« ខ្ញុំត្រូវការលោក ជីមីន »
« សុខៗស្រាប់តែមកនិយាយបែបនេះ...មានល្បិចអីឬអត់? » ជីមីន កុហកមិនបានថាប្រយោគរបស់នាងធ្វើអោយគេរំជួលចិត្ត តែក្នុងពេលតែមួយភាពសង្ស័យក៏កើតមានឡើង កែវភ្នែកមុតស្រួចសម្លឹង ម៉ូរីសា មិនដាក់ហើយវាអត់មិនបាននិងធ្វើអោយនាងអស់សំណើចបន្តិច
« ធម្មតាលោកមើលមនុស្សក្នុងផ្លូវអាក្រក់បែបនេះឬ? »
« បន្ទោសមិនបាន កន្លែងដែលយើងឈរសម្បូរដោយមនុស្សឆ្លៀតឱកាស បើមិនប្រយ័ត្នប្រាកដជាត្រូវចាក់ »
« លោកមិនទុកចិត្តខ្ញុំ? » ស្នាមញញឹមស្រាប់តែរលាយបាត់ពីមុខតូច ជីមីន មិនតបភ្លាមៗតែបែរជាដើរទៅរករហូតពួកនាងឈរទល់មុខគ្នា
« យើងមិនទុកចិត្តអ្នកណាក្រៅពីខ្លួនឯង » និយាយចប់ដៃមាំទាញក្រសោបកាយនាងមកអោប ហើយព្រោះតែគេខ្ពស់ជាងទើបនាងត្រូវងើយមុខដើម្បីប្រសព្វភ្នែកនិងគ្នា
« សូម្បីតែខ្ញុំដែលជាអនាគតប្រពន្ធរបស់លោក? »
« យើងចូលចិត្តពេលនាងហៅខ្លួនឯងថាជាប្រពន្ធរបស់យើង »
« លោកមិនឆ្លើយសំណួររបស់ខ្ញុំ »
« យើងទុកចិត្តខ្លួនឯងតែម្នាក់ប៉ុណ្ណោះម៉ូរីសា »
« បើចឹងធ្វើយ៉ាងម៉េចទើចខ្ញុំអាចធ្វើអោយលោកទុកចិត្តខ្ញុំបាន? » កែវភ្នែកថ្លាយង់សម្លឹងមើលរងចាំចម្លើយ តែជីមីនបែរជាជ្រើសរើសភាពស្ងៀមស្ងាត់ គេប្រុងប្រយ័ត្នខ្លាំងណាស់គ្រប់ពេលដែលនាងព្យាយាមចូលទៅជិតគេនិងសាងជញ្ជាំងបាំងខ្លួនឯងមិនអោយចូលទៅដល់ សូម្បីតែពេលនេះ គេប្រាប់ច្បាស់ហើយថាគេមិនទុកចិត្តអ្នកណាក្រៅពីខ្លួនឯងឡើយ
« ខ្ញុំនិងធ្វើអោយលោកទុកចិត្ត »
« ហើយយើងនិងរងចាំមើលថ្ងៃនោះ »
តុកៗ
« ចៅហ្វាយ រ៉ៃឃឺ មកដល់ហើយទាន » សម្លេង ណេរ៉ូ ធ្វើអោយកាយទាំងពីរបែកខ្ញែកចេញពីគ្នា
« ប្រាប់អោយទៅចាំនៅខាងលើទៅ »
« បាទទាន » បន្ទាប់ពីនោះនៅផ្នែកម្ខាងទៀតនៃទ្វារក៏មិនឮសម្លេងអ្វីទៀត ជីមីន ត្រឡប់មកចាប់អារម្មណ៍ស្រីតូចចំពោះមុខ នាយញញឹមចុងមាត់បន្តិចមុននិងដើរត្រឡប់ទៅថើបមួយខ្សឺតលើសក់រលោងខ្មៅរបស់ម៉ូរីសា
« ថ្ងៃស្អែកយើងនិងនាំនាងចេញទៅក្រៅ »
« ពិតមែនឬ? »
« យើងមិនចេះកុហក »
« ល្អ...ពួកយើងឡើងទៅលើទៅ »បន្ទាប់ពីឡើងទៅដល់ផេនហោស៌វិញ ជីមីន ក៏នៅអង្គុយអោយ រ៉ៃឃឺ ដេរមុខរបួសក្នុងបន្ទប់ទទួលភ្ញៀវ ចំណែក រីសា ក៏ចូលទៅក្នុងបន្ទប់បាត់
