ភាគទី០៦

413 16 0
                                    

ថេយ៉ុងចេញពីបន្ទប់នាយតូចហូស៊ុកមកក៏វាក់អើរជាមួយនឹងជីមីនដែរទើបតែចេញមកពីបន្ទប់ដូចគ្នា។

«លោកពូ?»ជីមីនហៅទៅកាន់ថេយ៉ុងទាំងទឹកមុខឆ្ងល់។

«អ៊ាវ!នេះក្មួយមិនទាន់គេងទៀតមែនទេ?»ថេយ៉ុង សួរនាំទាំងញញឹមតិចៗ។

«បាទ!នេះលោកពូមកធ្វើអីនៅក្នុងបន្ទប់ហូប៊ី?»ជីមីនសួរទាំងងឿងឆ្ងល់។

«ពូមានរឿងខ្លះនិយាយមួយហូស៊ុកបន្តិចទើបមកប៉ុន្តែពេលនេះនិយាយរួចហើយ នេះក្មួយប្លែកកន្លែកមែនទេបានជាគេងមិនលក់បែបនេះ?»ថេយ៉ុង

«បាទ!លោកពូរំខានទេបើខ្ញុំចង់សួរលោកពូរឿងមួយ?»ជីមីននិយាយទាំងញឹមៗទៅកាន់ថេយ៉ុងព្រោះតែខ្លាចចិត្ត។

«បានតើ!តែកុំនិយាយទីនេះអីខ្លាចភ្ញាក់ហូស៊ុកពួកយើងទៅនិយាយនៅខាងក្រៅទៅ»ថេយ៉ុងនិយាយទាំងដើរទៅកៀកស្មាររបស់ជីមីនដើរចុះទៅខាងក្រោម។

«លោកពូ!ម៉េចក៏ផ្ទះលោកពូដាក់ថ្នាំពណ៌ខ្មៅចឹង?លោកពូចូលចិត្តពណ៌នឹងហេស៎?»ជីមីនតាំងពីចូលមកដល់ក្នុងផ្ទះនេះមកគេឆ្ងល់គ្រប់កន្លែងវាមើលទៅហាក់ដូចជាផ្ទះនេះមិនមែនជាផ្ទះរបស់មនុស្សធម្មតា។

«ត្រូវហើយពូចូលចិត្តពណ៌នឹងវាជាពណ៌ដែលពូស្រឡាញ់បំផុតព្រោះពណ៌មិនស៉ាំញ៉ាំមិនលេចធ្លោពេក»ថេយ៉ុង ពួកគេទាំងពីរនិយាយបណ្ដើរដើរមកក្នុងសួនច្បាបណ្ដើរ។

«បាទ!តែម៉េចក៏ផ្ទះលោកពូមានអ្នកយាមច្រើនម្ល៉េះកាំមេរ៉ាមានគ្រប់កន្លែងអ្នកបម្រើក៏មានច្រើនទៀតលោកពូមានលុយបើកឲ្យពួកគេដែរហេស៎?»ជីមីនបន្តសំណួររបស់ខ្លួនទៀតគេនៅមិនទាន់អស់ចម្ងល់នៅឡើយទេវាមិនដែលមនុស្សធម្មតាឯណាមានលុយជួលបុគ្គលិកច្រើនយ៉ាងហ្នឹងនោះ។

«រឿងលុយមួយពូមានមិនខ្វះទេខ្វះតែអ្នកចាំជួយចាយតែប៉ុណ្ណោះហ្ហឹក!ពូនិយាយលេងទេណាពូជួលបុគ្គលិកមកច្រើនព្រោះផ្ទះពូធំក្មួយក៏ដឹងហើយរឿងមានលុយបើកឲ្យឬអត់នោះក្មួយមិនបាច់ចង់ដឹងទេ»ថេយ៉ុងនិយាយទាំងអង្អែលក្បាលជីមីនតិចៗ។

«បាទ...!»ជីមីន

«ឆាប់ទៅគេងទៅយប់ជ្រៅហើយចាំថ្ងៃស្អែកពូនាំទៅដើរលេង»ថេយ៉ុង

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now