ភាគ ២០

404 19 0
                                    

បីម៉ោងក្រោយ
Albany, New York
ឡានបើកចូលចំណតក្រោមដីនៃអាផាតមិនមួយកន្លែង ពេលឡានពន្លត់ម៉ាស៊ីនអ្នកដែលគេងលក់ក៏ភ្ញាក់ដោយឯងៗ ម៉ូរីសា សម្លឹងជុំវិញខ្លួនដៃក៏លើកមកញីភ្នែកព្រោះនៅមមីងមមាំងនៅឡើយ
« ពួកយើងមកដល់ហើយឬ? »
« អឺម » ជីមីនតបតែប៉ុណ្ណឹងក៏ចុះពីលើឡានហើយបន្តដើរមកបើកទ្វារឡានអោយគូដណ្តឹងរបស់ខ្លួន
« អរគុណ » បន្ទាប់ពីម៉ូរីសាចុះចេញមក នាយក៏ដើរទៅបើកគូទឡានយកវ៉ាលីរបស់ខ្លួននិងរបស់នាងមកកាន់
« អោយខ្ញុំជួយកាន់ទេ? » ព្រោះឃើញគេអូសវ៉ាលីម្តងពីរម៉ូរីសា ក៏សុំជួយ
« មិនបាច់ទេ ដើរទៅ » ជីមីន តបហើយក៏ដើរទៅចុចជណ្តើរយន្ត
វិនាទីដែលទ្វារជណ្តើរយន្តបើកក៏បង្ហាញអោយឃើញ ការ៉ូថ្មម៉ាប់ កញ្ចក់ព័ទ្ធជុំវិញដែលស្រោបដោយស៊ុមមាសនិងមានជះពន្លឺអមសងខាង ខាងលើផ្នែកចង្កៀងមានរាងបួនជ្រុងអមដោយកូនអំពូលតូចៗចំនួនបួនគ្រាប់ គ្រាន់តែមើលប៉ុណ្ណឹងក៏ដឹងទៅហើយថាអាផាតមិននេះមិនធម្មតានោះទេ
« ចូលទៅ »
ម៉ូរីសា ឈានជើងចូលហើយក្នុងពោះក៏ស្រាប់តែច្របល់ចូលគ្នាភ្លាម នាងធ្លាប់នៅតែពីរនាក់ជាមួយជីមីនប៉ុន្មានដងដែរ ប៉ុន្តែពេលមកគិតថានាងនិងត្រូវនៅតែពីរនាក់ម្តងទៀតដោយលើកនេះមិនមែនមួយភ្លែតតែអាចជាច្រើនថ្ងៃ ជាពិសេសបន្ទាប់ពីមានហេតុការណ៍នៅបន្ទប់ធ្វើការរបស់គេម្តងមក ម៉ូរីសាក៏ស្រាប់តែភ័យតែម្តង។
ជីមីន មិនមាត់គេឈរផ្អែកខ្នងនិងកញ្ចក់សម្លឹងមើលមក ជណ្តើរយន្តចាប់ផ្តើមតំណើរការ លេខលោតពីមួយជាន់ទៅមួយជាន់នាំយកភាពញាប់ញ័រមកអោយនាងកាន់តែច្រើន ពេលនេះមកដល់ជាន់ទី២០ទៅហើយតែជណ្តើរយន្តនៅតែមិនទាន់ឈប់
« នេះជាជណ្តើរយន្តឯកជន វាឡើងទៅបានតែពីរជាន់ខាងលើគេបង្អស់ប៉ុណ្ណោះ »
« ពីរជាន់នោះជារបស់លោកទាំងអស់ឬ? »
«ជាន់លើជារបស់យើង ចំណែកជាន់ក្រោមជារបស់ខាវីន »
