« ជីមីន?! » បេះដូងតូចសឹងតែឈប់លោតមួយខណៈ ម៉ូរីសាម្លឹងមុខមនុស្សប្រុសចំពោះមុខទាំងកែវភ្នែកបើកធំៗ
អារម្មណ៍ធូស្រាលនិងតានតឹងកើតឡើងក្នុងពេលតែមួយរហូតនាងដៅអារម្មណ៍ពិតប្រាកដរបស់ខ្លួនលែងដឹង
នាងគួរតែសប្បាយចិត្តដែលគេមិនមែនជាសត្រូវរបស់ប៉ា តែការពិតដែលថានាងត្រូវមកនៅកន្លែងបិតជិតតែពីរនាក់ត-ទល់ជាមួយជីមីនបែបនេះវារឹតធ្វើអោយនាងខ្លាចលើសដើម
« គួរតែដាក់កាំភ្លើងចុះសិនល្អទេ? » ជីមីនសម្លឹងមើលមកឆ្លាស់គ្នារវាងចុងកាំភ្លើងដែលចង្អុលមករកនិងមុខតូចរបស់អនាគតគូដណ្តឹងខ្លួន ចិញ្ចើមម្ខាងលើកឡើងហាក់ដូចជាសួរដោយប្រយោលថានាងនិងគិតភ្ជុងគេដល់ពេលណាទៀត តែម៉ូរីសានៅទ្រឹង ទឹកមុខពោរពេញដោយភាពស្ទាក់ស្ទើរជាពិសេសពេលដែលជីមីនបោះជំហ៊ានមករកទោះត្រឹមកាយវិការធម្មតាតែក្នុងខួរក្បាលរបស់នាងក៏ស្រែកតែពាក្យថាគ្រោះថ្នាក់
« ឈប់កុំចូលមក! » ដូចជាតេលេបញ្ជាព្រោះគ្រាន់តែនិយាយផុតពីមាត់គេក៏បញ្ឈប់ជំហានរបស់ខ្លួនពិតមែន ទាំងដែរធម្មតាអនាគត-ដនមិនស្តាប់សម្តីអ្នកណានោះទេ
« អ្នកដែលមិនចេះប្រើកាំភ្លើងមិនគួរកាប់កាំភ្លើង អោយវាមកយើងម៉ូរីសា » ទឹកមុខរបស់គេបង្ហាញភាពមិនពេញចិត្ត ហើយវារឹតតែធ្វើអោយម៉ូរីសាបែកញើសដៃរហូតនាងយល់ថាកាំភ្លើងអាចនិងរអិលជ្រុះទៅដីមិនខាន
« មិនអីទេ ខ្ញុំអាចទទួលខុសត្រូវវាបាន »
« ដៃញ័របែបនេះនាងអាចទទួលខុសត្រូវស្អីបានទៅ អោយកាំភ្លើងមកនេះ » គេនិយាយហើយក៏ដើរមកបំណងយកកាំភ្លើងចេញពីដៃនាង តែថាគ្រប់ជំហ៊ានដែលឈានកាន់តែកៀកក៏នាំយកក្លិនឆ្អាបនៃឈាមមកជាមួយរហូតម៉ូរីសាមានអារម្មណ៍ថាវិលមុខចង់ក្អួត
« កុំចូលមក... » សម្លេងដូចជាមនុស្សរវើរវាយ កែវភ្នែកដែលចាប់ផ្តើមដក់ដោយតំណក់ទឹកថ្លាក៏សម្លឹងមើលទៅដៃរបស់ជីមីនមិនព្រិច
ពណ៌ក្រហម....
ឈាមពណ៌ក្រហមឆ្អៅដែលប្រឡាក់នៅលើដៃរបស់គេ វាច្រើនរហូតនាងរកស្បែកដែល-សស្អាតលែងឃើញ សម្រែកនៃការឈឺចាប់ដ៏វេទនា តែជីមីនគេបែជាញញឹម
វាជាស្នាមញញឹមត្រជាក់រហូតនាងមានអារម្មណ៍ថាព្រឺឆ្អឹងខ្នង
គេគ្មានអារម្មណ៍អ្វី!!
