ភាគទី៤៤

259 21 1
                                    

ក្រោយពេលដែលហ្វាយទៅបាត់រាងតូចក៏ងើបអង្គុយទាំងទឹកមុខស្អុយប៉ែរកែវភ្នែកក៏សម្លឹងទៅអាហារដែលនៅលើតុមិនឈប់។

គ្រូក!!!

«ហ្ហើយ!មកកូរអីនៅពេលនេះហា៎!»រាងតូចយកដៃក្ដោបពោះហើយរអ៊ូតែម្នាក់ឯងនៅក្នុងបន្ទប់ដាក់សៀវភៅ។

ដោយសារតែទ្រាំមិនបានហើយយប់មិញក៏មិនដឹងថាកើតស្អីបានជាងក្អួតមិនឈប់ទើបធ្វើឲ្យឃ្លានខ្លាំងបែបនេះទើបងើបទៅអង្គុយញ៉ាំបបរហើយនិងស៊ុបដែលហ្វាយយកមកឲ្យនោះទាល់តែអស់រួចក៏ត្រឡប់ទៅគេងវិញ។

មួយម៉ោងក្រោយមកហ្វាយក៏មកមើលឃើញថាអាហារដែលគេយកមកឲ្យហូស៊ុកញ៉ាំអស់ហើយនាងក៏ញញឹមក្រវីក្បាលតិចៗរួចក៏លើកចានអានហារត្រឡប់ទៅវិញ។

«ហ្ហឹក!មាត់រឹងតែក្រពះមិនរឹងដូចមាត់ទេ»ហ្វាយនិយាយទាំងអស់សំណើចតិចៗរួចក៏ដើរចាកចេញទៅ។

ក្រឡេកមកខាងប្រទេសកូរ៉េឯណេះវិញពិធីបុណ្យសពក៏បានចប់ដោយការដង្ហែសពរបស់លោកជុងនិងអ្នកស្រីជុងទៅបូជាតាមទំនាមទំម្លាប់។

ថេយ៉ុង យ៉ុនហ្គីនិងជីមីនក៏បានត្រឡប់មកភូមិគ្រឹះត្រកូលជុងវិញផ្ទះនេះនៅពេលដែលទូទាត់បំណុលមិនបានកាត់ចូលឡើយគ្រាន់តែរឹបអូសក្រុមហ៊ុនជាមួយនិងផ្ទះល្ហែងនិងដីប្រហែលស៊ាមសិបកន្លែងនេះគ្រាន់តែរួចម្ចាស់បំណុលធំៗប៉ុណ្ណោះនៅម្ចាស់បំណុលតូចទៀតត្រូវអស់ដីប្រហែលជាម្ភៃកន្លែងទើបរួចហើយមិនទាន់អស់នោះទេនៅដីដែលគាត់យកទៅបញ្ចាំគេដាច់អស់ដប់កន្លែងទៀតសរុបទ្រព្យសម្បត្តិដែលនៅសល់គឺផ្ទះត្រកូលជុងមួយនេះហើយនិងដីដប់កន្លែងនិងផ្ទះលំហែរពីរល្វែងនៅឯអ៉ីលសាន។ដីដែលនៅសល់និងផ្ទះលំហែរនេះហើយដែលធ្វើឲ្យអ្នកស្រីជុងត្រូវតាមទៅរហូតដល់បាត់បង់ជីវិតព្រោះតែថ្ងៃនោះលោកជុងប្រុងនិងយកទៅបញ្ចាំបង្ហើយទៅហើយតែមានគ្រោះថ្នាក់ជាមុន។

«មកដល់ផ្ទះហើយជីមីនអូនអង្គុយចុះសិនទៅ»យ៉ុនហ្គីគ្រារាងតូចជីមីនទៅអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ។

«អរគុណណាស់បង»រាងតូចនិយាយទាំងញញឹមស្ងួតមកដល់ទីនេះធ្វើឲ្យគេនឹកឃើញដល់អនុស្សវរីចាស់ៗដែលពេលមានពួកគាត់នៅក្បែរ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now