ភាគទី៤២

271 25 0
                                    

     ផាំង!!

     សម្លេងស្នូរកាំភ្លើងបន្លឺឡើងកងរំពងពេញបន្ទប់ក្រោមដីកាយតូចហូរទៅដោយឈាមក្រហមច្រាលចេញមកពីក្នុងខ្លួនហូរស្រោចមកលើឥដ្ឋរាងកាយទប់លំនឹងលែងជាប់ក៏ដួលទៅលើឥដ្ឋ។កែវភ្នែកមុតថ្លាសម្លឹងទៅមើលមនុស្សដែលខ្លួនស្រឡាញ់ចាកចេញទៅទាំងមិនងាកក្រោយត្របកភ្នែកចាប់ផ្ដើមបិទសន្សឹមៗទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមកជាលើកចុងក្រោយ។ ពេលនេះអៃសាលែងនៅលើលោកនេះទៀតហើយកម្មពាមិនចាំបាច់មានជាតិមុខទេវាបង្ហាញឲ្យឃើញនៅជាតិនេះតែម្ដង។

     «ពួកឯងចាត់ការចាត់ចែងឲ្យសាកសមទៅ»ខេវីនបញ្ជារទៅកាន់កូនចៅរួចក៏ដើរទៅតាមថេយ៉ុង។ ចេញមកដល់ខាងក្រៅខេវីនក៏តាមសួរថេយ៉ុងភ្លាមៗ÷

     «លោកម្ចាស់ការពិតដឹងអស់ហើយតើលោកម្ចាស់គិតយ៉ាងម៉េចជាមួយនិងអ្នកប្រុសតូច?»ខេវីនដើរតាមបណ្ដើរសួរនាំបណ្ដើរ។

     «យើងនិងធ្វើឲ្យក្មេងរឹងក្លាយជាក្មេងទន់វិញ»ថេយ៉ុងនិយាយទាំងញញឹមចុងមាត់។

     «មានន័យថាយ៉ាងម៉េចទៅលោកម្ចាស់?»ខេវីនមកដល់ត្រង់ចំណុចនេះគេកាន់តែមិនយល់លើសដើម។

     «កុំសួរនាំច្រើនត្រៀមចេញដំណើរទៅប្រទេសកូរ៉េទៅយើងទៅចាត់ចែកបុណ្យសពរបស់បងប្រុស»នាយប្រាប់ទៅកូនចៅទាំងមុខមាំ។

      «បាទលោកម្ចាស់»ខេវីនឆ្លើយហើយក៏ប្រញាប់ទៅរៀបចំភ្លាមៗ។
.....
     ក្រឡេកមកកាន់យ៉ុនហ្គីនិងជីមីនឯណេះវិញពេលដែលបានឮដំណើងហើយធ្វើឲ្យរាងតូចជីមីនរន្ធត់ចិត្តជាខ្លាំងរហូតដល់សន្លប់បាត់បង់ស្មារតីមិនទាន់ដឹងខ្លួនវិញនោះទេ។

     «ជីមីន~អូនឆាប់ដឹងខ្លួនឡើងមកណា»យ៉ុនហ្គីដែលទើបតែមកដល់ក៏ប្រញាប់ឡើងមកមើលភរិយាភ្លាមៗនេះមានកូនហើយចួបរឿងបែបនេះទៀតធ្វើឲ្យនាយបារម្ភជាខ្លាំង។

     មួយសន្ទុះក្រោយមករាងតូចក៏ភ្ញាក់ឡើងទាំងគ្មានកម្លាំងកំហែងនៅក្នុងខ្លួនទាល់តែសោះ។

     «យ៉ុនហ្គី!ហ្ហឹក!ហឺ»រាងតូចដឹងខ្លួនឡើងពេលដែលដឹងថាអ្នកជាប្ដីនៅអង្គុយជិតក៏ប្រញាប់ស្ទុះទៅឱបភ្លាមៗតែម្ដង។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now