ភាគទី២៩

308 17 0
                                    

តាំងតែពីចេញមករាងតូចអង្គុយនៅខាងក្នុងឡានទាំងមុខក្រម៉ូវតែម្ដងពេលឮអ្នកជាពូនិយាយបែបនោះ។

«ហូប៊ី!កើតអីបានជាស្ងាត់ខ្លាំងបែបនេះ?»ថេយ៉ុងឃើញអ្នកជាក្មួយស្ងប់ស្ងាត់មិនព្រមនិយាយស្ដីអ្វីសោះ។

«មិនបានកើត!»រាងតូចឆ្លើយកម្បុតៗតាមរបៀបមនុស្សដែលកំពុងតែខឹង។

«មិនកើតអីម៉េចក៏ស្ងាត់?»នាយជជីកសួររាងតូចទាំងចងចិញ្ចើមឆ្ងល់។

«លោកពូធ្វើអីដឹងខ្លួនឯងហើយ»រាងតូចនិយាយទាំងងាកមកសម្លក់រាងក្រាស់។

«ពូបានធ្វើអីខុសទៅហុឹម?ពូដូចជាមិនយល់នោះទេ»ឆ្ងល់ហើយៗនាយដូចជាមិនបានធ្វើអីឲ្យខឹងទាស់ចិត្តអីទេម៉េចក៏មកងរខ្ទឺតអីបែបនេះ។

«ឆើស!ធ្វើខុសហើយមិនដឹងខ្លួនទៀត»លើកនេះរាងតូចនិយាយទាំងសម្លក់មុខរាងក្រាស់មិនដាក់ភ្នែកតែម្ដង។

«អូខេ!សម្រេចថាចេះចុះណាបើពេលណាក្មួយអារម្មណ៍ល្អចាំក្មួយប្រាប់ពូទៅចុះ»គេមិនដឹងថាខុសអីពិតមែនមិនដឹងថាលួងបែបណាទាល់គំនិតហើយ។

«...»រាងតូចឮបែបហ្នឹងក៏ងាកមកសម្លឹងរាងក្រាស់ម្សងទៀតទាំងច្រមុះក្រហមតែម្ដងព្រោះតែខឹងហ្នឹងរាងក្រាស់ខ្លាំងពេក។

ពួកគេទាំងពីរក៏មិននិយាយរកគ្នារហូតទៅដល់ផ្ទះទៀតក៏មិនខ្ចីមាត់។

ឡានសេរីទំនើបបើកលូនចូលក្នុងភូមិគ្រឹះសន្សឹមៗរហូតមកឈប់នៅខាងមុខទ្វារចូលទៅខាងក្នុងផ្ទះ។រាងតូចបើកទ្វារចេញពីក្នុងឡានដើរទៅក្នុងផ្ទះទាំងងរខ្ទើតដូចជាខ្ទួយយ៉ាងអញ្ចឹង។

«ហ្ហឹក!»ថេយ៉ុងតាមមើលដំណើរញ៉ែញ៉ងពីក្រោយរបស់រាងតូចទាំងដកដង្ហើមធំក្រវីក្បាលហួសចិត្តនឹងចរិកក្មួយសម្លាញ់ជាខ្លាំង។

រាងតូចគ្រាន់តែដើរចូលមកដល់ខាងក្នុងភ្លាមក៏ប្រញាប់ឡើងទៅខាងលើភ្លេត។

«អ្នកប្រុសតូច!»អ៊ុំចាំឃើញហូស៊ុករកប្រាប់រឿងសំខាន់តែក៏រកនិយាយអ្វីក៏មិនទាន់ដែរគឺរាងតូចហូស៊ុកដើរទៅឡើងលឿនស្លេវតែម្ដង។

«លោកម្ចាស់!»អ៊ុំចាំងពេលឃើញថេយ៉ុងមកក៏ប្រញាប់មករាយការណ៍ប្រាប់ភ្លាមៗតែម្ដង។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now