ផ្ដើមរឿង
+ប្រទេកូរ៉េខាងត្បូង
នៅក្នុងក្លឹបgayមួយកន្លែងនាទីក្រុងសេអ៊ូលពេលនេះកំពុងតែមានរឿងចលាចលកើតឡើងព្រោះតែភ្ញៀវឈ្លោះគ្នាសូម្បីតែបុគ្គលិកក៏ឃាត់ចាប់មិនឈ្នះដែរគ្មានអ្នកណាចាប់ឈ្នះឡើយ។«យើងមិនមែនប្រុសលក់ខ្លួនទេពួកអាចង្រៃកុំមកប៉ះពាល់យើង»ក្មេងប្រុសរាងតូចល្អិតម្នាក់ស្រែកឡើងទាំងដៃមានកាន់ដបស្រាបែកក្រវីក្រវាត់មិនឲ្យពួកអន្តពាលនោះចូលមកជិតខ្លួន។
«អ្នកមកក្លឹបនេះបើមិនចង់សប្បាយមកធ្វើអីវ៉ើយ»ព្រមទាំងវានិយាយហើយក៏នាំគ្នាសើច។
«យើងមកផឹកស្រាមិនបានមករកប្រុសកម្សាន្តទេឆាប់ថយចេញទៅ»ក្មេងប្រុសម្នាក់នោះនៅតែស្រែមិនឲ្យអ្នកណាមកជិតឡើយ។
«ពួកឯងបើហ៊ានតែប៉ះយើងបន្តិចប៉ាយើងនឹងសម្លាប់ពាក្យឯងចោលភ្លាមឯងមិនដឹងទេហេស៎ថាយើងជាអ្នកណា?»ក្មេងនោះនិយាយទាំងលើកយកឈ្មោះលោកប៉ាមកអាង។
«ហើយឯងជាអ្នកណា?»
«យើងគឺ ជុង ហូស៊ុក កូនប្រុសតែមួយគត់របស់ ស៊ូយ៉ាង ជុង ឯងស្គាល់ទេ»មែនហើយគេគឺ ជុង ហូស៊ុកជាទាយាទតែមួយគត់របស់ត្រកូលជុងដែលជាត្រកូលអ្នកជំនួយលំដាប់ប្រទេសនេះមានឥទ្ធិពលមានអំណាចអ្នកណាឮក៏កោតខ្លាចដែរមិនហ៊ានក្អកឡើយ។ឆ្នាំនេះហូស៊ុកអាយុ២០ឆ្នាំហើយទើបតែចប់មហាវិទ្យាល័យតែគ្មានគម្រោងរៀនតទេមួយថ្ងៃគិតតែពីដើរលេងមិនខ្វល់ពីអ្វីទាំងអស់ប៉ាម៉ាក់ក៏ស្រឡាញ់មិនហ៊ានប៉ះពាល់ឡើយចរិកវិញក៏ឆ្នាស់អ្នកណាប៉ះមិនបានបើប៉ះគេដូចប៉ះភ្លើងចឹងគេជាក្មេងដែរត្រូវប៉ាម៉ាក់តាមចិត្តមកតាំងតែពីតូចមកទើបគេក្លាយជាក្មេងយកតែចិត្តខ្លួនឯងបែបនេះហើយគេក៏មានមិត្តលេងតាំងតែពីតូចមកដែរ មិត្តគេម្នាក់នោះឈ្មោះថា ផាក ជីមីន សម្រស់វិញមិនចាញ់គ្នាទេជីមីនត្រូវបានលោកជុងរើសយកមកចិញ្ចឹមដូចកូនយ៉ាងអញ្ចឹងជីមីនត្រូវលោកជុងរើសមកចិញ្ចឹមតាំងពីហូស៊ុកអាយុ១០ឆ្នាំមកម្ល៉េះតែពេលនេះជីមីនអាយុ២២ឆ្នាំហើយ។«ហេស៎!ពួកឯងយើងមិនចង់ដេកគុកទេវ៉ើយយើងទៅមុនហើយបើពួកឯងចង់រវល់ក៏រវល់ទៅ»គ្នាវាម្នាក់និយាយហើយក៏រត់ទៅបាត់គ្រាន់តែបានឮត្រកូលជុងភ្លាម។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romanceជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។