ភាគទី៤១

270 19 1
                                    

ហូស៊ុកពេលដែលថេយ៉ុងចាកចេញទៅបាត់ក៏ងើបទៅមើលហ្វាយដែលបានដេកសន្លប់មិនទាន់ដឹងខ្លួននោះ។

«បងហ្វាយ!បងហ្វាយ»រាងតូចងើបទៅហៅហ្វាយស្ទើរតែគ្មានកម្លាំងនៅក្នុងខ្លួននោះទេរាងតូចហៅហ្វាយស្ទើរតែមិនឮ។

«ហុឹម~សឺត!ឈឺក្បាលណាស់»ហ្វាយងើបឡើងតិចៗហើយក៏យកដៃទប់ក្បាលហើយក្រវីតិចៗក្នុងន័យដេញភាពឈឺចាប់តែគ្មានបានផល។

«បងយ៉ាងម៉េចហើយ?»រាងតូចសួរដោយក្ដីព្រួយបារម្ភជាខ្លាំង។

«ខ្ញុំឈឺក្បាលណាស់អ្នកប្រុសតូច»ហ្វាយនិយាយឡើងតិចៗពេលនេះនាងថែមទាំងវិលមុខស្រវាំងភ្នែកជាខ្លាំង។

«បងងើបមកអង្គុយសិនមកណាចាំខ្ញុំជួយឈ្លីក្បាលឲ្យបងក្រែលោបានធូរជាងនេះ»រាងតូចគ្រាហ្វាយឡើងអង្គុយលើគ្រែហើយខ្លួនក៏ចាប់ផ្ដើមឈ្លីក្បាលឲ្យហ្វាយ។មួយសន្ទុះក្រោយនាងក៏បានធូរបន្តិចហើយក៏សួរនាំទៅកាន់រាងតូច÷

«អ្នកប្រុសតូចយ៉ាងម៉េចហើយ?»ក្រោយពីបានធូរហ្វាយក៏ប្រញាប់សួរនាំទៅកាន់ហូស៊ុកភ្លាមៗមិនដឹងថាតាំងពីនាងសន្លប់ថេយ៉ុងធ្វើអ្វីខ្លះដាក់នោះទេ។

«ខ្ញុំមិនអីទេបងគិតតែពីបងទៅក្បាលបងពកហើយចាំខ្ញុំជួយលាបប្រេងក្រឡាឲ្យណា»និយាយរួចរាងតូចក៏ងើបទៅបើកថតទូរយកប្រេងក្រឡាចេញមកប្រុងនិងលាបឲ្យតែហ្វាយបដិសេធ។

«មិនអីទេអ្នកប្រុសតូចចាំខ្ញុំធ្វើខ្លួនឯងចុះណាអ្នកប្រុសតូចឆាប់មកសម្រាកទៅណា»ហ្វាយយកប្រេងក្រឡាពីដៃហូស៊ុកមករួចក៏ងើបមកអង្គុយក្រោមវិញ។

«បងធ្វើដើម្បីខ្ញុំមកច្រើនហើយឲ្យខ្ញុំបានមើលថែបងម្ដងទៅណា»ហូស៊ុកតាមទៅអង្គុយជិតហើយក៏និយាយជាមួយហ្វាយទាំងសម្ដីស្រទន់។

«តាមតែអ្នកប្រុសតូចទៅចុះ»ហ្វាយលែងប្រកែកទៀតក៏បានឲ្យហូស៊ុកលាបរបួសឲ្យ។

ក្រឡេកមកមើលថេយ៉ុងវិញពេលចុះមកដល់ខាងក្រោមក៏ប្រញាប់បញ្ជាកូនចៅឲ្យទៅចាប់អៃសាមកភ្លាមៗតែម្ដង។

«ខេវីន!ចាប់អៃសាមកយើងចង់ដឹងថាពេលនេះអាខាល័សវានៅឯណា»ថេយ៉ុងបញ្ជាទាំងទឹកមុខគួរឲ្យរអា។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now