« ចឹងមានន័យថាគេអាចចេញចូលផេនហោស៌របស់លោកពេលណាក៏បានតាមចិត្តរបស់គេមែនទេ? » មិនដឹងយ៉ាងម៉េចតែបន្ទាប់ពីឮអ្វីដែលខាវីននិយាយពីខ្លួនហើយ ម៉ូរីសាក៏មានអារម្មណ៍ថាមិនចូលចិត្ត ជាពិសេសអនាគតទៅបន្ទាប់ពីនាងរៀបការរួច ហើយត្រូវមកនៅទីនេះប្រាកដជាមិនល្អទេបើខាវីនអាចចេញចូលកន្លែងនាងបានតាមចិត្តនោះ
« យ៉ាងម៉េចខ្លាចខាវីនឬ? » ជីមីន អោបដៃសម្លឹងមកដោយការវិភាគ
« ទាំងលោកនិងខាវីនខ្ញុំខ្លាចទាំងពីរហ្នឹង គ្រាន់តែខាវីនមើលទៅជាមនុស្សធ្វើអ្វីតាមអំពើចិត្តមិនខ្វល់ពីច្បាប់និងការដាក់ទោស ខុសគ្នាពីលោកដែលដូចជាមនុស្សច្បាស់លាស់និងចេះគ្រប់គ្រងខ្លួនឯង »
« ហេតុអីក៏ដឹង ពេលខ្លះយើងក៏ចេះបាត់បង់ការគ្រប់គ្រងដូចគ្នា » ចម្លើយនេះធ្វើអោយម៉ូរីសា គេចមុខចេញ ដៃក៏បង្វិលចិញ្ចើនលើដៃនាងរបស់ខ្លួនទាំងធ្វើខ្លួនមិនត្រូវ
នាងគួរតែយកសម្តីគេថាជាការព្រមានឬអត់?
« នាងមិនបាច់បារម្ភពីខាវីន វាឧស្សាហ៍ចេញចូលកន្លែងរបស់យើងតាមអំពើចិត្តតែនោះជារឿងពីមុន បន្ទាប់ពីរៀបការគ្រប់យ៉ាងនិងផ្លាស់ប្តូរ ណាមួយយើងក៏មិនសូវឧស្សាហ៍មកនៅទីនេះប៉ុន្មានដែរ »
ទឹង!
គេនិយាយចប់ជណ្តើរយន្តក៏លោតមកដល់ជាន់គោលដៅល្មម ជីមីនបញ្ជូនសញ្ញាអោយម៉ូរីសាចេញទៅមុន ទើបនាងឈានជើងចូលមកក្នុងផេនហោស៍។
នៅចំពោះមុខម៉ូរីសាគឺបន្ទប់ដ៏ធំទូលាយក្រាលដោយការ៉ូថ្មម៉ាប់ពណ៌-ស ដែលមានលម្អដោយសាឡុងពណ៌ដូចគ្នា ចំណែកកន្លែងអាំងភ្លើងក៏ទំនើប នាងស្គាល់ច្បាស់ថាវាជាសេរីចុងក្រោយបង្អស់ដែលទើបនិងចេញកាលពីពីរសប្តាហ៍មុនប៉ុណ្ណោះ, ចង្កៀងធំ-ត ទម្លាក់ពីពិដានខ្ពស់ចុះមកក្រោម នៅខាងស្តាំដៃបង្អស់គឺបន្ទប់អាហារដែលខាន់ចែករវាងផ្ទះបាននិងបន្ទប់ទទួលភ្ញៀវដោយតុអាហារដ៏ធំពណ៌ខ្មៅស៊ីគ្នានិងផ្ទះបាយដែលធ្វើឡើងពីថ្មម៉ាប់លោងស្រិល
