ហ្វូ....
ផ្សែ-សហោះហើរទៅក្នុងបរិយាកាសពេលដែលដកដង្ហើមចេញមកម្តងៗ អាកាសធាតុកាន់តែចុះត្រជាក់ ម៉ូរីសាទាញអាវរងាររោមសត្វរបស់ខ្លួនអោយកាន់តែជិត នាងក្រឡេកមើលម៉ាក់ដែលអង្គុយនៅក្បែរ គាត់មិនបាននិយាយអ្វីឬសូម្បីតែសម្លឹងមើលមក តាមឡានគឺមានតែភាពស្ងប់ស្ងាត់ បរិយាកាសមិនដូចគ្រួសារដែលមានកូនស្រីជិតរៀបការសូម្បីតែបន្តិច តែថាបែបនេះក៏ល្អម្យ៉ាងនាងនិងមិនបាច់មានសម្ពាធពេក
« ពួកយើងមកដល់ហើយទាន » សាន់ដ្រូ ដែលអង្គុយកៅអីក្បែតៃកុងនិយាយឡើងបន្ទាប់ពីឡានឈប់ ថ្ងៃនេះម៉ូរីសាមិនត្រឹមតែងើបមកជាមួយភាពភ្ញាក់ផ្អើលដែលត្រូវមករកឈុតរៀបការមួយថ្ងៃបន្ទាប់ពីដថ្ងៃភ្ជាប់ពាក្យ តែនាងក៏ត្រូវជួបនិងអង្គរក្សថ្មីដែលអនាគតស្វាមីបញ្ជូនមកការពារដូចគ្នា
« អរគុណ » ម៉ូរីសា និយាយសម្លេងស្រាលពេលអេវែលបើកទ្វារឡានអោយ នាងចុះមកតាមដោយម៉ាក់និងអេមីលីដែលចុះមកពីទ្វារមួយចំហៀងទៀត
« សូមស្វាគមន៍ » សំនួនស្រស់ស្រាយបង្ហាញភាពជាមិត្តឮចេញពីមាត់ម្ចាស់ហាងពេលដែលពួកនាងចូលមកដល់
« បីខែទៀតអ្នកនាងនិងរៀបការហើយ តើខ្ញុំនិយាយត្រូវឬអត់? »
« ចា៎ »
« ចូលរួមអបអរផងណា៎ » គាតទាញកាយតូចមកអោបបន្តិចមុននិងដើរនាំមុខទៅកន្លែងប្តូរឈុត សាន់ដ្រូ អេវែល និងកូនចៅប៉ុន្មាននាក់ទៀតឈរចាំនៅខាងក្រៅវាំងនន ចំណែកម៉ាក់និងអេមីលីក៏ដើរចូលមកជាមួយគ្នា។
រ៉ូបពណ៌-ស ដ៏ស្រស់ស្អាតជាច្រើនត្រូវបានដាក់តាំងលម្អអោយជ្រើសរើស ឯនៅលើជញ្ជាំងក៏មានលម្អដោយឃ្លាឃ្លោងកំណាព្យស្នេហានិងពាក្យអត្ថន័យនៃក្តីស្រឡាញ់ជាច្រើនរហូតធ្វើអោយអ្នកអានដូចជាម៉ូរីសាត្រូវអួលដើម-ក
សម្រាប់នាងក្តីស្រឡាញ់គ្រាន់ជារឿងនិទានដ៏ខ្លី និយាយចេញមកបានតែបែរជាគ្មានវាសនាបានទទួលយកវា បើប្រៀបធៀបមកនិងការពិតនៅពេលនេះវាគ្រាប់តែជាសុបិន្ត ដ៏ល្ងង់មួយប៉ុណ្ណោះ។
ពេលឃើញអនាគតកូនក្រមុំនៅឈរស្ងៀមមិនកម្រើកគ្រប់គ្នាដែលនៅក្នុងនោះក៏សម្លឹងមើលមក កាយតូចដឹងថាត្រូវសម្លឹងទើបអត់មិនបាននិងដកដង្ហើមចេញមកតិចៗហើយបង្ខំចិត្តញញឹមដើរទៅចូលរួមជាមួយម៉ាក់និងអេមីលី នៅចំពោះមុខគ្រប់គ្នានាងត្រូវតែជាកូនក្រមុំដែលសប្បាយចិត្ត មិនមែនជាឈ្នាន់គេប្រើជាន់ដើម្បីអំណាចនោះទេ។
