ភាគទី៤៦

247 22 0
                                    

រាងតូចជីមីនក្រោយពីអង្គុយសរសើរស្វាមីខ្លួនឯងអស់ចិត្តហើយក៏រៀបចំខ្លួនត្រៀមងូតទឹកដែលស្វាមីបានលាយជូនជាពិសេស។

«អូនសម្លាញ់ហា៎ទឹកបងលាយរួចហើយណាអូនឆាប់ទៅងូតទឹកទៅណា»យ៉ុនហ្គីចេញពីបន្ទប់ទឹកវិញហើយក៏មកប្រាប់រាងតូចទាំងញញឹមជាប់និងមុខជានិច្ច។

«បងងូតទឹកជាមួយអូនមកណាអូនមិនចង់ងូតទឹកម្នាក់ឯងនោះទេ»រាងតូចនិយាយទាំងធ្វើមុខគួរឲ្យខ្នាញ់ដាក់រាងក្រាស់។

«បាទៗបងងូតទឹកជាមួយអូនណា»នាយមិនហ៊ានប្រកែកជាមួយនិងការស្នើរសុំរបស់រាងតូចនោះទេមានតែសម្របខ្លួនតាមព្រោះខ្លាចថារាងតូចនិងខឹងទៀត។

តាំងពីដឹងថារាងតូចមានផ្ទៃពោះមករាងក្រាស់ក៏បានមើលសៀវភៅដែលទាក់ទងនិងអ្នកមានផ្ទៃពោះក៏ឃើញថាស្រ្តីដែលមានផ្ទៃពោះភាគច្រើនគឺមានអារម្មណ៍ប្រែប្រួលឆាប់ខឹងឆាប់អន់ចិត្តអារម្មណ៍ប្រែប្រួលមិនទៀងទេម្ដងសើចម្ដងយំបើឃ្លានអ្វីមួយហើយមិនញ៉ាំវិញគឺខឹងដាច់ក្បាលដាច់កន្ទុយតែម្ដងដូច្នេះហើយបានជារាងតូចចង់បានអ្វីគេមិនប្រកែងនោះ។

ក្រោយពីយល់ព្រមហើយរាងក្រាស់ក៏ចាប់បីរាងតូចដើរចូលបន្ទប់ទឹកហើយពួកគេទាំងពីរក៏បានងូតទឹកជាមួយគ្នាមួយសន្ទុះក្រោយមកពួកគេទាំងពីរក៏បានងូតទឹករួចរាល់ហើយក៏ស្លៀកពាក់ឈុតគេងយប់រួចរាល់ដូចគ្នាផងដែរ។

«អូនអង្គុយនៅទីនេះសិនហើយណាបងយកម៉ាសុីនផ្លុំសក់មកផ្លុំសម្ងួតសក់ឲ្យអូនសិនណាចាំចូលគេបើសិនជាចូលគេងទាំងសក់សើមមិនល្អនោះទេ»នាយដាក់រាងតូចឲ្យអង្គុយហើយក៏ដើរទៅបើកទូរយកម៉ាសុីនផ្លុំសក់មកបើកហើយផ្លុំឲ្យរាងតូច។

«នេះបងចេះផ្លុំសក់ដែរហេស៎?»រាងតូចសួរទាំងញញឹមដាក់រាងក្រាស់។

«បងចេះតើ!គឺតាំងពីសម័យនៅរៀនបងធ្លាប់ផ្លុំ...»នាយនិយាយតែប៉ុណ្ណឹងក៏លែងនិយាយបន្តទៅទៀត។

«សង្សាចាស់បងមែនទេ?»រាងតូចសួរទាំងងើយមុខទៅសម្លឹងមុខរបស់រាងក្រាស់។

«នោះគ្រាន់តែជារឿងពីមុនតែប៉ុណ្ណោះអូនកុំយកចិត្តទុកដាក់អីណានៅពេលនេះបងមានតែអូនប៉ុណ្ណោះ»យ៉ុនហ្គីផ្លុំបណ្ដើរនិយាយជាមួយអ្នកជាប្រពន្ធបណ្ដើរ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now