« ពិធីគួរតែចាប់ផ្តើមបានហើយ » សាលវ៉ាថ័រ មេដឹងនាំនៃ Famiglia បន្លឺសម្លេងឡើងបន្ទាប់ពីស្ងាត់អស់មកជាយូរ
ម៉ូរីសា ធ្លាប់ជួបគាត់ប៉ុន្មានដងកាលពីក្មេង ហើយទឹកមុខនិងភាពមានអំណាចដែលសាយភាយចេញពីរាងកាយចំណាស់មួយនោះពិតជាសាកសមនិងពាក្យល្បីដែលគ្រប់គ្នាក្នុងសម្ព័ន្ធនិយាយពិតមែន
ថ្លៃថ្នូរតែក៏សាហាវព្រៃផ្សៃ ទម្រង់មុខមាំពោរពេញដោយភាពផ្តាច់ការនិងអំណាចដែលមិនខ្លាចក្រែងអ្នកណា
នាងមិនចម្លែកចិត្តទេថាជីមីនបានភាពគួរអោយខ្លាចទាំងនោះមកពីណា បើប៉ារបស់គេដូចជាសាតានងើបចេញពីនរកបែបនេះជាកូនតែមួយ ឈាមក៏ត្រូវតែកាត់រកគ្នាបែបនេះហើយ
« ម៉ូរីសា » ប៉ាងាកមករកម្តងទៀតទឹកមុខគាត់ប្តូរមកជាការដាក់គំនាប ដៃម្ខាងលើកឡើងមកប៉ះខ្នងរបស់នាងមុននិងរុញកាយតូចអោយដើរទៅរកសាឡុងដែលគ្រប់គ្នាកំពុងអង្គុយរងចាំ
ទាំងដនសាលវ៉ាថ័រ, ជីមីន, ខាវីន, ខូឡេន និងអង្គរក្សជំនិតពីរនាក់ដែលឈរនៅពីក្រោយសាឡុងនាំគ្នាសម្លឹងមើលមកគ្រប់គ្នាធ្វើអោយអារម្មណ៍របស់នាងពេលនេះមិនខុសប៉ុន្មានពីចៀមរុញចូលម៉ាស៊ីនកាប់សាច់នោះទេ។
ខូឡេនមានភាពមិនពេញចិត្តនៅលើមុខបង្ហាញអោយឃើញច្បាស់ខុសដាច់ពីជីមីននិងប៉ារបស់គេដែលសម្លឹងមើលមកដោយទឹកមុខដូចជាសម្លឹងមើលថ្មមួយដុំ ឯខាវីនប្រាកដណាស់ស្នាមញញឹមអំនួតដែលនាងយល់ថាគួរអោយស្អប់បំផុត
« គិតថាមិនបាច់អោយខ្ញុំណែននាំម្តងទៀតអោយស្គាល់ទេមែនទេ ពួកយើងសុទ្ធតែគ្នាឯងទៅហើយ »
« មិនបាច់ទេ » ជីមីន ងើកឈរដើរមករកហើយម៉ូរីសាបែរជាយល់ថាកែវភ្នែកដែលគេសម្លឹងមកនៅពេលនេះត្រជាក់ជាងពេលនៅក្នុងបន្ទប់សម្ងាត់ទៅទៀត។
« ខ្ញុំថាពួកយើងគួរតែទៅចាំនៅបន្ទប់អាហារមុនល្អទេ? » ខាវីន បញ្ចេញមតិគ្រប់គ្នាក៏ងក់ក្បាលយល់ស្របតែមុនពេលគេដើរចេញទៅជាមួយគ្រប់គ្នាឯទៀតខាវីនក៏មិនភ្លេចឆ្លៀតងាកមកមិចភ្នែកដាក់ជីមីនក្នុងន័យដែលធ្វើអោយនាងមិនយល់
ក្រឹប....សម្លេងទ្វារបន្ទប់ទទួលភ្ញៀវត្រូវបានទាញបិត ពេលនេះនៅសល់តែនាងនិងគេប៉ុណ្ណោះ
លើកទីពីក្នុងថ្ងៃនេះដែលនាងត្រូវនៅជាមួយជីមីនតែពីរនាក់
« អាវ » កម្លោះម៉ាហ្វៀដើរមករក
« អូ៎... » គ្រាន់តែគេរំឮកពីអាវម៉ូរីសាក៏ប្រញាប់ដោះពីស្មាប្រគល់ទៅអោយភ្លាម
មុននេះបិះនិងភ្លេចទៅហើយថាយករបស់គេ
« អរគុណ »
« អ្នកណាជាអ្នករើសរ៉ូបនេះ? » សុខៗគេស្រាប់តែសួរឯភ្នែកក៏សម្លឹងមើលមកដោយមិនក្រែងចិត្តម្ចាស់កាយគេសូម្បីតែបន្តិច
« អេមីលី និង សាន់ដ្រា » ពួកនាងជាអ្នកមកតុបតែខ្លួនអោយ តំបូងម៉ូរីសាក៏ជំទាស់មិនចង់ស្លៀករ៉ូបមួយនេះព្រោះវាវាលទ្រូង ចង្ហរខ្នង ហើយក៏ដៃតូច បើទោះជាយសំពត់វែងក៏ពិតមែនតែបែរជាមានឆែករហូតសឹងតែដល់គល់ភ្លៅទៅហើយ កាន់តែអាកាសធាតុចាប់ផ្តើមត្រជាក់បែបនេះទៀតរឹតតែធ្វើអោយអ្នកពាក់មានអារម្មណ៍មិនល្អ តែប្រាកដណាស់ម៉ូរីសាជំទាស់ពីរនាក់នោះមិនបាន ដោយអេមីលីប្រើលេសថាថ្ងៃជួបគូដណ្តឹងដំបូងក៏ត្រូវតែតែងខ្លួនដើម្បីបង្វក់ចិត្ត ទាំងដែលធាតុពិតជីមីនមិនរំជើបនិងនាងសូម្បីតែបន្តិច គិតហើយក៏អត់ខ្មាស់មិនបាន។
ជីមីនមិនតបតែថ្កៀមមាំបែរជាខាំចូលគ្នាបន្តិចមុននិងមុខសង្ហាងាកទៅរកអ្វីនៅក្នុងអាវធំពណ៌ខ្មៅដែលនាងទើបនិងអោយមុននេះ
អាវធំរបស់គេពណ៌ខ្មៅ ខោក៏ពណ៌ខ្មៅ ក្រវ៉ាត់-ក-ក៏ពណ៌ខ្មៅ មិនលើកលែងសូម្បីតែអាវសឺមីក្នុងរបស់គេក៏ពណ៌ខ្មៅដូចគ្នា
ខ្មៅមួយឈុតដូចគ្នាមិនខុសនិងធាតុពិតរបស់គេ!
