យ៉ុនហ្គីងូតទឹករួចហើយក៏រៀបចំខ្លួនចុះមកខាងក្រោម។នាយចុះយឺតៗកែវភ្នែកមុតស្រួចសម្លឹងបាញ់ទៅរករាងតូចជីមីនដែលកំពុងតែឈរចាំគេនៅនឹងតុអាហារនោះ។ទឹកមុខបែបនេះកែវភ្នែកបែបនេះហា៎កដូចជាមានរឿងមិនល្អកើតឡើងនោះទេណា។
«ចៅហ្វាយ!»អៃស៍ហៅទៅកាន់អ្នកជាចៅហ្វាយដូចជាមានរឿងចង់ប្រាប់។
«មានរឿងអី?»នាយសួរទាំងដើរសម្ដៅទៅរកតុអាហារពេលទៅដល់ជីមីនក៏រៀបចំអាហារឲ្យ។
«គឺអាខាល័សមកកាណាដាហើយទាន»អៃស៍ ខាល័សគេក៏ជាម៉ាហ្វៀដូចជាយ៉ុនហ្គីនឹងថេយ៉ុងដែរមុខជំនួញក៏ដូចគ្នាទើបធ្វើឲ្យប្រជែងគ្នាហើយអ្វីដែលសំខាន់នោះគឺគេមានបញ្ហាជាមួយនឹងថេយ៉ុង។
«វាចង់ទៅឬមកមិនទាក់ទង់នឹងយើងទេយើងមិនមែនសត្រូវវាទេ»យ៉ុនហ្គីនិយាយបែបហីៗ។
«តែយ៉ាងណាKeyក៏ធ្លាប់ជា....»អៃស៍និយាយបានតែប៉ុណ្នឹងក៏ត្រូវបិទមាត់ដូចគេចុកយ៉ាងអញ្ចឹងព្រោះត្រូវក្រសែភ្នែកអ្នកជាចៅហ្វាយសម្លឹងមកដូចចង់ហុតឈាមរបស់ខ្លួនយ៉ាងអញ្ចឹង។
«សុំទោសចៅហ្វាយខ្ញុំមិនរំលឹកទៀតទេ»អៃស៍ដឹងខ្លួនខុសក៏ប្រញាប់និយាយសុំទោសព្រោះមិនចង់ឲ្យអ្នកជាចៅហ្វាយដាក់ទោសទាន់។
«កុំឲ្យយើងឮជាលើកទីពីរទៀតឲ្យសោះមិនចឹងយើងមិនទុកជីវិតឲ្យឯងទេ»នាយនិយាយទាំងទឹកមុខរៀបស្មើរតែម្ដង។
«បាទចៅហ្វាយ»អៃស៍ឱនគំនាបបន្តិចរួចក៏ដើរចេញទៅខាងក្រៅ។
«ឯងរៀបចំយូរទៀតទេអាបរបមួយចាននឹង?»យ៉ុនហ្គីសួរទៅកាន់រាងតូចជីមីនព្រោះថារាងតូចរៀបចំបរបមួយថ្ងៃហើយមិនព្រមទៅណាសោះ។
«អរបាទរួចហើយលោកអាចញ៉ាំបានហើយ»រាងតូចតបវិញទាំងញញឹមហើយក៏រៀបនឹងដើរទៅម្ខាងតែក៏...។
«អួយលោកធ្វើអីនឹង?»រាងតូចស្រែកឡើងពេលត្រូវរាងក្រាស់ចាប់ខ្លួនឲ្យអង្គុយលើភ្លៅ។
«បញ្ចុកយើង!»រាងក្រាស់និយាយទាំងសម្លេងព្រានទៅកាន់រាងតូចដៃរបស់គេក៏ឱបរិតចង្កេះរាងតូចមិនលែង។
«លោកក៏មានដៃមិនញ៉ាំខ្លួនឯងទៅ?»រាងតូចតបទៅវិញទាំងខ្នាញ់ជាមួយនឹងចរិករាងក្រាស់ខ្លាំង។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romanceជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។