៙វិមានដេរ៉ូប៊េទីស៍
កម្មវិធីជប់លាងដែលត្រូវចូលរួមដោយមនុស្សច្រើនរាប់មិនអស់ ម៉ូរីសា ដែលទើបតែឈានជើងចូលមកអត់មិនបាននិងស្ញើចដែលវិមាននេះមានសាលធំអាចដាក់មនុស្សទាំងអស់នេះចូលដោយមិនបាច់អោយអ្នកណាដើរចង្អៀតជាន់ជើងគ្នា
« ពួកយើងទៅរក ដន ទៅ » ប៉ានិយាយហើយក៏ដើរនាំមុខទៅរក ដន សាលវ៉ាថ័រ ដែលកំពុងឈរនិយាយជាមួយនរណាម្នាក់ ចំណែកនៅក្បែរគាត់ក៏មានជីមីន
គេកំពុងសម្លឹងមើលមកនាងហើយ
« រីករាយថ្ងៃបុណ្យណូអែល ដន » ប៉ា ចាប់ដៃនិយាយដោយទឹកមុខស្រស់ញញឹម ពេលនេះក្រសែរភ្នែកជាច្រើនកំពុងសម្លឹងមក
ថ្ងៃនេះនាងចូលរួមមិនមែនត្រឹមឋានៈជាកូនស្រីរបស់ ហ្គាឡេន ម៉េកខេនណា តែក៏ជាគូដណ្តឹងជិតចូលរោងការរបស់ ជីមីន ដេរ៉ូប៊េទីស៍ វាមិនចម្លែកទេដែលគ្រប់គ្នាតាមសម្លឹងដោយភាពចង់ដឹងចង់ឮបែបនេះ
« ល្អណាស់ រីករាយដែលបានជួបឯងម្តងទៀតម៉ូរីសា » ដន ស្រាប់តែងាកមករក ម៉ូរីសា ក៏ប្រញាប់ញញឹមទទួល
« រីករាយដែលបានជួប ដន ដូចគ្នា »
ពួកនាងនិយាយគ្នាបន្តិច មុននិងប៉ាដើរចេញទៅនិយាយការងារជាមួយដន ម៉ាក់ក៏ជួបជុំជាមួយមិត្តភក្តិក្នុងសង្គមពាក់មុខរបស់គាត់ ធ្វើអោយពេលនេះសល់តែនាងនិងជីមីន ប៉ុណ្ណោះ
« ថ្ងៃនេះនាងស្អាតខ្លាំងណាស់ » កាយក្រាស់សសៀរមកជិត មុននិងអោនមកខ្សឹបនៅក្បែរត្រចៀកអោយឮតែពីរនាក់ បើទោះវាត្រឹមជាការសរសើរធម្មតាតែក៏អាចអោយបេះដូងម៉ូរីសា លោតញាប់មួយរំពេច
« អរគុណ....លោកក៏សង្ហាដូចគ្នា » ស្រីស្អាតងើបមុខញញឹមដាក់យ៉ាងស្រទន់ ជីមីន មិនមាត់តែទាញចង្កេះតូចអោយខិតមករកជិតបន្តិច
« កុំសម្លឹងយើងបែបនេះ វាធ្វើអោយយើងចង់ថើបនាងហើយ » គេនិយាយសម្លេងទាប កែវភ្នែកមុតស្រួចសម្លឹងមើលមកធ្វើអោយនាងនឹកឃើញភ្លាមដល់អ្វីដែលកើតឡើងកាលយល់មិញ មុខតូចរឹតតែក្រហម ភ្នែកក៏គេចទៅម្ខាងយ៉ាងអៀនខ្មាស់
« យើងទៅរកអីញាំទៅ »
« ហ្ហឹស... » អ្នកកម្លោះសើចដើម-ក បន្តិច តែក៏យល់ព្រមអោបចង្កេះនាងទៅរកតុអាហារ តែថាពេលកំពុងដើរក្រសែរភ្នែកម៉ូរីសា បែរជាក្រវាស់ទៅប៉ះកាយតូចរបស់នរណាម្នាក់ដែលនាងភ្លេចអោយឈឹងប៉ុន្មានថ្ងៃនេះ