គេសម្លាប់មនុស្សទាំងទឹកមុខស្មើរ គេគ្មានបេះដូងនោះទេ
គេជាបិសាច ហើយនាងម៉េចនិងអាចរស់នៅជាមួយបិសាចបានទៅ!! នាងរៀបការជាមួយគេបានយ៉ាងម៉េច!! មិនអាចទេ!!
« ម៉ូរីសា!! » សម្លេងហៅល្មមអោយមនុស្សភ្លឹកងើបមុខទៅរក ហើយពេលដែលប្រសព្វភ្នែកនិងកែវភ្នែកពណ៌ប្រាក់ចាស់មួយនោះកាយតូចក៏កាន់តែរឹងកំព្រឹស
ភាពខ្មៅងងឹតដែលបង្ហាញឡើងនៅថ្ងៃនោះ នាងឃើញវាចេញពីក្នុងកែវភ្នែកមួយគូរនេះច្បាស់ណាស់ សម្រែកស្រែករកឈាមដូចជាយមបាលទារយកព្រលឹង ហើយគេពិតជាឆាបយកជីវិតរបស់មនុស្សប្រុសម្នាក់នោះពិតមែន!
ក្តុក!! ហ្វឹប!!
កាំភ្លើងរអិលពីក្នុងដៃជ្រុលទៅលើដី ជើងដែលឈានបំណងចេញអោយឆ្ងាយពីមនុស្សប្រុសគួរអោយខ្លាចម្នាក់នេះស្រាប់តែទន់ធ្វើអោយនាងបិះនិងដួលទៅតាមទំនាញផែនដីបើកុំតែមានដៃមាំមួយគូរដែលលូកមកក្រសោបទាន់
« រីសា!! » ចិញ្ចើមក្រាស់ជ្រួញចូលគ្នា ឃើញសភាពមុខស្លេចដូចឃើញខ្មោចរបស់នាងហើយជីមីនបានតែស្បត់តិចៗម្នាក់ឯងមិនចំជាភាសាមុននិងជួយអោយនាងតូចបានអង្គុយផ្អែកខ្នងនិងជញ្ជាំងលើការ៉ូ
« ដកដង្ហើមវែងៗហើយធ្វើខួរក្បាលអោយស្រឡះ » ជីមីនអង្គុយចោងហោងនៅពីមុខម៉ូរីសា ដៃម្ខាងកាន់ដើមដៃនាងជាប់ ដៃម្ខាងទៀតក៏មានបំណងលើកមកអង្អែលថ្ពាល់ស-ស្លេកមួយនោះតែថាមិនទាំងទាន់បានប៉ះផងដៃតូចក៏លើកមកចាប់-កដៃនាយជាប់មុនបាត់ទៅហើយ
« កុំប៉ះខ្ញុំ! »
« កុំរឹងទទឹងអោយសោះម៉ូរីសា » សម្លេងរបស់គេរឹងហើយទឹកមុខដែលសម្លឹងមកក៏មាំខ្លាំងរហូតនាងមានអារម្មណ៍ថាចង់យំ
« តែដៃលោកប្រលាក់ឈាម....វាគួរអោយរអើមខ្លាំងណាស់...ហ្ហឹក... » ទឹកភ្នែកហូរចុះមកមុននិងសម្លេងអណ្តឺតអណ្តកចាប់ផ្តើមបន្លឺឡើង ជីមីនសម្លឹងតាមភ្នែករបស់នាងមករកដៃរបស់ខ្លួនហើយមុខសង្ហាដែលមាំស្រាប់ក៏រឹតតែត្រជាក់លើសដើម
« គ្រប់គ្នាសុទ្ធតែមានឈាមប្រឡាប់ដៃ មិនលើកលែងសូម្បីតែប៉ានិងបងប្រុសរបស់នាង »
នោះជាការពិតដែលម៉ូរីសាដឹងក្នុងចិត្តច្បាស់ នៅក្នុងសង្គមមួយនេះគ្មានអ្នកណាម្នាក់រួចផុតពីការប្រឡាក់ដៃនិងអំពើមិនគប្បីទាំងនោះទេ តែនាងនៅមិនទាន់ទម្លាប់ ហេតុការណ៍កាលពីដប់ឆ្នាំមុននៅតែតាមលងបន្លាច ទោះកន្លងផុតទៅដប់ឆ្នាំតែអារម្មណ៍នៅថ្មីហាក់ដូចជាគ្រប់យ៉ាងកើតឡើងម្សិលម្ងៃ រូបភាពនិងសម្លេងនៅចាំច្បាស់ក្នុងខួរក្បាលនាងខ្លាំងណាស់!!
