ភាគទី៤៨

258 22 0
                                    

     ផាំង!ផាំង!

     សម្លេងស្ដូកគ្រាប់កាំភ្លើងបន្លឺឡើងឥតឈប់ឈរមនុស្សទាំងខាងថេយ៉ុងនិងខាងខាល័ស្លាប់ទៅម្ដងម្នាក់គ្រាន់តែខាងខាល័សស្លាប់និងរងរបួសច្រើនជាងតែប៉ុណ្ណោះ។

     «លោកម្ចាស់ចូលទៅខាងក្នុងទៅចាំទីនេះខ្ញុំជាអ្នកចាត់ការ»ខេវីនស្រែកប្រាប់ទៅកាន់អ្នកជាចៅហ្វាយនាយ។

     «ល្អណាស់!»ថេយ៉ុងឆ្លើយតបហើយក៏បាញ់គ្នីគ្នាអាខាល័សដើរចូលទៅខាងក្នុងដោយមានខេវីនជួយបាញ់ការពារ។

     រាងក្រាស់ថេយ៉ុងមិនចាំយូរឡើយក៏រត់ចូលមកខាងដល់ខាងក្នុងហើយក៏លើកទូរស័ព្ទខលទៅស្ទេវីនឲ្យវាយពីខាងក្រោយមកមុននឹងដើររកអាខាល័ស។

     ការហៅចេញ~

     «ហេឡូ!ឆាប់ចូលមក»និយាយតែប៉ុណ្នឹងនាយក៏ដាក់ទូរស័ព្ទចុះ។ចូលមកដល់ខាងក្នុងនេះមានអ្នកលេងល្បែងនិងផឹកស្រារាំច្រៀងជាច្រើននៅទីនេះ។

     ផាំង!ផាំង!

     សម្លេងស្ដូរគ្រាប់កាំភ្លើងពីរគ្រប់បន្លឺឡើងធ្វើឲ្យភ្ញៀវនៅក្នុងនោះភ្ញាក់ផ្អើលជាខ្លាំងហើយនាំគ្នារត់ជាន់ជើងគ្នា។

     «អាយ៎!!!»សម្លេងស្រែកចេចចាចច្របូកច្របល់បន្លឺឡើងមួយសន្ទុះធំក៏ស្ងាត់ទៅវិញព្រោះគ្រប់គ្នាបានចេញទៅអស់ហើយ។

     ខណៈពេលនេះគឺនៅសល់តែគ្នីគ្នារបស់ខាល័សនិងថេយ៉ុងប៉ុណ្ណោះដែលនៅក្នុងនេះ។

     «មិននឹកស្មានសោះថាគីម ថេយ៉ុងក៏ចេះធ្វើជាសត្វសុនខដែលចេះលបខាំគេដើរតើ!»ខាល័សមកឈរនៅទល់ពីមុខរបស់ថេយ៉ុងព្រមទាំងនិយាយលេបខាយទៅកាន់ថេយ៉ុងមិនសច្ចៃមាត់នោះទេ។

     «យើងចេះមកពីឯងដែរទេ»ថេយ៉ុងក៏តបទៅវិញទាំងមិនញញើតសោះ។

     «ឯងនេះរៀនឆាប់ចេះណាស់ន៎!ហ្ហឹក!ឯណាសៀវភៅរូបមន្ត?»ខាល័សមិនត្រឹមនិយាយតែមាត់ទេថែមទាំងលើកកាំភ្លើងផ្ជុងទៅកាន់ថេយ៉ុងថែមទាំង។

     ឯអ្នកជាកូនចៅទាំងពីរក្រុមក៏លើកាំភ្លើងផ្ជុងគ្នាទៅវិញទៅមកមិនទម្លាក់ដៃម្នាក់ៗមុខមាំណាស់ប្រុងប្រៀបនិងចាត់ការគ្នាទៅវិញទៅមក។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now