« អេមីលី? » សម្លេងរបស់នាងធ្វើអោយនាយងាកទៅតាមមើល
« ខ្ញុំសុំទៅនិយាយជាមួយនាងបន្តិចបានទេ? » ម៉ូរីសា ប្រញាប់សុំអនុញ្ញាត ជីមីន ក៏មិនជំទាស់ គេគ្រាន់តែងក់ក្បាលហើយបណ្តើរនាងទៅរកតាមបំណង
« យើងនិងឈរនៅក្បែរនេះ »
« ចា៎ »
ជូប! មុនពេលដើរចេញនាយក៏មិនភ្លេចអោនមកថើបថ្ងាស់រលោងមួយខ្សឺត វាជារូបភាពធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនតិចទេ តែគ្មានអ្នកណានិយាយអ្វីក្រៅពីតាមសម្លឹងហើយខ្សឹបខ្សៀវគ្នា
« អេមីលី » ម៉ូរីសា ឈានជើងទៅរកបងប្អូនជីដូនមួយខ្លួន
« ម៉ូរីសា » អេមីលី រងចាំជីមីន ដើរចេញទៅផុតទើបដើរទៅអោប ម៉ូរីសា ណែនដៃ
« ឯងមិនអីទេមែនទេ? » ម៉ូរីសា ចាប់ស្មាតូចដោយក្តីបារម្ភ ព្រោះទឹកមុខអេមីលី មិនល្អប៉ុន្មាន នាងដូចជាមនុស្សមិនបានគេងគ្រប់គ្រាន់ មុខស្លក់ហើយក៏ស្លេកសូម្បី make up បិតបាំងមិនជិតផង
« ខ្ញុំមិនអីឯណា៎ » នាងធ្វើជាសើច បែកគ្នាមិនប៉ុន្មានថ្ងៃ នាងប្លែកដល់ម៉ូរីសា ចាប់អារម្មណ៍ឬ?
« យប់នោះឯងមិនអីទេមែនទេ? សុំទោសណាដែលបានទៅរក » ស្រីស្អាតនិយាយដោយអារម្មណ៍ដឹងខុស នាងមិនគួរបណ្តោយអោយអេមីលី ទៅជាមួយ ខាវីន ដោយមិនតាមទៅមើល ដែលសំខាន់ព្រឹកឡើងក៏ចេញមក អាល់បានី ជាមួយជីមីន បាត់ទៀត គិតហើយខឹងខ្លួនឯងពិតមែន
« ខ្ញុំគ្រាន់តែស្រវឹងធម្មតា មិនមានអ្វីទេ » មាត់និយាយថាធម្មតាតែម៉ូរីសា បែរជាយល់ថាវាមិនមែនតែប៉ុណ្ណឹង
« ខាវីន មិនបានធ្វើអីឯងទេមែនទេ? » នាងតូច ជម្រិតភ្នែកសួរគ្មានភាពលេងសើច នាងមិនទុកចិត្ត ខាវីន ឡើយ កាន់តែឃើញ អេមីលី ប្លែកបែបនេះនាងក៏កាន់តែយល់ថាមិនស្រួល
« អតទេ គេម៉េចនិងហ៊ាន ខ្ញុំប្រាកដជាសម្លាប់គេមិនខាន » អេមីលី ងើបមុខមកនិយាយបន្លំភាពជឿជាក់ ម៉ូរីសា ស្ងាត់មួយខណៈ នាងសម្លឹងមើលជុំវិញខ្លួនហើយក៏ឃើញល្មម ថាខាវីន កំពុងឈរនិយាយជាមួយ ជីមីន
« បើគេមិនធ្វើអីល្អហើយ » បើអេមីលី ថាមិនអីនាងក៏ដេញដោយអ្វីលែងបាន សុំត្រឹមនាងសុវត្ថិភាពពីប្រុសម្នាក់នោះនាងសប្បាយចិត្តហើយ