« ម៉ាឡន ត្រឡប់មកវិញហើយ » រ៉ៃឃឺ និយាយបណ្តើរដៃទាញឧបករណ៍មកធ្វើការរបស់ខ្លួនបណ្តើរ
« អេវែល ផ្ញើរសារប្រាប់រួចហើយ »
« ឡាវេហ្គាស់កំពុងតែចលាចល »
« នោះមិនមែនជាបញ្ហារបស់យើង » អ្នកកម្លោះតបសម្លេងស្មើ គេជាមនុស្សពិបាកនិងស្មានហើយក៏ព្រោះបែបនេះទើប រ៉ៃឃឺ ត្រូវដកដង្ហើមធំចេញមក
« ក្មួយស្រីរបស់ យ៉ុងហ្គី បាត់ខ្លួនកាលពីមួយសប្តាហ៍មុន ហើយគ្រប់គ្នាគិតថាវាជាស្នាដៃរបស់រុស្ស៊ី »
« ហើយ? »
« ស្គាល់ ព្រះចន្ទក្រហម ដែរទេ? »
« Red Moon....ពួកសង្គមងងឹតដែលមានអំណាចបំផុតនៅប្រទេសចិន? »
« មែន...ច្រើនឆ្នាំមកនេះពួកវារស់នៅលាក់ខ្លួនពីសង្គមខាងក្រៅមិនធ្លាប់លេចឮព័ត៌មានអ្វីមកនោះទេ តែម្សិលមិញមនុស្សរបស់យើងរាយការណ៍មកថា យ៉ុងហ្គី ទើបតែទទួលកាដូរសាកសពក្មួយស្រីរបស់ខ្លួន ហើយអ្វីដែលគួរអោយចាប់អារម្មណ៍គឺត្រាព្រះចន្ទក្រហមដែលមានអុកច្បាស់ៗលើក្រដាស់ខ្ចប់សព »
« ចេញមុខយ៉ាងនេះ មានចេតនាប្រកាសសង្រ្គាមច្បាស់ណាស់ » ធម្មតាជីមីនមិនខ្វល់ថាអ្នកណាស្លាប់ឬរស់ ឡាវេហ្គាស់ ជាសត្រូវរបស់ ញ៉ូវយ៉ក ច្រើនឆ្នាំមកហើយ បញ្ហានេះគ្មានអ្វីត្រូវអោយគេចូលទៅលូកដៃនោះទេ ទោះបីការពិតគេមានកូនចិត្តអាណិតក្មេងតូចមិនដឹងខ្យល់អ្វី ដែលត្រូវមកស្លាប់ព្រោះល្បែងដណ្តើមអំណាចរបស់មនុស្សចាស់ក៏ដោយ
« មិនយូរមិនឆាប់សង្គ្រាមប្រាកដជាផ្ទុះឡើង »
« ហើយយើងនិងធ្វើជាអ្នកអង្គុយមើលដ៏ល្អ »
« ត្រឹមតែអង្គុយមើល មិនគិតថាស្រួលពេកទេ? » រ៉ៃឃឺ បោះសំណួរអោយអ្នកស្តាប់ជ្រួញចិញ្ចើម ស្របពេលដៃក៏ទម្លាក់ម្ជុលទៅលើថាស់បន្ទាប់ពីដេររួចរាល់
« ឬឯងចង់អោយយើងយកខ្លួនទៅបៀតនិងភ្លើង? »
« អត់ទេ ឯងឆ្លាតយ៉ាងនេះប្រាកដជាដឹងថាអ្វីគួរធ្វើឬមិនគួរធ្វើ....ដែលយើងនិយាយនេះគឺគ្រាន់តែចង់ដាស់តឿនប៉ុណ្ណោះ ព្រោះភ្លើងវាងាយឆាបខ្លាំងណាស់ បើមិនប្រយ័ត្នប្រាកដជាត្រូវរលាក» សម្តីមិត្តអោយជីមីន ចាប់ន័យបានភ្លាម កែវភ្នែកមុតឡើងរឹងមួយរំពេញ ថ្កៀមមាំខាំណែនមុនពេលក្រឡេកទៅមើលបន្ទប់ដែលមានមនុស្សស្រីម្នាក់នៅក្នុងនោះ
« អ្វីដែលឯងបារម្ភ វានិងគ្មានថ្ងៃកើតឡើងឡើយ រ៉ៃឃឺ »ក្រាក....
