរីសា បង្ហើបមាត់ទទួលនិងថើបតប-ត មិនខ្មាស់អៀន នាងបណ្តោយអោយគេនាំដើរទៅរកគ្រែងទាំងបបូរមាត់មិនឃ្លាតពីគ្នាសូម្បីបន្តិច
ប្រូស!!
កាយតូចត្រូវច្រានអោយដួលទៅលើគ្រែមុននិងគេតាមទៅទ្រោមពីលើ ហើយការថើបក៏បន្ត ប្តូរពីពោរពេញដោយក្តីស្រឡាញ់ទៅជារោលរាលមួយរំពេច
« អ្អឺម.... » ម៉ូរីសា លើកដៃអោប-ក ជើងទាំងគូរក៏ក្រព័ទ្ធអោបត្រកៀកអ្នកកម្លោះទាញមករករាងកាយរបស់ខ្លួនជាប់ បង្កើតការណែបណិតដុតភ្លើងកម្តៅក្នុងខ្លួនអោយកាន់តែឆាបឆេះ
« បើមិនទាន់ត្រៀមខ្លួន នាងមិនគួរលេងបែបនេះ » ជីមីន និយាយខ្សឹបនៅលើបបូរមាត់តូចដោយសម្លេងគ្រលរស្អក កែវភ្នែកប្តូរមកជាងងឹតតាមសម្លឹងផ្ទៃមុខស្រទន់ដោយអារម្មណ៍ឈ្លក់វង្វេង
« ហេតុអី? » ម៉ូរីសាសម្លឹងមុខសង្ហា ហើយក៏មានចេតនាកម្រើកត្រគាកកកិតល្វែងក្រោមរបស់ខ្លួននិងភាពជាមនុស្សប្រុសរបស់គេតិចៗ
« ខ្លាចទ្រាំមិនបានមែនទេ? »___________________
ហ៊ានណាស់កូនស្រី 🫣អរគុណសម្រាប់ការអាន 🤍
រាត្រីសួស្តីណាអ្នកទាំងអស់គ្នា 🥰❤️
៚leefaye

BẠN ĐANG ĐỌC
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...