ជីមីនដកប្រអប់ចិញ្ចៀនពណ៌ខ្មៅចេញមកមុននិងបើកឡើងបង្ហាញចិញ្ចៀនតម្លៃថ្លៃមួយគូ នេះជាពេលវេលាដែលនារីរាប់លាននាក់ស្រម៉ៃដល់ តែបែរជាធ្វើអោយទងបេះដូងរបស់ម៉ូរីសាត្រជាក់ស្ទើរតែកក
ចិញ្ចៀនពណ៌ប្រាក់ដាំពេជ្រទំហំប្រហែលបួនការ៉ាត់ដោយមានកូនត្បូងតូចៗអមសងខាងត្រូវបានជីមីនយកចេញពីក្នុងប្រអប់ គេមិនមាត់តែក៏លើកដៃមកមុខរងចាំអោយនាងដាក់ដៃពីលើ ពេលនេះភាពតានតឹងនៅក្នុងខ្យល់ធ្វើអោយម៉ូរីសាធ្វើខ្លួនមិនត្រូវ ធ្មេញខាំសាច់ក្នុងមាត់ជាប់តែដៃក៏ព្រមដាក់លើដៃធំមួយនោះ
ថ្ងៃនេះនាងប្រគល់ដៃអោយគេពីរដង លើកទីមួយគេក៏កាន់រំលឹកអោយនាងទទួលស្គាល់ការពិតដែលនាងនិងក្លាយជារបស់គេដោយជៀសមិនផុត ហើយការកាន់លើកទីពីរគេក៏បំពាក់ចិញ្ចៀនប្រកាស់សិទ្ធជាម្ចាស់មកលើនាង
ពីវិនាទីនេះទៅ ម៉ូរីសា ម៉េកខេនណានិងក្លាយជាមនុស្សស្រីរបស់ ជីមីន ដេរ៉ូប៊េទីស៍
គ្រប់យ៉ាងបកក្រោយលែងបានហើយ
នាងជារបស់គេហើយ....
« អរគុណ »
ពាក្យនេះរបូតចេញពីបបូរមាត់ទាំងម្ចាស់វាមិនយល់ថាហេតុអ្វីចាំបាច់និយាយចេញទៅ ពេលចិញ្ចៀនត្រូវបានពាក់រួចម៉ូរីសាក៏ទាញដៃខ្លួនត្រឡប់មកវិញ ជីមីននៅតែរក្សាភាពស្ងៀមស្ងាត់ គេបន្តដកចិញ្ចៀនមួយវង្សទៀតមកពាក់អោយខ្លួនឯងមុននិងយកអាវធំមកពាក់ពីលើវិញ។ ពេលដែលរៀបចំខ្លួនអោយមានរបៀបរួចរាល់ហើយក៏យារដៃម្ខាងចេញមក ម៉ូរីសាដឹងតួនាទីក៏ដើរទៅអោបដៃរបស់គេបណ្តោយអោយរាងកាយមាំនាំដើរទៅរកទ្វារដែលបិតជិត។
ពួកនាងចេញពីបន្ទប់ទទួលភ្ញៀវទៅបន្ទប់អាហារដោយគ្មានអ្នកណាហើបមាត់និយាយអ្វី ពេលទៅដល់ក៏ឃើញថាមនុស្សស្រីក្នុងគ្រួសារម៉ូរីសានាំគ្នាមកចូលរួមអង្គុយនៅនិងតុរួចទៅហើយ លើកលែងតែគ្រួសារដេរ៉ូប៊េទីស៍ប៉ុណ្ណោះដែលមិនយកមនុស្សស្រីណាមកជាមួយ។
បើខាឡានីមកប្រហែលជាល្អ នាងជាហេតុផលមួយដែលធ្វើអោយម៉ូរីសាយល់ថាការរៀបការចូលគ្រួសារនេះមិនអាក្រក់ពេក។
កំឡុងពេលញាំអាហារម៉ូរីសាក៏ចេះតែក្រឡេកទៅមើលចិញ្ចៀនលើដៃរបស់ខ្លួន វាមានអារម្មណ៍ចម្លែកចិញ្ចៀនមិនបានតឹងតែក៏ធ្វើអោយនាងមានអារម្មណ៍ថាពិបាកដកដង្ហើម ការពិតឆ្លុះបញ្ចាំងនៅនឹងមុខ នាងគេចវាលែងបានហើយ...
ESTÁS LEYENDO
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanficអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...