ភាគទី០៣

396 18 0
                                    

+ព្រឹកនៃថ្ងៃថ្មី

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ពន្លឺព្រះអាទិត្យរះមកចាំងទម្លុះកញ្ចក់បង្អួចមកប៉ះនឹងរាងកាយតូចស្ដើងទាំងពីរដែលកំពុងតែគេងលង់លួងឲ្យភ្ញាក់ឡើងព្រោះតែពន្លឺថ្ងៃ។

«អ៊ឹម!ហុឹម!នៅម៉ោងប៉ុន្មានហើយ?»រាងតូចជីមីនងើបឡើងពត់ពែនខ្លួនព្រមទាំងលើកដៃញីភ្នែកព្រោះមិនទាន់អស់ងងុយរួចក៏លើកនាឡិការនៅលើតុយកមកមើល។

«ហ្ហា៎!!នេះម៉ោងប្រាំបីហើយហេស៎?ហូប៊ី!ក្រោកឡើងម៉ោងប្រាំបីហើយណា»ជីមីនយកដៃអង្រួនខ្លួនរាងតូចហូស៊ុកតិចៗធម្មតាជីមីនដែលងើបម៉ោងស្មានហ្នឹងនោះទេ។

«ហុឹម?!ឯងកុំរំខាន់យើងបានទេយើងចង់គេង»ហូស៊ុកនិយាយទាំងបិទភ្នែកហើយក៏ទាញភួយយកមកក្របជិតក្បាល។

«ក៏តាមចិត្តបើមិនចង់ញ៉ាំអាហារពេលព្រឹកជាមួយនឹងលោកប៉ាអ្នកម៉ាក់ក៏តាមចិត្តទៅចុះយើងទៅងូតទឹកហើយ»ជីមីននិយាយហើយក៏ងើបចេញពីគ្រែរៀបនិងបើកទ្វាដើរចេញទៅហើយស្រាប់តែភ្លាមៗហូស៊ុកក៏ងើបឡើង។

«ហុឹម!ពិតមែនហើយយើងភ្លេចទៅ»ហូស៊ុកស្ទុះងើបវ៉ឹងរត់ចូលបន្ទប់ទឹកធ្វើឲ្យជីមីនអស់អត់សំណើចមិនបានរាល់ដងហូស៊ុកក្រោកមិនដែលទាន់ពួកគាត់ទេភាគច្រើនគេគេងដល់ម៉ោងដប់មួយទើបងើប។

ងាកមកមើលលោកជុងឯណេះវិញគាត់ក៏បានមកញ៉ាំអាហារពេលព្រឹកនៅតុអាហាររួចរាល់ទៅហើយគាត់ជាមនុស្សបែបលឿនៗមិនចូលចិត្តចាំអ្នកណាទេ។

«នេះមិនចាំប្រពន្ធនឹងកូនសិនទេហេស៎លោកប្ដី?»អ្នកស្រីជុងសួរស្របពេលដែលដើរមកអង្គុយនៅតុអាហារអ្នកបម្រើក៏រៀបចំអាហារសម្រាបគាត់។

«កូនយើងដែលងើបទាន់តាំងពីពេលណាមកអូនក៏ដឹង!»លោកជុងគាត់ញ៉ាំបណ្ដើរនិយាយបណ្ដើរ។

«អ្នកណាថាកូនងើបមិនទាន់នោះ»ហូស៊ុកនិយាយមកតាំងតែពីនៅលើកាំជណ្ដើរគេដើរសម្ដៅមករកតុអាហារដោយមានជីមីនមកតាមជាមួយ។

«អូនគិតថាថ្ងៃនេះមានមេឃភ្លៀងឬអត់?»លោកជុងសួរទៅកាន់ប្រពន្ធបែបនេះក៏ព្រោះតែចង់ញ៉ោះកូនរាប់ឆ្នាំរាប់ខែហូស៊ុកមិនដែលងើបទាន់ទេតែថ្ងៃនេះបែបជាងើបទាន់ទៅវិញ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now