ងាកមកមើលថេយ៉ុងឯណេះវិញអង្គុយនៅក្នុងឡានយ៉ាងស្ងៀមស្ងាត់ក្នុងចិត្តពុះកញ្ជ្រោលចង់ដឹងចង់ឮពីរឿងរូបថតច្រើនជាងរឿងសៀវភៅរូបមន្តទៅទៀតគេហួងហែងរាងតូចខ្លាំងណាស់សុខចិត្តតាមចិត្តគ្រប់យ៉ាងហើយមិនដែលឲ្យអ្នកណាមកប៉ះទេហើយគេនោះជាអ្នកណាបានជាហ៊ានមកប៉ះពាល់មនុស្សដែលគេស្រឡាញ់ស្មើរនិងជីវិតបែបនេះនោះ។
ក្រោយពីធ្វើដំណើររាងយូរគ្រាន់បើដែរទៅហើយពួកគេក៏បានមកដល់តែមើលទៅផ្ទះគ្មានអ្នកណានៅឡើយ។
«លោកម្ចាស់មកដល់ហើយតែមើលទៅដូចជាវាដឹងខ្លួនហើយរត់បាត់ទៅហើយ»ខេវីន
«វាប្រហែលជាដឹងខ្លួនហើយថាវាប៉ះអ្នកណាបញ្ជាឲ្យឆែកមើលឲ្យសព្វចាំទៅប្រលានយន្តហោះ»ថេយ៉ុងនិយាយទាំងសម្លេងត្រជាក់ស្រេបទៅកាន់កូនចៅ។
«បាទចៅហ្វាយ»ខេវីនទទួលបញ្ជាហើយក៏ចុះចេញពីឡានរួចក៏បញ្ជាទៅកាន់អ្នកនៅក្រោមបង្គប់ឲ្យទៅឆែករកមើលតែគ្មានអ្នកណានៅសូម្បីតែម្នាក់។
«ចៅហ្វាយគឺពួកវាទៅបាត់អស់ពិតមែន!»ក្រោយពីឆែកមើលអស់មួយសន្ទុះក៏នៅតែរកមិនឃើញអ្នកណាខេវីនក៏រាយការណ៍ប្រាប់មកកាន់ចៅហ្វាយ។
«ប្រាប់គ្រប់គ្នាឲ្យឆ្ពោះទៅកាន់ប្រលានយន្តហោះឲ្យបានលឿនបំផុត»នាយប្រហែលជាដឹងហើយថាខាល័សវាអាចនិងចង់រត់ទៅចិនវិញមើលទៅក៏ទើបតែចេញទៅទេ។នៅក្នុងប្រទេសមួយនេះគេជាអ្នកកាន់កាប់បើចង់រត់ក៏រត់មិនរួចដែរ។
«បាទចៅហ្វាយ!»ខេវីនទទួលបញ្ជាម្ដងទៀតហើយក៏ប្រាប់ទៅកាន់កូនចៅក្រោមបង្គប់÷
«គ្រប់គ្នាទៅប្រលានយន្តហោះទៅ!»ខេវីនស្រែកប្រាប់ទៅកាន់គ្រប់គ្នារួចក៏ឡើងឡានបើកចេញទៅចំណែកកូនចៅក៏នាំគ្នាបើកឡានតាមពីក្រោយឡានមួយៗបើក្នុងល្បឿនលឿនដូចជាព្យុះយ៉ាងអញ្ចឹង។
ងាកមកមើលយ៉ុនហ្គីវិញពេលនេះក៏បានមកដល់ប្រលានយន្តហោះហើយនាយបានបញ្ជាឲ្យកូនចៅទៅតាមស្កាត់គ្រប់ជើងហោះហើរទៅកាន់ប្រទេសចិនទាំងអស់។
«ចៅហ្វាយអត់មានជើងហោះហើរណាមានឈ្មោះអាខាល័សទេទាន!»អៃស្វេនរត់មករាយការណ៍ប្រាប់អ្នកជាចៅហ្វាយក្រោយពេលគេនិងគ្នីគ្នាឆេករកមើលគ្រប់ជើងយន្តហោះហើយតែនៅតែរកមិនឃើញ។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romanceជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។