« បើទោះជាមិនចង់តែនេះជាការពិតដែលនាងត្រូវទទួលស្គាល់ ហើយមិនយូរមិនឆាប់ពួកយើងនិងរៀបការ យើងមិនចង់អោយអនាគតប្រពន្ធរបស់យើងជាមនុស្សកំសាកងាយយំបែបនេះទេ » ជីមីន មើកមកដោយទឹកមុខស្មើរ ហើយក៏ប្រលែងដៃពីស្មាតូចពេលនិយាយចប់មុននិងត្រឡប់មកឈរពេញកម្ពស់ម្តងទៀត
ម៉ូរីសា ខាំមាត់លើកដៃជូតទឹកភ្នែកវិញយ៉ាងរហ័ស
ប្រុសម្នាក់នេះជាអនាគតដន គេស្អប់ភាពទន់ជ្រាយរឹតតែគ្មានបេះដូងសម្រាប់លួងលោមនិងខ្វល់ពីនាង នៅថ្ងៃអនាគតនាងក៏ត្រូវទ្រាំនៅជាមួយភាពត្រជាក់បែបនេះ ព្រោះសម្រាប់ជីមីន ដេរ៉ូប៊េទីស៍គឺមានតែកិច្ចការនិងអំណាចប៉ុណ្ណោះដែលគេគិតដល់
« ងើបមក »
ម៉ូរីសា សម្លឹងមើលដៃដែលបោះមកចំពោះមុខ ភាពស្ទាក់ស្ទើរនៅតែមានក្នុងចិត្ត តែព្រោះមិនចង់អោយគេកាន់តែមិនពេញចិត្តជាងនេះទើបនាងយល់ព្រមទទួលដាក់ដៃលើបាតដៃធំមួយនោះ
« ជាប្រពន្ធរបស់យើង នាងមិនចាំបាច់ខ្លាច គ្មានអ្នកណាហ៊ានធ្វើអ្វីនាងបាននោះទេ » ប្រយោគដែលប្រៀបបាននិងពាក្យសន្យាការពារតែវាបែរជាមិនបានជួយអោយម៉ូរីសាសប្បាយចិត្ត ផ្ទុយទៅវិញកែវភ្នែកហេលហាលនៅដក់សម្លឹងមើលដៃដែលត្រូវក្តោបជាប់របស់ខ្លួនមិនដាក់ភ្នែក
បើប្រៀបធៀបនិងដៃតូចទន់ៗរបស់នាង ដៃរបស់ជីមីនធំហើយក៏ក្រាស់ កម្លាំងរបស់គេខ្លាំងពេលដែលចាប់ក៏ចាប់ជាប់មិនងាយប្រលែង បើគេគិតចង់កាច់បំបាក់ក-ដៃរបស់នាងនៅពេលនេះគឺងាយស្រួលខ្លាំងណាស់
« លោកនិងការពារខ្ញុំឬ? »
« នាងជារបស់យើង ហើយយើងនិងការពារអ្វីដែលជារបស់យើង » សម្លេងរបស់គេស្ងប់តែក៏បង្កប់ន័យច្បាស់ថាគេនិងមិនប្រលែងដៃរបស់នាងឡើយ ហើយនាងក៏គួរតែចាប់ផ្តើមធ្វើចិត្តទទួលយកការពិតដូចគ្នា
« ចុះអ្នកណានិងការពារខ្ញុំពីលោកទៅ? » សំនួរដែលមិនទទួលបានចម្លើយ កែវភ្នែកពណ៌ប្រាប់ចាស់មួយគូរនោះដែលសម្លឹងមើលមកនឹងថេងមិនបានបង្ហាញអារម្មណ៍អ្វីសូម្បីតែបន្តិច
ប៉ុណ្ណឹងល្មមនិងអោយនាងដឹងច្បាស់ហើយថាវាយ៉ាងណា...ការពារព្រោះនោះជាទំនួលខុសត្រូវ តែក្នុងនាមជាម្ចាស់បើគេអាចការពារបានគេក៏មានសិទ្ធបំផ្លាញបានដូចគ្នាមិនមែនឬ?

ESTÁS LEYENDO
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanficអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...