« បើមិនពេញចិត្តរ៉ូបនៅទីនេះយើងមានរ៉ូបពិសេសបីឈុតដែលទើបហ្នឹងឌីស្សាញរួច តើអ្នកនាងត្រូវការមើលដែរទេ? » សំណួររបស់ម្ចាស់ហាងបន្លឺឡើង ម៉ូរីសា ក៏ងក់ក្បាលយលស្រប។ កន្លងទៅជិតមួយម៉ោងទីបំផុតនាងក៏ជ្រើសរើសរ៉ូបដែលថ្លៃបំផុតនៅក្នុងហាង វាស្រស់ស្អាតទោះមិនមានម៉ូតឆើតឆាយតែក៏ថ្លៃថ្នូរហើយសមនឹងនាងខ្លាំងណាស់
« រ៉ូបនេះដេរដោយដៃ សាច់កំណាត់ក៏ប្រើអាល្អដាច់គេ មើលចុះទន់ខ្លាំងហើយតាមជាយនេះក៏ដេរដោយប្រើផ្លាកទីននិងត្បូងសុទ្ធដូចគ្នា អ្នកនាងពូកែជ្រើសរើសពិតមែន ខ្ញុំថាអនាគតស្វាមីរបស់អ្នកនាងប្រាកដជាពេញចិត្ត » បើអ្វីដែលគាត់និយាយជាការពិតគាត់ក៏ប្រហែលជាស្គាល់គេជាងនាង ព្រោះជីមីននិងម៉ូរីសាមិនខុសប៉ុន្មានពីអ្នកដទៃ ទោះប៉ាធ្វើការអោយគ្រួសារនោះតែតិចណាស់ដែលនាងដឹងពីគេ។
« អ្នកនាង » បន្ទាប់ពីជ្រើសរើសឈុតរួចម្នាក់ៗក៏ឡើងឡានត្រឡប់ទៅវិញ តែនៅតាមផ្លូវបន្ទាប់ពីអេវែលទទួលទូរស័ព្ទរួចនាយក៏ស្រាប់តែងាកមកនិយាយនិងម៉ូរីសា
« ចៅហ្វាយអោយខ្ញុំយកអ្នកនាងទៅវិមាន »
« ជីមីនឬ? »
« បាទ »
« ហេតុអី គេមានការអ្វីឬ? »
« ខ្ញុំមិនច្បាស់ទេ គាត់មិនបានបញ្ជាក់ » អេវែល និយាយតែប៉ុណ្ណឹងហើយក៏ងាកទៅចាប់អារម្មណ៍ផ្លូវចំពោះមុខវិញ។ ម៉ូរីសា ទទួលស្គាល់ថាក្នុងទ្រូងពេលនេះកំពុងភ័យព្រួយ នាងខានទៅវិមានដេរ៉ូប៊េទីស៍យូរហើយ លើកចុងក្រោយដែលទៅទីនោះក៏បញ្ចប់ជាមួយការចងចាំអាក្រក់ដែលតាមលងបន្លាចនាងរហូតមកដល់ពេលនេះ ហើយការដែលសំខាន់ហេតុអីសុខៗគេស្រាប់តែចង់ជួបនាង ឬថារឿងដែលនាងទៅលួចស្តាប់គេនិយាយគ្នាកាលពីម្សិលមិញ?
« មិនអីទេ អោយខ្ញុំទៅកំដរល្អទេ? » អេមីលី និយាយខ្សឹបៗដៃក៏ដាក់លើដៃដែលស្រាក់ចូលគ្នាជាប់របស់ម៉ូរីសាដើម្បីអោយអ្នកម្ខាងទៀតរសាតចិត្តខ្លះ
« ល្អ »

ESTÁS LEYENDO
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanficអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...