ភាគទី៣៥

266 17 0
                                    

អៃសាបន្ទាប់ពីយកសៀវភៅនោះឲ្យទៅចាយហើយនិយាយក៏ប្រញាប់មកបន្ទប់កាំមេរ៉ាសុវត្តិភាពហើយក៏លុបខ្លីបនៅក្នុងម៉ោងដែលនាងចូលនោះចោលបាត់ទៅ។

«ឯងមុខជាចប់ហើយជុង ហូស៊ុក»នាងនិយាយទាំងញញឹមមានល្បិចតែម្ដង។

ងាកមកមើលអ្នកនៅខាងក្រោមឯណេះវិញខេវីនឈរឆ្លេឆ្លាដូចជាមាន់រកពងបន្ទាប់ពីឮសម្លេងកាំភ្លើងមុននេះ។

«បងខេវីនបងជួយឡើងទៅមើលអ្នកប្រុសតូចបន្តិចបានទេបង»ហ្វាយពេលឮសម្លេងកាំភ្លើងក៏ចង់ឡើងទៅមើលដែរតែមិនហ៊ានមានតែពឹងឲ្យខេវីនជួយតែប៉ុណ្ណោះ។

«បងក៏មិនហ៊ាននាងមិនដែលឃើញលោកម្ចាស់ពេលខឹងទេគាត់ពិបាកគ្រប់គ្រងណាស់»ខេវីនមិនមែនគេមិនចង់ជួយទេតែនេះវាហួសពីសមត្ថភាពដែលគេអាចជួយបានទៅហើយ។

«ពទ្ធោអើយអ្នកប្រុសតូច»គ្រាន់តែឮខេវីននិយាយបែបនេះវាកាន់តែធ្វើឲ្យហ្វាយព្រួយបារម្ភពីហូស៊ុកកាន់តែខ្លាំងឡើងថែមទៀត។

«បានហើយៗហ្វាយលោកម្ចាស់គាត់មិនដាច់ចិត្តសម្លាប់អ្នកប្រុសតូចទេខ្ញុំដឹងដូច្នេះកុំបារម្ភពេកអី»ខេវីនទះស្មាហ្វាយតិចៗដើម្បីជាការលួងលោម។

«ខ្ញុំសង្ឃឹមដូចអ្វីដែលបងបាននិយាយទៅចុះស្ដាយណាស់ពេលនោះខ្ញុំមិនបានទៅតាមអ្នកប្រុសតូចតែទោះជាយ៉ាងណាក៏ខ្ញុំមិនជឿរដែរថាអ្នកប្រុសតូចគាត់ក្បត់លោកម្ចាស់ដែរ»ហ្វាយនាងនៅតែតាំងជំហរមិនជឿរលើរូបថតប៉ុន្មានសន្លឹងនោះទេ។

«ចៅហ្វាយនាងធ្វើរឿងអាមាស់បែបនេះហើយនាងនៅកាន់ជើងគេទៀតហេស៎!?»អៃសាចេញមកពីណាក៏មិនដឹងស្រាប់តែមកនិយាយកាត់ចង្វាក់រវាងហ្វាយនឹងខេវីនទៅវិញ។

«ន៎ែ!នាងមកអាងអីថាចៅហ្វាយខ្ញុំក្បត់នោះ»ហ្វាយច្រឡោតភ្លាមៗពេលឮអៃសានេះយាយបែបនេះទៅកាន់ហូស៊ុកតែសំណាងព្រោះថាបានខេវីនឃាត់ទាន់មិនចឹងមានរឿងសប្បាយកើតឡើងទៀតមិនខានទេ។

«ក៏តាមរូបដែលបានឃើញនោះអី?ក្រែងនាងក៏ឃើញមិនចឹងហេស៎?ហ្ហើយ!គួរតែអរគុណទៅកាន់អ្នកដែលផ្ញើររូបមកឲ្យណាដែលបានឲ្យយើងឃើញថាចៅហ្វាយឯងជាមនុស្សបែបណា»អៃសានិយាយទាំងញញឹមចម្អកទៅកាន់ហ្វាយ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now