ភាគទី៣៤

231 18 0
                                    

     ពេលដេវីតទៅហៅពេទ្យក៏មកដល់ប្រញាប់ឡើងទៅមើលរាងតូចជីមីនភ្លាមៗ។

តុតុ!!សម្លេងគោះទ្វាររបស់យ៉ុនហ្គីបន្លឺឡើងធ្វើឲ្យអ្នកនៅខាងក្នុងប្រញាប់ស្ទុះងើបមកបើកទ្វារឲ្យភ្លាម។

«លោកគ្រូពេទ្យឆាប់ចូលទៅពិនិត្យមើលប្រពន្ធខ្ញុំបន្តិចទៅ»រាងក្រាស់គ្រាន់តែលោកគ្រូពេទ្យដល់ក៏ប្រញាប់ទាញលោកគ្រូពេទ្យចូលទៅក្នុងភ្លាមៗ។

លោកគ្រូពេទ្យចូលទៅដល់ក៏ប្រញាប់ពិនិត្យឲ្យរាងតូចហើយក៏ងាកមកសួររាងក្រាស់ភ្លាមៗ។

«អើ!មួយរយៈនេះអ្នកប្រុសតូចមានអាការៈអ្វីប្លែកៗដែរទេ?»លោកគ្រូពេទ្យសួរនាំទៅកាន់រាងក្រាស់។

«គឺមានតើលោកគ្រូពេទ្យ»នាយឆ្លើយទាំងងក់ក្បាកតិចៗ។

«អាការៈអ្វីខ្លះទៅ?»គាត់ក៏បន្តសួរទៅទៀត។

«គឺគេឧស្សាហ៍ក្អួតចង្អោហើយឃ្លានរបស់អីប្លែកៗឃ្លានរបស់ដែលមនុស្សធម្មតាញ៉ាំមិនកើតតែគេញ៉ាំកើតហើយរកតែរបស់ណាជូរខ្លាំងណាលោកគ្រូពេទ្យ»យ៉ុនហ្គីរៀបរាប់តាមអាការៈរបស់រាងតូចមកមួយរយៈនេះ។

«ហ្ហឹក!លោកម្ចាស់!អាការៈអ្នកប្រុសតូចវាគ្មានអីធំដុំទេអ្នកប្រុសតូចមានផ្ទៃពោះហើយអបអរសាទរផងលោកម្ចាស់»គាត់ដឹងតាំងពីពិនិត្យមើលដំបូងមកម្ល៉េះតែគាត់ចង់ឲ្យប្រាកដចិត្តតែប៉ុណ្ណោះ។

«ពិតមែនហេស៎?លោកគ្រូពេទ្យមិនកុហកខ្ញុំទេហេស៎?»នាយសួរទាំងសប្បាយចិត្តនិងរំភើបជាខ្លាំង។

«បាទ!លោកម្ចាស់ចាំខ្ញុំដាក់សេរ៉ូបប៉ូវកម្លាំងដល់ដាដានិងទារុកនៅក្នុងផ្ទៃណាហើយជួយមើលថែដាដាឲ្យគ្រប់គ្រាន់ផងជាពិសេសរឿងចំណីអាហារព្យាយាមគ្រប់គ្រង់របបអាហារឲ្យបានល្អិតល្អន់ព្រោះដាដារាងខ្សោយបន្តិច»គាត់រៀបរាប់តាមអ្វីដែលគាត់បានពិនិត្យ។

«បាទៗលោកគ្រូពេទ្យចាំខ្ញុំធ្វើតាមការណែនាំណា»គាត់ក៏តបទៅទាំងញញឹមស្រស់តែម្ដង។

លោកគ្រូពេទ្យគាត់ណែនាំហើយក៏ដាក់សេរ៉ូបឲ្យរាងតូចនឹងឲ្យថ្នាំជំនួយបន្តិចបន្តួចមិនហ៊ានឲ្យច្រើនទេព្រោះថាមនុស្សមានផ្ទៃពោះមិនឲ្យញ៉ាំថ្នាំច្រើននោះទេវាអាចប៉ះពាល់ដលទារុក។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now