ភាគ ៥៣

284 12 0
                                    

សម្លេងស្ងប់ស្ងាត់នាពេលរាត្រី វាគ្មានអ្វីដែលធ្វើអោយគេមានអារម្មណ៍ស្ងប់ជាងនេះទៀតនោះទេ ត្រឹមមាននាងគេងក្បែរបែបនេះ បេះដូងរបស់គេយល់ថាវាពេញលេញណាស់ទៅហើយ។
« រីសា... » ជីមីន អង្រួនដាស់អ្នកនៅក្នុងដៃតិចៗ ពេលនេះរំលងអាធ្រាត្រទៅហើយ គេត្រូវត្រឡប់ទៅវិមានវិញ ហើយគេក៏មិនចង់ចេញដោយមិនបានលាដែរ តែព្រោះមើលទៅនាងគេងលក់ស្កប់ស្កល់ពេល គេម៉េចនិងដាច់ចិត្តហៅជាលើកទីពីរទៅ
« ហ្ហឹស » អ្នកកម្លោះសើចតិចៗតែម្នាក់ឯង កែវភ្នែកតាមសម្លឹងទម្រង់មុខស្រទន់របស់នាងដោយភាពឈ្លក់វង្វេង ម្រាមដៃលើមកអង្អែលថ្ពាល់ក្រហមថើរៗ កាន់តែមើលគេយល់ថាកាន់តែមិនអាចដកភ្នែកបាន
« យើងត្រូវទៅវិមានវិញហើយ » ជីមីន និយាយប្រាប់ខ្សឹបៗ បើទោះអ្នកម្ខាងទៀតមិនដឹងខ្លួនតែគេនៅតែបន្តនិយាយម្នាក់ឯងដោយអារម្មណ៍ល្អ
« ក្រោកមកបើមិនឃើញយើងហាមខឹងយល់ទេ ព្រោះយើងមិនមែនទៅមិនលា តែនាងគេងទ្រម៉ក់ដោយខ្លួនឯងទេ » នាយប៉ះច្រមុះតូចតិចៗ មុននិងអោនថើបថ្ងាស់មួយខ្សឺតជាលើកចុងក្រោយ ទើបដាច់ចិត្តងើបទៅរកសម្លៀកបំពាក់មកពាក់ ដោយមិនភ្លេចទាញភួយគ្រប់កាយតូចត្រឹមត្រូវមុននិងបើកទ្វារចេញទៅ។
« ទើបតែនឹងឃើញថាខ្លួនឯងមានផ្ទះត្រូវទៅមែនទេ?! » គ្រាន់តែចុះមកដល់បន្ទប់ទទួលភ្ញៀវសម្លេងដៀមដាម របស់ខូឡេន ក៏ឮស្កាត់ផ្លូវជាមុន
« នៅសង្ងំធ្វើស្អីយូរយ៉ាងនេះ ឯងធ្វើស្អីប្អូនយើង?! »
« អង្គុយហាលព្រិលយូរទៅជាកកខួរឬ ហេតុអីយើងត្រូវរៀបរាប់អ្វីដែលយើងធ្វើប្រាប់ឯងដែរ? » ជីមីន ថាបកទៅវិញ ខូឡេនខាំធ្មេញក្រឺតៗអាម៉ាសមុខតិចតួចដែលត្រូវគេចាប់បានបែបនេះ
« យល់ល្អដឹងកន្លែងខ្លួនឯងហើយឈរស្ងៀមៗទៅល្អជាងអនាគតបងថ្លៃ មិនចឹងទេកុំថាយើងមិនបានប្រាប់....ថ្ងៃនេះយើងមិនយកទោសដែលឯងហ៊ានប្រមាថក៏គួរតែអរគុណដល់ម៉ូរីសា ព្រោះថ្ងៃក្រោយឯងអាចនិងមិនរួចខ្លួនស្រួលៗបែបនេះទៀតក៏ថាបាន »
ផឹប! ផឹប!
និយាយចប់ក៏ឆ្លៀតបោសកំទេចព្រិលដែលសល់នៅលើអាវខូឡេនចេញខ្លាំងៗ
« ទៅដេកត្រាំទឹកក្តៅបន្តិចទៅប្រយ័ត្នឈឺមកការប្អូនខ្លួនឯងមិនកើត បងថ្លៃ » ថាហើយក៏ដើរជ្រែងហោប៉ៅចេញទៅជាមួយស្នាមញញឹមចុងមាត់ ទុកអោយខូឡេន ឈរក្តាប់មាត់ពុះកំហឹងតែម្នាក់ឯង។

ក្រសោបស្នេហ៍ថែបេះដូង [Pause] Nơi câu chuyện tồn tại. Hãy khám phá bây giờ