១៣ឆ្នាំមុន/
ឆ្វាច់!! ឆឹប!!
សម្លេងផ្លែព្រួញហោះក្បែរត្រចៀកមុននិងមុខរបស់វាចាក់ទម្លុះជាប់ដើមឈើនៅចំពោះមុខ គ្រប់យ៉ាងស្រាប់តែធ្លាក់ក្នុងសភាពស្ងៀមស្ងាត់ អេវែលដែលកំពុងរត់ក៏ត្រូវឈប់ទ្រឹងមួយកន្លែង ចំណែកដៃស្តាំកាន់ធ្នូរពេលនេះក្តាប់ណែនចូលគ្នាសឹងតែបាក់ ភាពក្រហាយផ្សារនិងសារធាតុរាវក្តៅដែលស្រក់ពីត្រចៀកមកលើអាវ-ស បានបញ្ជាក់អោយឃើញច្បាស់ថាគេមានរបួសហើយ
ឆិប...ឆិប...
សម្លេងជើងជាន់លើស្លឹកឈើស្ងួតបន្លឺឡើងកាន់តែកៀក មុនិង
ផឹប!!
ជីមីន កញ្ឆក់ដកព្រួញរបស់ខ្លួនមកវិញដោយមិននិយាយអ្វីសូម្បីតែមួយមាត់ ទឹកមុខរបស់គេស្មើរមិនផ្លាស់ប្តូរ គេមិនចាប់អារម្មណ៍សម្លឹងមើលអេវែល តែផ្ទុយទៅវិញភ្នែកបែរជាផ្តោតទៅលើស្នាមឈាមដែលមានជាប់នៅលើផ្លែព្រួញនៅឡើយ
« គួរតែប្រយ័ត្ន....មិនគួរបែរខ្នងដាក់សត្រូវទេ » គេនិយាយតែប៉ុណ្ណឹងហើយក៏កាន់ព្រួញដើរត្រឡប់ទៅវិញ តែមិនទាន់បានប៉ុន្មានជំហ៊ានផងសម្តីអេវែល ក៏បន្លឺឡើងជាមុន
« ពិតមែនឬ? »
«.....» គ្មានការឆ្លើយតប អេវែលញញឹមចុងមាត់បន្តិច មុននិងដើរទៅឈរពីមុខប្អូនប្រុសម្តាយទីទៃរបស់ខ្លួនយឺតៗ
« ប៉ាប្រាប់ថាការវាយប្រហារត្រូវតែគ្មានមនោសញ្ចេតនាមកឡូកឡំ....បើបាញ់គឺបាញ់ដើម្បីសម្លាប់ ព្រោះមិនចឹង.... » គេឈប់បន្តិច ធ្នូរដែកក្នុងដៃក៏ត្រូវទម្លាក់ទៅលើដី ជាហេតុនាំអោយចិញ្ចើមអ្នកមើលចាប់ផ្តើមជ្រួញចូលគ្នាបន្តិច
« បើសត្រូវនៅរស់វានិងតាមមកបំបាក់-ក ឯងវិញមិនខាន អាប្អូន »
ហ្វឹប!! ឆាច់!!
គ្រប់យ៉ាងកើតឡើងលឿនដូចព្យុះ គ្រាន់តែមាត់និយាយចប់ដៃឆ្វេងក៏ចាប់កូនកាំបិតស្នៀតចេញមកគ្រវាស់មួយទំហឹងទៅរកអ្នកចំពោះមុខ ហើយបើទោះជីមីនជាមនុស្សរវាស់ តែគេនៅតែគេចមិនទាន់ ធ្វើអោយចុងកាំបិតនៅតែអាចឆាបអាវផ្នែកខាងមុខរហែកមកបន្តិចតាមដោយឈាមក្រហមឆ្អៅជ្រាបចេញមក។
« គួរតែប្រយ័ត្ន....មិនគួរភ្លេចចំណុចពិសេសរបស់សត្រូវខ្លួនឯងនោះទេ » អេវែល និយាយចប់ក៏រត់សម្រុកទៅរកម្តងទៀត ការវាយតបចាប់ផ្តើមកើតមានឡើង តំបូងក៏ប្រើកូនកាំបិតស្នៀតនិងធ្នូរដែកត-ទល់គ្នា តែពេលអាវុធទាំងពីរត្រូវបានវាយអោយខ្ទាតទៅម្ខាងៗ គ្រប់យ៉ាងក៏ធ្លាក់មកលើកណ្តាប់ដៃដែលបន្តដាល់គ្នាទៅមកមិនសំចៃសូម្បីតែបន្តិច
ឌឹប!! ប្រូស!!
អេវែលគ្រវាត់មួយដៃចុងក្រោយចំគល់ថ្គៀមអោយអ្នកដែលជាប្អូនថយក្រោយអស់ច្រើនជំហ៊ានមុននិងរអិលស្លឹកឈើហើយដួលប្រូសទៅលើដី។
« ហ្ហឹស!! » នាយអត់មិនបាននិងអស់សំណើចចេញមកបន្តិច ពេលនេះសភាពម្នាក់ៗពិបាកមើលណាស់ បែកមុខបែកមាត់ ឈាមស្រក់ពេញអាវ កាន់តែមើលក៏កាន់តែសង្វេក
« បានតែប៉ុណ្ណឹងទេ? » អេវែល លើកចិញ្ចើមម្ខាងសួរក្នុងនាមជាអ្នកមានប្រៀប ឯជីមីនក៏បានតែខាំធ្មេញក្តាប់ដៃណែនមិនមាត់
« ពេលយើងអាយុ១២ឆ្នាំ យើងផ្តួលមនុស្សប្រុសមាឌធំបានពីរនាក់ ចំណែកឯងសូម្បីតែក្មេងប្រុសអាយុបងតែ១ឆ្នាំ ឯងផ្តួលមិនបានផង សម្មត្ថភាពអន់បែបនេះគិតថាសាកសមនិងតំណែងជាអ្នកដឹកនាំគេដែរទេ?! »
«.....» ស្ងាត់**
« ងើប!! ការប្រកួតនៅមិនទាន់ចប់ មកបន្តវៃអោយសមឈ្មោះជាកូនប្រុស ហើយឈប់ធ្វើខ្លួនកំសាកនៅចំពោះមុខយើងទៀត » អេវែល សម្លឹងមុខប្អូនដោយក្រសែរភ្នែកដាក់កំហឹត ជីមីនសម្លឹងតបទៅវិញមិនញញើត បើទោះជាពេលនេះខ្លួនរបស់គេឈឺស្ទីប្រេះ តែគេនិងមិនបណ្តោយអោយអ្នកណាមើលងាយគេជាដាច់ខាត បែបនេះហើយទើបរាងកាយមាំតាមបែបក្មេងប្រុសអាយុ១២ឆ្នាំ ប្រឹងងើបប្រើកម្លាំងដែលខ្លួនមានទាំងប៉ុន្មានបន្តវៃរហូតដល់សម្លេងកាំភ្លើងធំបន្លឺឡើងបញ្ជាក់ពីការបញ្ចប់នៃការប្រកួតទើបគេព្រមឈប់។

YOU ARE READING
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...