« ជីមីន? » អ្នកដែលទើបតែចេញពីបន្ទប់ទឹកភ្ញាក់បន្តិចពេលសុខៗ ជីមីន ស្រាប់តែបើកទ្វារចូលមក នេ៎ះសំណាងហើយដែលនាងពាក់ខោអាវរួច
« ហេតុអីទ្វារមិនចាក់គន្លឹះ? »
« មុននេះខ្ញុំភ្លេច »
« ទីនេះមិនមែនមានតែយើង បើអ្នកផ្សេងលួចចូលមកនាងគិតធ្វើយ៉ាងម៉េច? » ជីមីន ខាំធ្មេញថាអោយដោយសម្លេងទាប ហើយវាធ្វើអោយនាងអត់មិនបាននិងមីងមាំង
« ហេតុអីចាំបាច់ខឹង មានលោកនៅទីនេះមនុស្សប្រុសល្ងង់មិនខ្លាចស្លាប់ណា៎ដែលហ៊ានមកធ្វើបាបខ្ញុំនោះ?! » ម៉ូរីសា មិនយល់ថាហេតុអីគេចាំបាច់ខឹងថ្នាក់នេះ ទាំងដែលទីនេះគ្មានអ្នកណាក្រៅពីគេនៅកូនចៅរបស់គេប៉ុណ្ណោះ ហើយនាងក៏ជឿជាក់ដូចគ្នាថាកូនចៅរបស់គេគ្មានអ្នកណាហ៊ានចូលបន្ទប់នេះឡើយ
« យើងមិនខ្វល់ នាងត្រូវតែប្រយ័ត្នប្រយែងជាងនេះ »
« អូខេ ខ្ញុំនិងប្រយ័ត្នប្រយែងជាងនេះ ប៉ុណ្ណឹងបានឬនៅ? » នេះជាផ្ទះរបស់គេសុទ្ធសាធ គេជាអ្នកនិយាយខ្លួនឯងថានៅទីនេះមានសុវត្ថិភាពខ្ពស់ តែពេលនេះក៏មកឈរថាអោយនាងគ្រាន់តែរឿងគន្លឹះទ្វារមួយទៅវិញ
« កុំនិយាយឌឺយើង រីសា »
« ខ្ញុំមិនបានឌឺ ហើយពីថ្ងៃនេះទៅខ្ញុំនិងចាក់គន្លឹះទ្វារគ្រប់ពេលចេញចូល ដូច្នេះឈប់ធ្វើមុខដូចខ្ញុំធ្វើអីខុសធ្ងន់ទៅបានទេ វាគ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះ »
ជីមីន មិនតបតែបែរសម្លឹងកាយតូចចំពោះមិនដកភ្នែក
កាន់តែមើលគេកាន់តែឃើញថានាងមិនដឹងខ្យល់អី
រីសា ប្រៀបដូចជាផ្កាដែលដុះខុសកន្លែង បើថ្ងៃណាមួយនាងមានរឿងអ្វីទៅគេប្រាកដជាមិនលើកលែងអោយខ្លួនឯងនោះទេ

BẠN ĐANG ĐỌC
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...