ផ្រាវ!!!!
សម្លេងធ្លាក់បែកនៃកញ្ចក់បានបន្លឺឡើងកម្ទិចកម្ទីនៃកញ្ចក់បែករប៉ាត់របាយពេញផ្ទៃការ៉ូ។ស៊ុំរូបថតរបស់លោកជុងអ្នកស្រីជុងដែលបានដាក់តាំងនៅក្នុងបន្ទប់របស់រាងតូចហូស៊ុកក៏បានធ្លាក់បែកដោយសាតែស្នាដៃរបស់រាងតូចបង្ករសម្លេងខ្លាំងធ្វើឲ្យហ្វាយប្រញាប់ចូលមកមើលភ្លាមៗ។
«អ្នកប្រុសតូច!អ្នកប្រុសតូចយ៉ាងម៉េចទៅ?»ហ្វាយប្រញាប់ចូលមកមើលហូស៊ុកស្ទើរតែជាន់អំបែងកញ្ចក់ទៅហើយ។
«ខ្ញុំមិនអីទេបងដោយសារតែខ្ញុំឃ្លានទឹកទើបមិនប្រយ័ត្នប៉ះត្រូវរូបថត»រាងតូចងើបអង្អុយឡើងយឺតៗដោយមានជំនួយពីហ្វាយ។
«មិនអីទេណាអ្នកប្រុសតូចអង្គុយឲ្យស្ងៀមទៅចាំខ្ញុំសម្អាតសិនណា»ហ្វាយប្រាប់កុំឲ្យហូស៊ុកចុះពីលើគ្រែរួចខ្លួនក៏មកសម្អាតអំបែងកែវ។
រាងតូចចាប់ផ្តើមមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តនោះទេបេះដូងក៏លោតជាប់ក្នុងចិត្តភ័យព្រួយហាក់ដូចជាចម្លែកខ្លាំងណាស់ជាពិសេសពេលដែររូបថតប៉ានិងម៉ាក់ធ្លាក់ចុះមកបែបនេះវាកាន់តែធ្វើឲ្យគេរិតតែមិនស្រួលថែមទៀត។
មួយសន្ទុះក្រោយមកហ្វាយក៏សម្អាតរួចរាល់ហើយក៏យករូបថតប៉ានិងម៉ាក់របស់ហូស៊ុកយកមកឲ្យហូស៊ុកវិញ។
«នេះអ្នកប្រុសរូបរបស់ប៉ាម៉ាក់អ្នកប្រុស»ហ្វាយហុចឲ្យទាំងញញឹមមុខស្ងួត។
«អរគុណណាស់បង!បងហ្វាយខ្ញុំចង់ចុះទៅខាងក្រោមណា»ហូស៊ុកនិយាយទាំងសម្លេងខ្សាវៗគេមិនទាន់រឹងមាំនោះទេយំពេញមួយថ្ងៃធ្វើឲ្យអស់កម្លាំងណាស់ម្យ៉ាងមួយរយៈនេះគេហាក់ដូចជាញ៉ាំអ្វីមិនសូវចូលបានជាចុះខ្សោយយ៉ាងនេះ។
«អ្នកប្រុសតូចមិនទាន់រឹងមាំទេកុំទាន់ចុះទៅអីណា»ហ្វាយ
«ខ្ញុំចង់មើលទូរទស្សន៍បងជូនខ្ញុំចុះទៅក្រោមបន្តិចទៅ»រាងតូចកាន់ដៃហ្វាយអង្រួនតិចៗជាលក្ខណៈអង្វរ។
«ចុះទូរទស្សន៍ក្នុងបន្ទប់មើលមិនកើតទេហេស៎?»ហ្វាយសួរទាំងចងចិញ្ចើមឆ្ងល់ជាខ្លាំង។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romansaជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។