« ចុះប៉ារបស់ឯង? » នោះជារឿងមួយទៀតដែល ម៉ូរីសា បារម្ភបំផុត ឡូហ្គេន មិនមែនជាមនុស្សអោយអ្នកធ្វើខុសរួចផុតពីការវិន័យងាយៗ រឹតតែប៉ាទម្លាក់កំហុសគ្រប់យ៉ាងរបស់នាងអោយទៅ អេមីលី ម៉ូរីសាក៏កាន់តែបារម្ភលើសដើម
« គឺដូចរាល់ដង....ត្រូវប៉ុន្មានរពាត់ ហើយក៏ឃុំមិនអោយចេញទៅណាទៀត » អេមីលី ញាក់ស្មាធ្វើដូចមិនធំដុំ តែម៉ូរីសា ឆ្លាតជាងនោះនាងដឹងថាវាមិនស្រួលដូចអ្វីដែលនិយាយឡើយ
« សុំទោស ដែលមិនអាចជួយអ្វីឯងបាន »
« ខ្ញុំទៅវិញទេដែលត្រូវសុំទោស ខ្ញុំជាអ្នកនាំបញ្ហាអោយឯង ត្រូវប៉ុណ្ណឹងមិនបាច់មានអារម្មណ៍ដឹងខុសចំពោះខ្ញុំទេម៉ូរីសា » ពួកនាងស្គាល់គ្នាតាំងពីតូចម៉ូរីសា គិតអ្វីអេមីលី អាចមើលដឹងច្បាស់ណាស់
« យ៉ាងណាក៏ដោយ ខ្ញុំគួរតែបានធ្វើអ្វីម្យ៉ាងដើម្បជួយឯង »
« កុំនិយាយធ្វើមើលតែឯងអាចជំទាស់តាចាស់ពីរនាក់នោះបាននោះ បើកុំតែ ជីមីន ចេញមុខជួយ ឯងប្រហែលជាត្រូវទទួលទោសដែលខ្ញុំជាអ្នកបង្ករក៏ថាបាន »
« ឯងដឹងឬ? » ម៉ូរីសា ភ្ញាក់ផ្អើលតិចតួច
« ប្រាកដណាស់ ប៉ានិយាយឡូឡាពេញផ្ទះ បើមិនដឹងទើបចម្លែក » អេមីលី និយាយហើយក៏សើច តែបន្ទាប់មកក៏ប្តូរទឹកមុខជាឆ្ងល់បន្តិច
« តែថា ឯងនិងជីមីន ល្អនិងគ្នាហើយឬ? ឃើញដើរកៀកចង្កេះ ថើបថ្ងាស់បញ្ហាសិទ្ធជាម្ចាស់ចេញមុខដល់ហើយ » សំណួរនេះអោយអ្នកដែលត្រូវសួរញូចសាច់ដុំមុខរកញញឹមបន្តិចអីបន្តិច
គេបង្ហាញថ្នាក់នោះឬ?
« មើលចុះពេលនេះក៏កំពុងសម្លឹងឯងមិនដាក់ភ្នែកឡើយ » សម្តី អេមីលី ធ្វើអោយ ម៉ូរីសា ងាកទៅរកជីមីន ម្តងទៀត ហើយក៏ឃើញថាគេកំពុងសម្លឹងមើលមកពិតមែន
មុខសង្ហាមាំគ្មានស្នាមញញឹម ហើយរឹងកំប្រឹសដូចជាថ្ម តែកែវភ្នែកប្រាក់ចាស់មួយគូរនោះបែរជាសម្លឹងមើលមកដូចជាមានចរន្តឆ្លងកាត់អោយនាងញាប់ញ័រអស់មួយតួខ្លួន« មិនដឹង....យើងកំពុងព្យាយាមយល់ពីគេហើយ »
អរគុណសម្រាប់ការអាន 🤍
៚leefaye

BINABASA MO ANG
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...