ភាគទី០៥

436 23 0
                                    

ស្ទេវីនប្រាប់ទៅកាន់ពួកគេទាំងពីរហើយក៏ចុះទៅបើកទ្វារឡានឲ្យពួកគេទាំងពីរ។រាងតូចទាំងពីរចុះពីលើឡានមកមានអ្នកបម្រើឆ្វេងស្ដាំមកចាំទទួលព្រមទាំងមានអៃសាមកចាំទទួលផងដែរអ្វីដែលកាន់តែពិសេសទៀតនោះគឺថេយ៉ុងមកឈរចាំនៅមាត់ទ្វារតែម្ដង។

«វ៉ាវ!ផ្ទះលោកពូធំខ្លាំងណាស់មីននី!»ហូស៊ុកចុះមកក៏មើលទៅជុំវិញផ្ទះតែម្ដងពេលយប់គឺស្រស់ស្អាតប៉ុណ្នឹងហើយចុះទម្រាំតែពេលថ្ងៃទៀតនោះស្អាតប៉ុណ្ណាទៅ។

«ធំពិតមែនហើយស្អាតទៀតគួរឲ្យចង់រស់នៅណាស់»ជីមីនតបវិញទាំងញញឹម។

«អ៊ាវ!លោកពូនេះលោកពូឈរចាំខ្ញុំទាំងពីរផងហេស៎?ស្លាប់ហើយលោកពូនៅខាងក្រៅត្រជាក់ណាស់លោកពូចាស់ហើយមិនគួរចេញមកឈរចាំពួកខ្ញុំទេឃើញទេមីននីយើងថាហើយលោកពូប្រាកដជាចាស់ ចាស់ជាងពួកយើងគិតទៅទៀតណា»ហូស៊ុកគេមិនបានចាប់អារម្មណ៍អ្វីឡើយគ្រាន់តែក្រឡេកឃើញអ៊ុំថែសួននោះក៏គិតថាជាថេយ៉ុងបាត់ទៅហើយ។

«អ៊ឹមមែនហើយ»ជីមីនក៏អឺអើរទៅតាមនឹងទៅគេក៏មិនគិតថាចាស់ជាងប៉ារបស់ហូស៊ុកដែរ។

«ម៉ោះៗលោកពូឆាប់ចូលទៅខាងក្នុងទៅ»ហូស៊ុកចូលទៅគ្រាគាត់រៀបនឹងដើរចូលទៅខាងក្នុងស្រាប់តែគាត់ប្រកែកភ្លាមៗ។

«អើ!ហៃយ៉ាអ្នកប្រុសតូចខ្ញុំមិនមែនជាលោកម្ចាស់ទេលោកម្ចាស់គាត់ឈរចាំអ្នកប្រុសតូចនៅលើជណ្ដើរន៎ុះ»លោកអ៊ុំវ៉ុន លើកដៃចង្អុលទៅកាន់ថេយ៉ុងដែលកំពុងតែឈរឱបដៃមើលមកកាន់គេទាំងសើចតិចៗ។

«ហ្ហា៎!»ពួកគេទាំងពីរភ្ញាក់ផ្អើលហើយបើកភ្នែកធំៗតែម្ដង។

«ម៉េចបានគិតថាពូជាមនុស្សចាស់ហ្ហា៎ក្មួយសម្លាញ់របស់ពូ?»ថេយ៉ុងចុះពីលើកាំជណ្ដើរដើរសម្ដៅមករកពួកគេទាំងពីរ។

«សុំទោស!ខ្ញុំគិតថាលោកពូអាយុអាចនឹងប្អូនប៉ារបស់ខ្ញុំមួយឆ្នាំឬក៏ពីរឆ្នាំមិននឹកស្មានថាពូនៅក្មេងដល់ថ្នាក់នឹងទេ»ហូស៊ុកនិយាយទាំងឱនមុខចុះព្រោះខ្មាស់នឹងថេយ៉ុងជាខ្លាំងគេខំតែគិតថាជាតាចាស់សក់ស្កូវហើយតើដឹងអីលោកពូគេម្នាក់នេះមើលទៅក្មេងជាប៉ាគេឆ្ងាយយ៉ាងនេះ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now