ភាគទី២៤

304 20 0
                                    

     រាងតូចនៅតែអង្គុយមើលមុខរបួសរបស់រាងក្រាស់ផ្អៀងមើលលិចផ្អៀងមើលកើតហើយក៏យកដៃតូចៗរបស់ខ្លួនទៅអង្អែលលើមុខរបស់រាងក្រាស់តិចៗ។

«ខ្ញុំធ្វើឲ្យលោកពូឈឺហើយសុំទោសណា»រាងតូចមើលចុះមើលឡើងក៏និយាយសុំទោសទៅកាន់អ្នកជាពូទាំងដឹងកំហុស។

«មិនមែនកំហុសរបស់ក្មួយទេម្យ៉ាងពូសមតែត្រូវបែបហ្នឹងហើយព្រោះពូក្បត់ក្មួយ»ថេយ៉ុងគេក៏តបទៅវិញទាំងដឹងពីទោសកំហុសខ្លួនឯងដូចគ្នា។

«ខ្ញុំយល់ចិត្តលោកពូណាលោកពូប្រហែលជាធុញនឹងខ្ញុំទើបទៅរកអ្វីដែលប្លែកៗ»រាងតូចនិយាយទាំងឱនមុខចុះគេនៅមិនទាន់បាត់អន់ចិត្តជាមួយនឹងអ្នកជាពូនោះទេ។

«ហូប៊ីពូសុំទោសណាពូមិនដែលធុញនឹងហូប៊ីទេទុកឱកាសឲ្យពូម្ដងទៀតណា»រាងក្រាស់ចាប់ដៃរាងតូចយកមកក្ដោបជាប់ទ្រូងនិយាយសុំទោសសុំឱកាសទៅកាន់រាងតូច។

«បានៗខ្ញុំនឹងឲ្យឱកាសលោកពូណា»រាងតូចនិយាយទាំងញញឹមស្ញេញទៅកាន់រាងក្រាស់។

«ពូអរគុណដែលក្មួយនៅតែផ្ដល់ឱកាសឲ្យពូ»រាងក្រាស់លើកដៃរបស់រាងតូចមកថើបទាំងផ្អែមល្ហែម។

«ថ្ងៃនេះលោកពូចង់ញ៉ាំអីចាំប៊ីធ្វើម្ហូបឲ្យញ៉ាំជាពិសេសចុះ»រាងតូចនិយាយទាំងឡើងទៅអង្គុយលើភ្លៅរបស់អ្នកជាពូហើយក៏លើកដៃតោងករអ្នកជាពូនិយាយទាំងលេងទឹកមុខគួរឲ្យខ្នាញ់។

«ពូមិនដឹងថាគួរញ៉ាំអ្វីទេញ៉ាំហូប៊ីល្អទេ?»ថេយ៉ុងសួរទៅរាងតូចវិញទាំងទឹកមុខព្រានារីដៃមឹងក៏ចាប់ផ្ដើមលូកលាន់រាងកាយតូចនោះ។

«អត់ទេ!ខ្ញុំលើកលែងឲ្យលោកពូមែនតែខ្ញុំមិនឲ្យលោកពូគេងជាមួយខ្ញុំមួយអាទិត្យរហូតដល់ក្លិនចង្រៃចេញពីខ្លួនលោកពូអស់បើលោកពូទ្រាំបានខ្ញុំនឹងជឿរចិត្តលោកពូព្រមតាមលោកពូគ្រប់យ៉ាងមិនប្រកែកទេ»ហូស៊ុកតបវិញទាំងទឹកមុខឌឺៗ។

«បានពូតាមក្មួយទៅចុះ»នាយក៏តបទៅវិញទាំងជឿរជាក់ដូចគ្នា។

«ឥឡូវប្រាប់មកថាពូចង់ញ៉ាំអ្វី?»ហូស៊ុក

«ខរសាច់ជ្រូកល្អទេ?អ៎េសតែឈប់សិននេះចេះធ្វើម្ហូបដែរហេស៎?»នៅជាមួយគ្នាយូរហើយមិនគេមិនដឹងថារាងតូចចេះធ្វើម្ហូបនោះទេ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now