ផេនហោស៍របស់ជីមីន ទំនើបតែមិនរស់រវើកពេកព្រោះគេមិនបានតុបតែងអ្វីច្រើនក្រៅពីផ្ទាំងគំនូរសម័យថ្មីប៉ុន្មានស៊ុម រូបចម្លាក់តូចៗដែលធ្វើពីគុជពណ៌-ស និងគុជខ្មៅ ថូផ្កាធំៗចំនួនពីរនៅផ្លូវច្រកដើរចូល ចំណែកជញ្ជាំងដែលនៅទល់មុខជណ្តើរយន្តគឺជាកញ្ចក់សុទ្ធឆ្លុះអោយឃើញទេសភាពរបស់ទីក្រុង អាងទឹកផ្ទាល់ខ្លួននិងសួនច្បារលើអាកាសរបស់គេ
ម៉ូរីសា ដើរចូលទៅក្នុងកាន់តែជិតជណ្តើរឡើងទៅជាន់ទីពីរដែលនៅចំហៀងសាឡុងទទួលភ្ញៀវ នាងងើយមុខឡើងទៅលើ បង្កាន់ដៃកញ្ចក់អាចអោយមើលឃើញរូបភាពជាន់លើបានយ៉ាងច្បាស់
ពេលដែលក្រមុំតូចរវល់ចាប់អារម្មណ៍និងការតុបតែងផេនហោស៌រយលានរបស់គេ ជីមីនក៏កំពុងតែចាប់អារម្មណ៍នាងវិញដូចគ្នា កែវភ្នែកប្រាក់ចាស់សម្លឹងមើលកាយស្រឡូនក្នុងឈុតសំពត់ក្រឡាការ៉ូខ្លឺត្រឹមភ្លៅទីនុយនិងអាវចាក់យឺតពណ៌គ្រីម ជើងស្រលូនវែងត្រូវបានបិតបាំងដោយប៊ូតក-វែងត្រឹមកំផួនជើង
« លោកមើលអី » ម៉ូរីសា សួរវឹបពេលបែរមកឃើញគេសម្លឹងមើលមកនាងមិនដាក់
« អាកាសធាតុត្រជាក់ ពាក់បែបនេះមិនខ្លាចឈឺទេ? » នាយលើកចិញ្ចើមសួរ
« ខ្ញុំរឹងមាំមិនងាយឈឺ »
« តែបែរជាកំសាកឆាប់យំ » ជីមីន បញ្ជោះធ្វើអោយនាងខាំមាត់សម្លក់ថ្មែរ
« ឬថាមិនពិត? »
« ខ្ញុំចង់រៀបចំអីវ៉ាន់ បន្ទប់មួយណាជាបន្ទន់របស់ខ្ញុំ? » ពេលត្រូវថាអោយម៉ូរីសាក៏ប្តូរប្រធានបទ ជីមីនមិនមាត់តែដើរនាំមុខឡើងជណ្តើរទៅជាន់លើ
« បន្ទប់នេះជាបន្ទប់របស់នាង ចំណែកនេះជាបន្ទប់របស់យើង » គេចង្អុលទៅបន្ទប់ទ្វារពណ៌ខ្មៅដែលនៅទល់មុខបន្ទប់នាង
ម៉ូរីសា មិនខ្វល់ពេលគេនិយាយចប់ក៏បើកទ្វារចូលបន្ទប់របស់ខ្លួនទៅ។ នៅក្នុងនេះមានគ្រែឃ្វីនសាយក្រាលដោយសម្រាល-ស មានបង្អួចធំអាចមើលឃើញជណ្តើរឡើងមក ចំណែកការតុបតែក៏ស្អាតត្រូវចិត្តនាង វាមិនមែន-ស-ខ្មៅដូចនៅខាងក្រោមពេក
« ផ្កានេះទើបតែយកមកដាក់ឬ? » នៅលើតុក្បែគ្រែមានថូផ្កាមួយដែលពោរពេញដោយកុលាប-ស ស្រស់ ម៉ូរីសា ដើរទៅជិតហើយក្លិនប្រហើររបស់វាធ្វើអោយនាងមានអារម្មណ៍ថាស្រស់ស្រាយបានខ្លះ
