ភាគទី០៩

372 15 0
                                    

     ក្រោយពីព្យាយាមហេកកាំមេរ៉ាសុវត្តិភាពហើយនៅតែហេកមិនបានទៀតពួកគេទាំងបីក៏សម្រួលគ្នាសម្រាកបន្តិចសិន។

«អ្នកទាំងពីរចង់ញ៉ាំការហ្វេទេ?»អៃសា សួរទៅកាន់ខេវីន នឹង ស្ទេវីន ។

«បាទ!មិនអីទេ»ពួកគេទាំងពីរឆ្លើយព្រមគ្នាតែអៃសាក៏នៅតែទៅឆុងការហ្វេឲ្យដដែល។

នាងងើបចេញពីកៅអីហើយដើរសម្ដៅទៅផ្ទះបាយឆុងកាហ្វេឲ្យពួកគេទាំងពីរហើយដើរមកវិញរួចក៏បន្តរហេកកាំមេរ៉ាបន្តទៅទៀតរហូតដល់ភ្លឺមិនបានដេកមិនបានពួនឡើយ។

     ថ្ងៃថ្មី~

ពន្លឺព្រះអាទិត្យបានរះឡើងបញ្ចេញរស្មីដ៏ត្រចាស់ត្រចង់មកប៉ះនឹងកញ្ចក់បង្អួចទម្លុះមកប៉ះនឹងសាច់របស់មនុស្សពីរនាក់ដែលកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួត។

«អឹម!ហុឹម!!»កាយតូចដែលសន្លប់បាត់មាត់ឈឹងកាលពីយប់មិញពេលនេះក៏បានភ្ញាក់ព្រោះតែពន្លឺព្រះអាទិត្យ។

រាងតូចងើបឡើងបើកភ្នែកសម្លឹងមុខផ្ទៃមុខដ៏ស្រស់សង្ហារបស់អ្នកជាពូម៉ក់ៗហើយក៏លូកដៃទៅអង្អែលចុងច្រមុះរបស់អ្នកជាពូតិចៗ។

«ងើបភ្លាមក៏បំពានពូតែម្ដងន៎»ថេយ៉ុង និយាយទាំងចាប់ដៃរាងតូចឲ្យគេងក្រោមទ្រូងរបស់ខ្លួនរួចនាយក៏សង្គត់ពីលើខ្លួនរបស់រាងតូច។

«ខ!ខ្ញុំមិនបានបំពានលោកពូទេកុំចោទខ្ញុំអី»រាងតូចនិយាយទាំងងាកមុខគេចចេញពីក្រសែភ្នែកមុតថ្លារបស់រាងក្រាស់កាន់តែមើលគឺកាន់តែអៀនកាន់តែមើលគឺកាន់តែលង់។

«មិនបានបំពានមែនទេ?ចុះអ្នកណាគេយកដៃមកប៉ះច្រមុះរបស់ពូមិញនេះហា៎?»រាងក្រាស់និយាយបែបញ៉ោះរាងតូច។

«គ្រាន់តែប៉ះមិនបានបំពានទេលោកពូទេដែលបំពានខ្ញុំ»ហូស៊ុក និយាយទាំងទឹកមុខគួរឲ្យខ្នាញ់ចេញមក។

«ថាពូបំពានហេស៎!ក្មួយយល់ព្រមដោយខ្លួនឯងទេណា»នាយនៅតែនិយាយញ៉ោះអ្នកជាក្មួយទៀតមិនព្រមឈប់។

«បើពូមិនត្រូវថ្នាំខ្ញុំក៏មិនជួយពូដែរ»ខ្នាញ់យបើមិញអង្វរឲ្យគេជួយធ្វើមុខឡើងគួរឲ្យអាណិតព្រឹកក៏ធ្វ់ចរិកប្រុសស្អាតអីណា។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now