ភាគទី២៧

335 21 0
                                    

     ពេលព្រឹកប្រហៀមរាងតូចជីមីនភ្ញាក់ឡើងឃើញថាយ៉ុនហ្គីនៅមិនទាន់ក្រោកទេនាយតូចក៏ក្រោកមុនងូតទឹកសម្អាតខ្លួនហើយក៏រើរបស់របរមួយចំនួនស្រាប់តែចៃដ្យក៏ធ្លាក់រូបថតមួយសន្លឹកចេញពីសៀវភៅ។

«នេះជារូបថតអ្វី»រាងតូចលើយកមកមើលឃើញថាជារូបថតរបស់យ៉ុនហ្គីនឹងថេយ៉ុងធ្វើឲ្យរាងតូចកើតក្ដីងឿងឆ្ងល់ជាខ្លាំងថាពួកគេពីមុនមានទំនាក់ទំនងអ្វីហើយឈ្លោះគ្នាដោយសាររឿងអ្វី។

ក្រោយពីឈរឆ្ងល់អស់មួយសន្ទុះរាងតីចក៏រៀបចំខ្លួនចុះទៅខាងក្រោមរៀបចំអាហារពេលព្រឹកទុកឲ្យរាងក្រាស់ដោយមានអ៊ុំគរមកជួយផងដែរ។

«អ៊ុំគរ!ខ្ញុំសួរបន្តិច»រាងតូចដាំបបរសុខៗស្រាប់តែងាកទៅសួរអ៊ុំគរ។

អ៊ុំគរគាត់ងក់ក្បាលជាការយល់ព្រមហើយគាត់ក៏សួរទៅកាន់រាងតូចជាកាយវិការថា"មានរឿងអ្វីចង់ដឹងមែនទេ?"

«គឺលោកពូយ៉ុនហ្គីនឹងពូថេយ៍របស់ខ្ញុំគាត់ពីមុនជាអ្វីនឹងគ្នាហើយហេតុអីបានជាពួកគាត់មិនត្រូវគ្នាចឹង?»រាងតូចក៏ចាប់ផ្ដើមសួរទៅកាន់អ៊ុំគរ។

អ៊ុំគរគ្រាន់តែឮសំណួររបស់រាងតូចក៏ក្រវីក្បាលភ្លាមៗបញ្ជាក់ថាគាត់មិនដឹងនោះទេ។

«បានអ៊ុំមិនប្រាប់ខ្ញុំពេលនេះក៏បានដែរតែខ្ញុំនឹងសួរអ៊ុំរាល់ថ្ងៃទាល់តែអ៊ុំចិត្តទន់ហើយប្រាប់ខ្ញុំ»រាងតូចនិយាយហើយក៏បន្តដាំបបរបន្តទៅទៀត។

ក្រោយពេលបបរឆ្អិតរាងតូចក៏ឡើងទៅរៀបសម្លៀកបំពាក់ទុកឲ្យយ៉ុនហ្គីរួចក៏ដាស់នាយឲ្យភ្ញាក់។

«លោកពូ!ព្រឹកហើយភ្ញាក់ឡើង»រាងតូចហៅទាំងយកដៃទៅអង្រួនរាងក្រាស់តិចៗ។

«អឹម!!!»រាងក្រាស់ក្រហុឹមដើមករបន្តិចហើយក៏ងើបឡើងអង្គុយផ្អែកនឹងក្បាលគ្រែបើកភ្នែកឡើងច្បាស់ៗសម្លឹងមើលទៅរាងតូចដែលកំពុងតែឈរឱបដៃសម្លឹងមកកាន់ខ្លួន។

«លោកពូ?មិនអីទេហេស៎?»រាងតូចសួរទាំងឱនសម្លឹកមើលទៅមុខយ៉ុនហ្គី។

«ហូរ!»រាងក្រាស់មិនតបក៏ផ្លុំខ្យល់មាត់ខ្លួនឯងដាក់មុខរាងតូច។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now