« រ៉ៃស្សែល គិតថាបើមានផ្កានៅក្នុងបន្ទប់ខ្លះនិងមិនធ្វើអោយបរិយាកាសអាប់អួលពេក នាងមិនដឹងថាអ្នកមកនៅចូលចិត្តផ្កាប្រភេទណាទើបជ្រើសរើសកុលាប-ស »
« រ៉ៃស្សែល ជាអ្នកណា? » ម៉ូរីសាសួរ ជីមីនមិនតបភ្លាមៗ កាយមាំដើរមកឈរពីក្រោយខ្នងម៉ូរីសា ភ្នែកទាំងគូរក៏ប្រសព្វគ្នាតាមចំណាំងផ្លាតរបស់បញ្ចក់បង្អួច
« រ៉ៃស្សែល ជាប្អូនស្រីរបស់ រ៉ៃឃឺ នាងជាអ្នកទទួលខុសត្រូវរៀបចំ ការងារនៅទីនេះ » ចម្លើយដែលទទួលបានធ្វើអោយចិញ្ចើមម្ខាងរបស់នាងលើកឡើងបន្តិច
ជាអ្នកទទួលខុសត្រូវមើលការងារនៅទីនេះ? ហើយជាម្នាក់ក្នុងចំណោមស្រីលើគ្រែរបស់គេឬអត់? នៅក្នុងសង្គមដែលពួកនាងរស់នៅមនុស្សប្រុសខ្លះហ៊ានសូម្បីតែនាំស្រីមកដេកនៅចំពោះមុខប្រពន្ធក្នុងផ្ទះដែលសម្រាម់រស់នៅជាមួយគ្នា បើជីមីនជាមនុស្សប្រភេទនោះនាងធ្វើយ៉ាងម៉េចទៅ?
« នាងអាយុប៉ុន្មាន? »
សំណួរនេះធ្វើបបូរមាត់ក្រាស់ញូចបន្តិច
« ប្រច័ណ្ឌ? » គេតបស្របពេលដៃលូកមកដាក់លើត្រកៀកសងខាងរបស់នាង ម៉ូរីសារឹងអស់មួយតួខ្លួន តែជីមីននៅស្ងៀមមិនកម្រើកទៅណា ហើយត្រឹមមួយភ្លែតដែលនាងឃើញក្រសែរភ្នែកមាំរបស់គេសម្លឹងមកដោយភាពមិនពេញចិត្ត
« ខ្ញុំចុះទៅក្រោមវិញបានទេ? » នាងងាកខ្លួនចេញពីការប៉ះពាល់របស់គេ ទឹកមុខក៏ស្មើរព្យាយាមលាក់ភាពខកបំណងដែលនាយមិនព្រមឆ្លើយសំណួរមុននេះរបស់ខ្លួន
« ទីនេះគង់តែជាផ្ទះរបស់នាងទេម៉ូរីសា ចង់ឡើងលើ ចុះក្រោម វាជាសិទ្ធរបស់នាង » សម្លេងរបស់គេរឹង ថ្កៀមខាំចូលគ្នាណែន ជីមីនមិនមែនល្ងង់គេប្រាកដជាចាប់ដឹងថានាងមិនចូលចិត្តអោយគេប៉ះពាល់ទាំងដែលការពិតពួកនាងជាគូដណ្តឹងនិងគ្នា ត្រឹមការប៉ះប៉ុណ្ណឹងមិនគួរណាជាបញ្ហាទេគ្រាន់តែម៉ូរីសាមិនទម្លាប់ប៉ុណ្ណោះ  ហើយទៅថ្ងៃអនាគតនាងក៏មិនប្រាកដដែរថាខ្លួនអាចសម្របតាមគេបានឬអត់

៚leefaye

ក្រសោបស្នេហ៍ថែបេះដូង [Pause] Wo Geschichten leben. Entdecke jetzt