យ៉ុនហ្គីងាកទៅមើលមុខរបស់រាងតូចមិនដាក់ភ្នែកនោះទេនាយសម្លឹកមើលរាងតូចពីជុងជើងដល់ចុងសក់តែម្ដងធ្វើឲ្យរាងតូចធ្វើខ្លួនមិនត្រូវ។
«លោក!មើលខ្ញុំធ្វើអី?»ជីមីនសួរទាំងមិនហ៊ានប្រសព្វភ្នែកជាមួយនឹងរាងក្រាស់ឡើយ។
យ៉ុនហ្គីមិនមាត់អ្វីទាំងអស់ក៏ងើបចេញពីតុអាហារដើរសម្ដៅមករករាងតូចទាំងទឹកមុខដូចជាចង់សុីសាច់ហុតឈាមរាងតូចទាំងរស់អញ្ចឹង។នាយដើរទៅរករាងតូចម្ដងបន្តិចៗហើយក៏ស៊ូកដៃក្រាស់ចូលទៅឱបចង្កេះរាងតូចហើយក៏ទាញខ្លួនរបស់រាងតូចមកផ្អឹបជាប់នឹងខ្លួនរបស់គេ។
«អួយ!លោកលែងខ្ញុំទៅចង់ធ្វើស្អីនឹង?»រាងតូចប្រឹងរើសចេញពីការឱបរិតរបស់រាងក្រាស់។
«បើឯងរើយើងនឹងរំលោភឯងនៅត្រង់នេះមិនខាន»រាងក្រាស់ឱនទៅខ្សឹបដាក់ត្រចៀករបស់រាងតូចធ្វើឲ្យរាងតូចនៅស្ងៀមដូចជាម៉ានីកាំងយ៉ាងអញ្ចឹង។
«ចៅហ្វាយ!ៗ»ដេវីតរត់ពីក្រៅមកហៅអ្នកជាចៅហ្វាយទាំងត្រដាប់ត្រដួស។
«មានរឿងស្អី?»នាយងាកទៅសួរទាំងចងចិញ្ចើមបើសិនជារឿងដែលគេមករំខាននាយនោះមិនសំខាន់ច្បាស់ណាស់ថានឹងមានរឿងល្អមើលកើតឡើងមិនខាន។
«គឺ!!គឺKey!!»ដេវីត
«ហ្ហឹក!ទីបំផុតមកហើយហេស៎?»នាយនិយាយទាំងញញឹមចុងមាត់មនុស្សដែលគេចង់ចួបពេលនេះក៏មកដល់ហើយនាយបហរលែងរាងតូចហើយក៏ដើរចេញទៅ។
«មើលថែក្មេងនេះឲ្យបានល្អហាមឲ្យចេញទៅក្រៅជាដាច់ខាត អៃស្ទេន!»យ៉ុនហ្គី ប្រាប់ទៅកាន់ដេវីតហើយក៏ងាកទៅហៅជំនិតរបស់ខ្លួនម្នាក់ទៀតហើយក៏ដេញចេញទៅចាំទទួលថេយ៉ុងនៅខាងក្រៅ។
«នេះមានរឿងអីទៅ?»ជីមីនសួរទៅកាន់ដេវីតទាំងទឹកមុខភ័យៗ។
«កុំសួរច្រើនអីឆាប់មកតាមយើងមក!អ៊ុំគរជួយយកអុីវ៉ាន់ទាំងអស់នេះមកផង»នាយអូសដៃរាងតូចឡើងទៅខាងលើ។
«អួយ!ឲ្យចូលតាមសម្រួលក៏បានចាំបាចើច្រាន»ជីមីននិយាយឡើងពេលត្រូវគេច្រានខ្លួនឲ្យដួលទៅលើឥដ្ឋការ៉ូ។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Storie d'amoreជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។